សុខ ពិសិដ្ឋ

ក្នុង​កំឡុង​កម្មវិធី​ខែម​​ ពិសិដ្ឋ​ទទួលខុសត្រូវ​ក្នុង​ការ​ត្រួត​​ពិនិត្យ​ និង​​ថែ​​ទាំ​​ស្ថានភាព​ទូទៅ​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​ រួម​មាន​សេវា​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ និង​ម៉ាស៊ីន​ព្រី​ន​ ក៏​ដូច​ជា​ផ្តល់​ដំណោះស្រាយ​ភ្លាមៗ​ទៅ​តាម​តម្រូវការ​។​ គាត់​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមការងារ​បច្ចេកទេសរ​បស់ទីតាំង​រៀបចំ​កម្មវិធី​ខែ​ម​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ កម្មវិធី​អាច​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​រលូន និង​មាន​​បញ្ហា​តិចតួច​បំផុត​​ទាក់ទង​នឹង​កំហុស​ និង​ការ​រាំងស្ទះ​ផ្នែក​បច្ចេកទេស​ ។​