ប្រាក់​ ស្រី​តូច​

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​ ស្រី​តូច​​កំពុងធ្វើការ​ឯករាជ្យ​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ទីផ្សារ​ ព្រមទាំង​ជា​សហ​ស្ថាបនិក​នៅ​គេហទំព័រ​អប់រំ​មួយ​ឈ្មោះ​ “​វិនាទី​-Vineaty”​។​ ​គាត់ធ្លាប់​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ ស្ម័គ្រចិត្ត​ និង​វេទិការ​អប់​រំជា​ច្រើន​ ហើយ​លើក​នេះ​ក៏​មាន​សេចក្តី​រំពឹង​យ៉ាង​ខ្ពស់​លើ​កម្មវិធី​កម្ពុជា​ អាយ​ស៊ី​ធី​ខេ​ម​ ឆ្នាំ​២០២២​ ថា​នឹង​ពាំនាំ​មក​នៅ​បទ​ពិសោធន៍​ថ្មីៗ​ និង​ពិសេស​ដែល​គាត់​មិន​ធ្លាប់​ជួប​ពី​មុន​។​ បន្ថែម​ពី​នេះ​ គាត់​ក៏​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ទៅ​លើ​កម្មវិធី​ ដោយ​លើក​ឡើង​ពី​ភាព​ពិសេស​នៃ​ប្រធានបទ​ថា​មាន​ភាព​ទាក់ទាញ​ និង​គុណប្រយោជន៍​ ដោយ​គ្របដណ្តប់​ទៅ​លើ​ផ្នែក​ផ្សេងៗ​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ សាក​សម​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​ និង​អ្នក​ដែល​ចាប់អារម្មណ៍​តាមដាន​ផ្នែក​នេះ​ចូលរួម​។​ គាត់​បន្ថែម​ទៀត​ថា​ ការ​ចូលរួម​ស្ម័គ្រចិត្ត​លើ​នេះ​ គាត់​មានការ​តាំងចិត្ត​ខ្ពស់​ និង​សង្ឃឹមថា​អាច​រៀនសូត្រ​ច្រើន​ជាង​មុន​ ក៏​ដូច​ជា​ការ​ស្គាល់​មនុស្ស​ថ្មីៗ​ផង​ដែរ​។​