លោក ង៉ែត ម៉ូសេ

លោក ង៉ែត ម៉ូសេ ជាអ្នកប្រឹក្សាផ្នែកសន្ដិសុខលើប្រព័ន្ធឌីជីថល។ លោកបានទទួលបទពិសោធន៍ការងារពីអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដូចជាការធ្វើការតស៊ូមតិ ការអប់រំស្ដីពីច្បាបសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិឌីជីថលលោក ម៉ូសេ ធ្លាប់បម្រើការជាអ្នកសម្របសម្រួលគម្រោងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង និងប្រធានគម្រោងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ហើយក្រោយមកជាអ្នកជំនាញសន្តិសុខលើប្រព័ន្ធឌីជីថលចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ លោកបានធ្វើការនៅក្នុងគម្រោងជាច្រើនពាក់ព័ន្ធនឹងសន្តិសុខនៅលើប្រព័ន្ធឌីជីថល ដែលនៅក្នុងនោះមានតួនាទីជាអ្នកប្រឹក្សាឯកជនមួយលោកជាសហស្ថាបនិករបស់អ៊ីនធឺណិតបើកទូលាយ ដែលជាព្រឹត្តិការណ៍មួយផ្ដោតទៅលើសិទ្ធិឌីជីថល បង្កើតឡើងដើម្បីលើកកម្ពស់សុវត្ថិភាពឌីជីថល និងការអនុវត្តប្រកបដោយសុវត្ថិភាពក្នុងចំណោមយុវជនកម្ពុជាលោកមានជំនាញ និងបទពិសោធន៍នៅក្នុងសន្ដិសុខលើប្រព័ន្ធឌីជីថលជាង១០ឆ្នាំ និងធ្វើការនៅក្នុងគម្រោងជាច្រើនដូចជា អ្នកការពារសិទ្ធិមនុស្សនៅក្នុងយុគសម័យអ៊ីនធឺណឺត ទប់ស្កាត់ការរឹតត្បិតនៅក្នុងប្រព័ន្ធអនឡាញ និងលើកកម្ពស់ការទទួលបានការប្រើប្រាស់អ៊ីនធឺណឺត ការការពារផ្នែកឌីជីថល និងសុខភាពផ្លូវចិត្ត និងការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងស្រុកទាក់ទងនឹងសន្តិសុខលើប្រព័ន្ធឌីជីថល។