លោក​ ស្រេង សារ៉ែន

ស្រេង សារ៉ែន គឺជាអ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថលចាប់តាំងពីឆ្នាំ២០១៨ មក ដោយផ្តល់ការបណ្តុះបណ្តាល ប្រឹក្សាយោបល់ និងជួយគាំទ្របច្ចេកទេសផ្នែកសន្តិសុខឌីជីថលដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា។ គាត់ក៏ជាអ្នកសរសេរមាតិកាចែករំលែកលើគេហទំព័រ DigitalHub101 ដែលជាគេហទំព័រជាភាសាខ្មែរ ផ្តល់ចំណេះដឹងពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត គោលការណ៍ណែនាំ និងគន្លឹះការពារសុវត្ថិភាពតាមអនឡាញ  ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកអក្ខរកម្មសន្តិសុខឌីជីថល និងដើម្បីចូលរួមកាត់បន្ថយការគំរាមកំហែងសុវត្ថិភាពតាមអ៊ីនធឺណិតដែលកំពុងមានការកើនឡើងនៅកម្ពុជា។