Elizabeth Yen Tzu Liew
Elizabeth (Liz) Yen Tzu Liew ជានិស្សិតថ្នាក់បរិញ្ញាបត្រមកពី East West Centre ដែលកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកកិច្ចការអន្តរជាតិអាស៊ី នៅ University of Hawai’I, Manoa។ គាត់ទទួលបានបរិញ្ញាបត្រចំនួនពីរ រួមមានបរិញ្ញាបត្រផ្នែកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ពី Curtin University of Technology នៅទីក្រុង Perth នៃប្រទេសអូស្ដ្រាលី។
គាត់មានចំណាប់អារម្មណ៍នៅក្នុងការសិក្សាស្រាវជ្រាវទៅលើអំណាចទន់របស់ប្រទេសចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងផលប៉ះពាល់នៃទំនាក់ទំនងការទូតបែបទន់ភ្លន់នៅក្នុងទំនាន់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ Liz ចង់ក្លាយជាអ្នកជំនាញផ្នែកភូមិសាស្ដ្រនយោបាយ ជាពិសេសនៅក្នុងការប្រើប្រាស់អំណាចទន់ទៅក្នុងវិស័យសាធារណៈ ឯកជន និងមិនស្វែងរកប្រាក់ចំណេញ។ គាត់ចង់ធ្វើការលើកកម្ពស់ការចូលរួមរបស់ស្ដ្រីនៅក្នុងមុខតំណែងជាអ្នកដឹកនាំនៅក្នុងគោលនយោបាយអន្តរជាតិ ពីព្រោះតែគាត់មើលឃើញថាការកម្រិតនៃការចូលរួមរបស់ស្ដ្រីនៅក្នុងកិច្ចការនេះនៅមានកម្រិតទាបនៅឡើយ។
បច្ចុប្បន្ននេះ គាត់មានតួនាទីជាទីប្រឹក្សាមូលនិធិសប្បុរសធម៌នៃ Asian Venture Philanthropy Network និងសមាជិកនៃគណៈកម្មាធិការប្រឹក្សាយោបល់នៃវេទិកាអាយស៊ីធី និងឌីជីថលកម្ពុជា នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ។