លោកបណ្ឌិត Marc Piñol Rovira
លោកបណ្ឌិត Marc Piñol Rovira ជាប្រធានផ្នែកស្រាវជ្រាវ និងជាអ្នកគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមស្រាវជ្រាវនៅមជ្ឈមណ្ឌលអាស៊ី។ លោកទទួលខុសត្រូវចំពោះផ្នែកបណ្ណាធិការនៃការបោះពុម្ពផ្សាយរបស់មជ្ឈមណ្ឌល និងធានានូវការស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដែលធ្វើឡើងដោយបុគ្គលិកក៏ដូចជាអ្នកស្រាវជ្រាវពីខាងក្រៅ។ លោកបានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកនយោបាយពីសាកលវិទ្យាល័យ Bristol ក្នុងចក្រភពអង់គ្លេស ហើយក៏ជាកន្លែងដែលគាត់ជាសាស្ត្រាចារ្យផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិផ្តោតលើយុត្តិធម៌សកលផងដែរ។ ការស្រាវជ្រាវរបស់លោកផ្តោតលើសង្គមស៊ីវិល និងការចូលរួមនយោបាយនៅអាស៊ីអាគ្នេយ៍ក្នុងយុគសម័យឌីជីថល។ មុនពេលចូលបម្រើការងារនៅមជ្ឈមណ្ឌលអាស៊ី លោកបណ្ឌិត Piñol Rovira គឺជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព។