Eva Constantaras
Eva Constantaras គឺជាអ្នកកាសែតទិន្នន័យឯកទេសក្នុងការបង្កើតក្រុមស៊ើបអង្កេតដែលមានកិច្ចសហការ។ ក្រុមទាំងនេះបានរាយការណ៍ពីទូទាំងអាស៊ី មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាហ្រ្វិកអំពីបញ្ហាទំនួលខុសត្រូវ រាប់ចាប់ពីភាពលំអៀងនៃក្បួនដោះស្រាយ (algorithms bias) និងអសន្តិសុខស្បៀង រហូតដល់ឧស្សាហកម្មនិស្សារណកម្ម និងការគេចវេសពីទណ្ឌកម្ម។ ក្នុងនាមជា Google Data Journalism Scholar និងជា Fulbright Fellow គាត់បានបង្កើតវគ្គសិក្សាសម្រាប់សារព័ត៌មានស៊ើបអង្កេតទិន្នន័យនៅក្នុងបរិយាកាសដែលមានហានិភ័យខ្ពស់។ គាត់ក៏ជាម្ចាស់ពានរង្វាន់ Sigma Data Journalism និង Philip Meyer និងជាអ្នកឈានដល់ជុំចុងក្រោយសម្រាប់ពានរង្វាន់ Daniel Pearl សម្រាប់ការរាយការណ៍ការស៊ើបអង្កេតអន្តរជាតិឆ្នើម និងពានរង្វាន់ Gabriel Garcia Marquez សម្រាប់ការរាយការណ៍ប្រកបដោយភាពច្នៃប្រឌិត។