Takaya Terakawa
លោក Takaya Terakawa ជាស្ថាបនិកនៃ Technica Zen, Ltd។ Technica Zen គឺជាក្រុមហ៊ុនប្រឹក្សាពីឯកជនភាព និងសុវត្ថិភាពនៅក្នុងប្រទេសជប៉ុន ដើម្បីបំពេញចន្លោះប្រហោងផ្នែកច្បាប់ និងបច្ចេកទេសរវាងទ្រឹស្តី និងប្រតិបត្តិការ។ Technica Zen គឺជាដៃគូបណ្តុះបណ្តាលផ្លូវការតែមួយគត់របស់ IAPP នៅក្នុងប្រទេសជប៉ុន។
លោក Takaya មានប្រវត្តិការសិក្សានៅគណិតវិទ្យាអនុវត្ត ការសរសេរកម្មវិធី និងការគ្រប់គ្រងហានិភ័យ ជាមួយនឹងបទពិសោធន៍ផ្ទាល់នៅស្ថាប័នវិញ្ញាបនប័ត្រមួយជាអ្នកវាយតម្លៃ និងសវនករ។ ក្នុងឆ្នាំ២០១៧ លោក Takaya បានចូលធ្វើការនៅក្នុងវិស័យឯកជនភាពទិន្នន័យ នៅពេលដែល GDPR រៀបនឹងចាប់ផ្ដើមដាក់ឱ្យអនុវត្ត។ ចាប់តាំងពីពេលនោះមក លោក Takaya បានធ្វើការយ៉ាងសកម្មកម្មនៅក្នុងការលើកកម្ពស់ឯកជនភាពទិន្នន័យទៅដល់សាធារណជនទូទៅ ដោយធ្វើការផ្លាស់ប្ដូរព័ត៌មានជាមួយអ្នកជំនាញជុំវិញពិភពលោក និងអប់រំសមាជិកថ្មីនៅទៅទាំងសកលលោក។
លោក Takaya បាននិពន្ធសៀវភៅចំនួន 3 ក្បាលស្តីពីឯកជនភាពទិន្នន័យ រួមទាំងសៀវភៅមួយដែលផ្តោតលើច្បាប់ទាក់ទងនឹងទិន្នន័យរបស់ប្រទេសចិន។ លោក Takaya ត្រូវបានគេស្គាល់ថាជាអ្នកតស៊ូមតិផ្នែកសុវត្ថិភាពអនឡាញ និងផ្សព្វផ្សាយយ៉ាងសកម្មនូវការយល់ដឹងអំពីជំនាញឌីជីថលដែលត្រូវការនៅក្នុងសង្គមឌីជីថល។