ថៅ ច័ន្ទធារីរ័ត្ន
បន្ថែមពីលើការងារពេញម៉ោងជាពណ្ណាធីការ – អ្នកស្រាវជ្រាវ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ធារីរ័ត្នរីករាយនឹងក្លាយជាផ្នែកមួយនៃកម្ពុជា អាយស៊ីធី ខែម ជាលើកដំបូងនៅឆ្នាំ២០១៨នេះ ក្នុងនាមជាអ្នកសម្របសម្រួលម្នាក់នៃខែមនេះ។ ធារីរ័ត្នទទួលខុសត្រូវលើកិច្ចការមួយចំនួនរួមមានការផលិតមាតិកានានា នៅលើគេហទំព័រកម្ពុជា អាយស៊ីធីខែម ព្រមទាំងការរក្សានូវគុណភាពនៃមាតិកាទាំងនោះ ឱ្យស្របតាមស្តង់ដារ និងភាពត្រឹមត្រូវរបស់អង្គការ។ លើសពីនេះទៅទៀត ធារីរ័ត្នរួមទាំងក្រុមការងារនឹងសម្របសម្រួលជាមួយវាគ្មិន និងអ្នកចូលរួម ចាប់តាំងពីមុនពេលខែម កំឡុងពេលខែម រហូតបញ្ចប់ខែម។