ឌុច សុធាវីន

ធ្វើការ​ជាមួយ​អង្គការ​ទិន្នន័យ​អំពី​អភិវឌ្ឍ​រយៈពេល​ជាង​មួយ​ឆ្នាំ​ ក្នុង​នាម​ជា​មន្ត្រី​ស្រាវជ្រាវ​ និង​ភាព​ជា​ដៃគូ​ វី​ន​បាន​ចូលរួម​ក្នុង​ការ​គ្រប់គ្រង​ និង​សម្របសម្រួល​គម្រោង​/​កម្មវិធី​សិក្ខាសាលា​/​វគ្គ​បណ្តុះបណ្តាល​ក៏​ដូច​ជា​ កម្មវិធី​អ្នក​ស្ម័គ្រចិត្ត​សម្រាប់​អូ​ឌី​ស៊ី​។​ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​មនា​ពេល​ខាង​មុខ​នេះ​ វី​ន​ធ្វើការ​ជាមួយ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​របស់​ខែ​ម​ ក៏​ដូច​ជា​ដើរតួ​នាទី​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​នេះ​។​ បន្ថែម​លើ​បទ​ពិសោធ​ន៏​របស់​គាត់​ក្នុង​ការ​សម្របសម្រួល​ដំណើរការ​អនុវត្ត​គម្រោង​ពានរង្វាន់​គ្រាប់ពូជ​ នៅ​ក្នុង​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៧​ នៅ​ឆ្នាំ​នេះ​គាត់​នឹង​គាំទ្រ​ការ​សម្របសម្រួល​នៃ​ Cambodia​ ICT​ Innovation​ Funds​ និង​ដំណើរការ​អនុវត្ត​របស់​គម្រោង​។