Chit Aein Thu
Chit គឺជាអ្នកតស៊ូមតិសម្រាប់ការអប់រំប្រកបដោយគុណភាព និងការពង្រឹងភាពអង់អាចរបស់យុវជន។ បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យសិក្សាកុំព្យូទ័រ នាទីក្រុងយ៉ាំងហ្គោន និងបញ្ចប់ថ្នាក់ក្រោយឧត្តមសិក្សា ផ្នែកវិភាគប្រព័ន្ធកុំព្យូទ័រ ពីសាកលវិទ្យាល័យជាតិសឹង្ហបុរី ហើយ Chit ក៏មានបទពិសោធន៍ការងារក្នុងវិស័យបច្ចេកវិទ្យា ទាំងនៅប្រទេសសឹង្ហបុរី និងមីយ៉ាន់ម៉ាផងដែរ។ បច្ចុប្បន្ននេះ Chit កំពុងរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ធ្វើការលើកកម្ពស់ការអប់រំតាមរយៈបច្ចេកវិទ្យា។ គោលដៅរបស់គាត់ គឺផ្តល់ការអប់រំក្នុងតំបន់ ដែលមិនមានលទ្ធភាពទទួលបានការអប់រំ និងសាលារៀនប្រកបដោយគុណភាព។ គាត់បានចាប់ផ្តើមអង្គការ CCEducare នៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០១៧ និងបានរៀបចំសិក្ខាសាលាអក្ខរកម្មឌីជីថល ដោយប្រើប្រាស់ការរៀនបញ្ចូលគ្នា (ការរៀនដោយជួបផ្ទាល់ និងការរៀនលើបណ្ដាញ)។ អង្គការរបស់គាត់ផ្តល់ដំណោះស្រាយទាក់ទងនឹងការរៀនសូត្រ ដោយធ្វើការជិតស្និទ្ធជាមួយដៃគូ។ បេសកកម្មរបស់គាត់ គឺដើម្បីជួយយុវវ័យនៅប្រទេសមីយ៉ាន់ម៉ា បង្ហាញនូវសក្តានុពលភាពជាអ្នកដឹកនាំ ដោយការផ្តល់នូវការរៀនសូត្រពេញមួយជីវិត ជាមួយនឹងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត រហូតបញ្ចប់ថ្នាក់ឧត្តមសិក្សា និងក្លាយទៅជាអ្នកផ្លាស់ប្តូរ នៅក្នុងសហគមន៍របស់ពួកគាត់។