Win Hla Hla
Hla Hla កំពុងមានបេសកកម្មមួយដើម្បីអភិវឌ្ឍការរៀនសូត្រ និងធ្វើឱ្យមនុស្សគ្រប់រូប អាចមានលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាVirtual Reality បច្ចេកវិទ្យាAugmented Reality និងបច្ចេកវិទ្យាទូរស័ព្ទដៃផ្សេងទៀត។ បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យ Harvard Kennedy School of Government គាត់បានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាអប់រំ ដែលមានមូលដ្ឋាននៅមជ្ឈមណ្ឌលស្រាវជ្រាវរបស់អង្គការណាសា នៅតំបន់ Silicon Valley។
360ed កំពុងផ្តល់ការប្រឹក្សាផ្នែកគោលនយោបាយ ការបណ្តុះបណ្តាលគ្រូបង្រៀន និងការដាក់បញ្ចូលបច្ចេកវិទ្យាច្នៃប្រឌិតទៅក្នុងគរុកោសល្យ នៅតំបន់អាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមពីប្រទេសមីយ៉ាន់ម៉ា។ ការងាររបស់ពួកគាត់ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ ហើយទទួលបានពានរង្វាន់សម្រាប់ការច្នៃប្រឌិតក្នុងបច្ចេកវិទ្យាឌីជីថល នៅខែកុម្ភៈ ឆ្នាំ២០១៨។
បច្ចុប្បន្ននេះ Hla Hla ជានាយកប្រតិបត្តិនៃការិយាល័យប្រចាំនៅប្រទេសមីយ៉ាន់ម៉ា និងធ្វើការលើគម្រោង EdTech ដែលនឹងនាំមកនូវផលប៉ះពាល់ដែលអាចវាស់វែងបាន ភ្លាមៗ និងកំណើនជាលំដាប់ ក្នុងការផ្លាស់ប្តូរការអប់រំថ្នាក់ជាតិ និងលើសពីនេះទៀត។