ភែ​ល​ ភា​រុណ​

​លោក​ភែ​ល​ ភា​រុណ​ បាន​ធ្វើការ​អស់​រយៈពេល​ ១១​ឆ្នាំ​ ទាក់ទង​ទៅ​នឹង​បច្ចេកវិទ្យា​អាយ​ស៊ី​ធី​ សម្រាប់​ការ​អប់រំ​នៅ​កម្ពុជា​។​ តួនាទី​របស់​គាត់​ គឺ​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ក្រសួង​ដូច​ជា​ ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា​ជំនាញ​ ICT​ និង​សៀវភៅ​សិក្សា​សម្រាប់​ការ​អប់រំ​ទូទៅ​/​ការ​អប់រំ​បច្ចេកទេស​/​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​ ជំនាញ​ ICT​ សំរាប់​ការ​បង្រៀន​ និង​ការ​សិក្សា​ គេហទំព័រ​មាតិកា​ខ្លឹមសារ​អប់រំ​/LMS​ ហេដ្ឋារចនាសម្ព័ន្ធ​ ICT​ មជ្ឈមណ្ឌល​ទិន្នន័យ​អប់រំ​ បណ្តាញ​អប់រំ​ មូលដ្ឋាន​ទិន្នន័យ​អប់រំ​ ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ (FMIS) ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​សហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា​នៅ​កម្ពុជា​។​