​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​ដៃគូ​របស់​ខ្លួន​រួម​ជាមួយនឹង​ ក្រុមប្រឹក្សា​យោបល់​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ សូម​ប្រកាស​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​ដើម្បី​ជួយ​ក្នុង​កម្មវិធី​ «​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០២២»​ ដែល​នឹង​រៀបចំ​ពី ​ថ្ងៃ​ទី​ ២៣​ ដល់​ ២៥​ ខែមិថុនា​ ឆ្នាំ​២០២២​ នៅ​ខេត្តសៀមរាប​ ព្រះរាជាណាចក្រ​កម្ពុជា​។​

​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០២២​ គឺជា​សិក្ខាសាលា​​ចំនួន​ ៣​ ថ្ងៃ​ស្ដី​ពី​ទិន្នន័យ​បើក​ទូលាយ​ សន្តិសុខ​ឌី​ជី​ថ​ល​ និង​សារព័ត៌មាន​ទិន្នន័យ​។​ កម្មវិធី​នេះ​នឹង​ផ្ដល់​ឱ្យអ្នកចូលរួម​នូវ​សិក្ខាសាលា​ដែល​មាន​ភាព​រស់​រវើក​ និង​ការ​អនុវត្ត​សកម្មភាព​ជាក់ស្ដែង​ដែល​នឹង​ចែករំលែក​ដោយ​វាគ្មិន​មានបទពិសោធន៍​ក្នុង​វិស័យ​ទិន្នន័យ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គមនាគមន៍​ សារព័ត៌មាន​ និង​បច្ចេកវិទ្យា​។​ អ្នកចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ​គឺជា​ជនជាតិ​ខ្មែរ​មក​ពី​គ្រប់​វិស័យ​ដែល​ពាក់ព័ន្ធ​ ដូច​ជា​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ សារព័ត៌មាន​ អង្គការ​សង្គម​ស៊ិ​វិល​ ក្រុមការងារ​ស្ដី​ពី​សិទ្ធិ​ឌី​ជី​ថ​ល​​ វិស័យ​ឯកជន​ សាស្ត្រាចារ្យ​ និង​និស្សិត​សាកលវិទ្យាល័យ​។​ ដើម្បី​រៀបចំ​កម្មវិធី​ដល់​ អូ​ឌី​ស៊ី​សូម​ប្រកាស​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​ដូច​ខាងក្រោម​៖​

​ទំនួល​ខុស​ត្រូវ​៖

  • សម្របសម្រួល​ជាមួយ​វាគ្មិន​ និង​អ្នកចូលរួម​នៃ​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០២២
  • សម្របសម្រួល​ដល់​ការ​រៀបចំ​ឡូ​ជី​ស្ទីក​មុន​ និង​អំឡុង​ពេល​រៀបចំ​ខែ​ម​
  • ជួយ​សម្របសម្រួល​វាគ្មិន​អំឡុង​ពេល​បែងចែក​ក្រុម​ពិភាក្សា​
  • ​បកស្រាយ​រវាង​ភាសា​ខ្មែរ​ និង​ភាសា​អង់គ្លេស​សម្រាប់​ក្រុម​ពិភាក្សា​មួយ​ចំនួន​
  • សរសេរ​សេចក្តី​ព្រាង​នៃ​ប្លក់​ និង​សង្ខេបនៃ​ប្រធានបទ​ដែល​ចែករំលែក​ដោយ​វាគ្មិន​
  • សម្របសម្រួល​ជាមួយ​អ្នកចូលរួម​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​
  • រួម​គ្នា​ជាមួយ​ក្រុមការងារ​អូ​ឌី​ស៊ី​ ជួយ​សម្រួល​ដល់​ថ្ងៃ​ចេញ​ក្រៅ​
  • ការងារ​ផ្សេង​ទៀត​តាម​ការ​ចាត់តាំង​

​លក្ខខណ្ឌ​ក្នុង​ការ​ចូលរួម​៖

  • ជា​និស្សិត​សាកលវិទ្យាល័យ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ អង្គការ​សង្គម​ស៊ី​វិល​ និង​បុគ្គលិក​សហគមន៍​នៅ​កម្ពុជា​
  • មាន​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ​ និង​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​ដើម្បី​ដោះស្រាយ​បញ្ហា​
  • អាច​ចូលរួម​ការ​ប្រជុំ​មុន​កម្មវិធី​
  • ​ប្តេជ្ញា​បំពេញភារកិច្ច​ដែល​បាន​ចាត់តាំង​ដោយ​ក្រុមការងារ​អូ​ឌី​ស៊ី​
  • ​អាច​ចូលរួម​កម្មវិធី​ពង្រឹងសមត្ថភាព​ដែល​ផ្តល់​ដោយ​អូ​ឌី​ស៊ី​
  • មាន​កុំព្យូទ័រ​ផ្ទាល់ខ្លួន​
  • អាច​ចូលរួម​កម្មវិធី​ពេញលេញ​ (​រួម​ទាំង​ថ្ងៃ​ធ្វើ​ដំណើរ​)​។​

​អត្ថប្រយោជន៍​៖

  • ទទួល​បាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ពី​អ្នក​រៀបចំ​
  • រ៉ាប់រង​ថ្លៃ​ទាំងស្រុង​អំឡុង​កម្មវិធី​ (​កន្លែង​ស្នាក់​នៅ​ អាហារ​ និង​ការ​ធ្វើ​ដំណើរ​ ។​ល​។​)
  • មានឱកាស​ទំនាក់ទំនង​ និង​បង្កើត​បណ្តាញ​ជាមួយ​អ្នកចូលរួម​មក​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​
  • ទទួល​បាន​បទ​ពិសោធន៍​ធ្វើការ​ជាមួយ​អង្គការ​បច្ចេកវិទ្យា​ និង​កម្មវិធី​ ឬ​ការ​គ្រប់គ្រង​ខែ​ម​
  • មានឱកាស​បង្កើត​បណ្តាញ​
  • ជួប​ជាមួយ​អ្នកជំនាញ​នៅ​ក្នុង​ផ្នែក​នៃ​ទិន្នន័យ​បើក​ទូលាយ​ សុវត្ថិភាព​ឌី​ជី​ថ​ល​ សារព័ត៌មាន​ និង​វិស័យ​ផ្សេងៗ​ទៀត​។​

​សូម​ដាក់​ពាក្យ​នៅ​ទី​នេះ​៖​ https://cambodiaict.net/register/volunteers/

ថ្ងៃ​ផុត​កំណត់ដាក់​ពាក្យ​៖​ ថ្ងៃទី​២៥ ខែ​មេសា​ ឆ្នាំ​២០២២​ ​​ត្រឹម​ម៉ោង​ ២៣៖៥៩​​ នាទី​។​

​ក្រុមការងារ​អូ​ឌី​ស៊ី​នឹង​រៀបចំ​ការ​ធ្វើ​ដំណើរ​ទៅ​មក​ អាហារ​ និង​ការ​ស្នាក់​នៅ​ដោយ​មិន​គិតថ្លៃ​សម្រាប់​អ្នក​ក្នុងអំឡុងពេល​ខែ​ម​។​ ក្រុមការងារ​នឹង​រៀបចំ​ឡានក្រុង​ដើម្បី​ដឹក​ជញ្ជូន​អ្នកចូលរួម​ពី​ភ្នំពេញ​ទៅ​សៀមរាប​នៅ​ថ្ងៃ​ទី​ ២២​ ខែមិថុនា​ ឆ្នាំ​២០២២​ និង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​ ២៦​ ខែមិថុនា​ ឆ្នាំ​២០២២​។​ សូម​ចំណាំ​ថា​ អ្នក​រៀបចំ​នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ចំណាយ​ពាក់ព័ន្ធ​របស់​អ្នក​មុន​ និង​ក្រោយ​ការ​ខែ​ម​នោះ​ទេ​។​

​ ប្រសិនបើ​អ្នកមាន​ច​ម្ង​ល់​ ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​រយៈ​៖