សេចក្តីប្រកាសការប្រកួតប្រជែងសរសេរប្លុក
ការផ្ទុះឡើងនៃវីរុសកូរ៉ូណា ឬ (COVID-19) បានផ្លាស់ប្តូរទម្លាប់របស់យើងត្រឹមតែរយៈពេលមួយយប់ប៉ុណ្ណោះ ហើយតួនាទីរបស់បច្ចេកវិទ្យាកាន់តែសំខាន់ជាងពេលណាៗទាំងអស់។ តោះមកចូលរួមការប្រលងសរសេរប្លុករបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដើម្បីចែករំលែកជាមួយពួកយើងអំពីរបៀបដែលអ្នកទាំងអស់គ្នាកំពុងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ICT ក្នុងការធ្វើការសិក្សា ការបង្រៀន ការថែទាំកូនៗ និងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ សូមស្វែងរកព័ត៌មានទាំងស្រុងអំពីការប្រកួតប្រជែងនៅផ្នែកខាងក្រោម ឬចុចទីនេះដើម្បីទាញយក!
កាលបរិច្ឆេទផុតកំណត់ទទួលអត្ថបទ៖ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០