កម្មវិធីកម្ពុជាអាយស៊ីធីខែម ២០១៨៖ កម្មវិធីបោះជំរុំបច្ចេកវិទ្យាដំបូងបង្អស់នៅប្រទេសកម្ពុជា
កម្មវិធីបោះជំរុំបច្ចេកវិទ្យាដំបូងបង្អស់នៅប្រទេសកម្ពុជា ដែលជាកម្មវិធីកម្ពុជាអាយស៊ីធីខែម មានរយៈពេល ៥ ថ្ងៃ នឹងត្រូវបានប្រារព្ធនៅក្នុងខេត្តសៀមរាបសប្តាហ៍ក្រោយ។ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ យើងពិតជាមានក្តីរំភើបនឹងចូលរួមរៀបចំការចែករំលែកចំនេះដឹងស្តីពីប្រធានបទសំខាន់ៗដូចជា សន្តិសុខប្រព័ន្ធអ៊ីនធឺណិត ប្រភពកូដបើកទូលាយ គំនិតច្នៃប្រឌិតសង្គម និងគុណប្រយោជន៍នៃទិន្នន័យបើកទូលាយ។ ការបោះជំរុំនេះនឹងនាំមកជាមួយគ្នានូវអ្នកចូលរួមចម្រុះដែលមកពីវិស័យសាធារណៈ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរៀនសូត្រពីរបៀបប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាពក្នុងការដោះស្រាយបញ្ហាសង្គម និងបរិស្ថាននៅក្នុងសហគមន៍របស់ពួកគេ។ ផ្នែកមួយដែលកាន់តែរំភើបជាងគេបំផុតនៃការបោះជំរុំនោះគឺ ឱកាសសម្រាប់អ្នកចូលរួមដើម្បីទទួលបានមូលនិធិគំនិតច្នៃប្រឌិតសង្គមសម្រាប់គម្រោងផ្ទាល់ខ្លួនរបស់ពួកគេ។ គោលដៅចម្បងរបស់យើង គឺដើម្បីឱ្យអ្នកចូលរួមនាំយកមេរៀនដែលពួកគេទទួលបានពីការបោះជំរុំនេះ និងអាចប្រើប្រាស់វាដោះស្រាយបញ្ហាដែលកំពុងប្រឈមនៅក្នុងសហគមន៍របស់ពួកគេ។ យើងនឹងធ្វើការផ្តល់មូលនិធិសម្រាប់គម្រោងចំនួនបី ដើម្បីធ្វើការសាកល្បងប្រើប្រាស់បច្ចេកវិទ្យាដែលទាក់ទងទៅនឹងវិធីសាស្ត្រនានា ដើម្បីឆ្លើយតបទៅនឹងការប្រឈមនានានៅក្នុងអាជីវកម្ម ឬក្នុងសហគមន៍របស់ពួកគេ។ អ្នកអាចអានបន្ថែមអំពីកម្មវិធីបោះជំរុំនេះ រួមទាំងការប្រមើលពីអ្នករៀបចំកម្មវិធីនេះផ្ទាល់ នៅក្នុងអត្ថបទព័ត៌មានចុះផ្សាយនៅលើគេហទំព័រវិទ្យុសំលេងសហរដ្ឋអាមេរិកនៅកម្ពុជា រៀបរៀងដោយ សុខ សុភ័ក្ត្របញ្ញា។