កម្ពុជាអាយស៊ីធីខែម ត្រូវបានពន្យាទៅឆ្នាំ២០២១
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សូមប្រកាសជាផ្លូវការថា កម្មវិធី កម្ពុជាអាយស៊ីធីខែម ត្រូវបានពន្យាទៅឆ្នាំ២០២១ បន្ទាប់ពីទទួលបានសេចក្តីសម្រេចពីរបស់សមាជិកនៃកិច្ចប្រជុំពិគ្រោះយោបល់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នេះ។
សេចក្តីសម្រេចនេះបានធ្វើឡើងព្រោះក្រុមការងារមិនអាចរៀបចំព្រឹត្តិការណ៍ដ៏ធំ ដែលមានអ្នកចូលរួមជាង ១២០នាក់ ស្របពេលប្រទេសកំពុងមានវិបត្តិ កូវីដ-១៩ និងមានវិធានការណ៍រឹតត្បិតនានាដែលបានដាក់ចេញ។ ដំបូងឡើយ ក្រុមការងារបានពិចារណារក្សាកាលបរិច្ឆេទដដែល ដោយផ្លាស់ប្តូរទៅជាកម្មវិធីអនឡាញវិញ តែជម្រើសនេះត្រូវបានលុបចោល។ ការរៀបចំត្រឹមតែបទបង្ហាញ និងសិក្ខាសាលា យើងអាចធ្វើទៅរួច តែដោយការរាំងស្ទះពេលវេលាក្នុងការរកដំណោះស្រាយឌីជីថលដែលសមស្របនោះ វាអាចនឹងពិបាកក្នុងការបំពេញតាមលក្ខណៈធម្មជាតិនៃកម្មវិធីជំរុំ។ កម្មវិធីជំរុំគួរតែជួយកសាងសហគមន៍រឹងមាំ និងផ្តល់ឱកាសក្នុងការបង្កើតបណ្តាញក្នុងចំណោមអ្នកចូលរួម។
ក្រុមប្រឹក្សាកំពុងពិចារណាលើកាលបរិច្ឆេទថ្មីសម្រាប់ កម្ពុជាអាយធីអាយស៊ីខែមដែលគ្រោងនឹងចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២០។ ទោះជាក្រុមការងារគិតថាគួរតែធ្វើកម្មវិធីនៅទីតាំងផ្ទាល់ សេចក្តីសម្រេចចុងក្រោយគឺនឹងផ្អែកទៅលើស្ថានភាពវិវត្តនេះជំងឺ កូវីដ-១៩។ ក្នុងករណីកម្មវិធីត្រូវបានរៀបចំអនឡាញ ក្រុមការងារនឹងធានាឱ្យមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំវេទិកាឌីជីថលដែល ងាយស្រួលប្រើប្រាស់ និងអនុញ្ញាតឱ្យមានអន្តរកម្ម និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងអ្នកចូលរួម និងវាគ្មិន។
សេចក្តីសម្រេចពន្យាពេលនេះមិនងាយស្រួលទេ បើគិតពីការខិតខំប្រឹងប្រែង និងពេលវេលា សមាជិកក្រុមរបស់យើងទាំងអស់បានចំណាយលើការរៀបចំ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ទោះជាយ៉ាងណា អ្នករៀបចំកម្មវិធីជឿជាក់ថានេះជាដំណោះស្រាយដ៏សមស្របបំផុត ព្រោះយើងផ្តល់អទិភាពទៅលើសុវត្ថិភាពរបស់អ្នកចូលរួម និងអ្នកសម្របសម្រួលកម្មវិធីគ្រប់គ្នា។ យើងក៏យកចិត្តទុកដាក់ទៅលើគុណភាពរបស់កម្មវិធីផងដែរ។ យើងជឿជាក់ថា កម្មវិធី កម្ពុជាអាយស៊ីធីខែម បន្ទាប់នេះនឹងផ្តល់ឱកាល្អ ក៏ដូចជាបំពេញតាមការរំពឹងទុករបស់អ្នកចូលរួមផងដែរ។
កាលបរិច្ឆេទថ្មីនៃ កម្ពុជាអាយស៊ីធីខែម និងសេចក្តីប្រកាសផ្សេងៗទៀត នឹងត្រូវផ្សព្វផ្សាយលើគេហទំព័រ កម្ពុជាអាយស៊ីធីខែម និង គេហទំព័រ អូឌីស៊ី ផងដែរ។