កម្ពុជា អាយស៊ីធីខែម

កម្ពុជាអាយ​ស៊ី​ធី​​ខែម ២០១៨ គឺជាសិក្ខាសាលារយៈពេល៥ថ្ងៃ ស្តីពី ទិន្នន័យបើកទូលាយ ការច្នៃប្រឌិត ភាពជាពលរដ្ឋ និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ ក្នុងអំឡុងពេលនៃខែមនេះ អ្នកចូលរួម នឹងអាចស្វែងយល់ពីវិធីដោះស្រាយបញ្ហាសង្គម និងបរិស្ថាននៅក្នុងសហគមន៍​។សិក្ខាសាលាឆ្នាំ២០១៨ លើកទឹកចិត្តជាពិសេសដល់អ្នកចូលរួមមកពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិល អ្នកធ្វើការងារសហគមន៍ មន្ត្រីរដ្ឋាភិបាល វិស័យឯកជន សាស្ត្រចារ្យ និងនិស្សិតសាកលវិទ្យាល័យ និងអ្នកចាប់ផ្ដើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

សិក្ខាសាលាឆ្នាំ ២០១៨ នឹងដើរតាមគន្លង​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ដែលទទួលបានជោគជ័យជាបន្តបន្ទាប់នាឆ្នាំ ២០១៧។ កម្ពុជាអាយ​ស៊ី​ធី​​ខែមត្រូវបានគេស្នើឡើងនៅក្នុងព្រឹត្តិការណ៍នោះ។

 

គោលបំណង

បង្កើត ពង្រីក និងគាំទ្របណ្តាញនៃការបង្ហាត់បង្រៀនគ្នាទៅវិញទៅមក និងកន្លែងសម្រាប់រៀនសូត្រ ដែលបង្កើតជាបណ្តាញថ្នាក់ជាតិមួយ ដែលផ្តោតលើបច្ចេកវិទ្យាបើកទូលាយ និងបញ្ហាសិទ្ធិឌីជីថល ដោយមានការពិគ្រោះយោបល់ ការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកធនធាន ជាមួយអ្នកជំនាញ អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ និងអ្នកអនុវត្តន៍សហគមន៍។

ចងក្រងឯកសារអំពីបញ្ហា និងការអនុវត្តថ្នាក់ជាតិ សម្រាប់ចែករំលែកជាមួយអ្នកអភិវឌ្ឍបច្ចេកវិទ្យា អ្នកស្រាវជ្រាវ អ្នកបណ្តុះបណ្តាល និងសហគមន៍សិទ្ធិឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យាបើកទូលាយ កម្មវិធីប្រភពបើកទូលាយ និងស្តង់ដារបើកទូលាយ ដែលផ្តល់ដល់ក្រុមគោលដៅនូវបណ្តាញមួយដ៏រឹងមាំ និងអាចទុកចិត្តបាន។

លើកកម្ពស់តួនាទីរបស់ហេដ្ឋារចនាសម្ព័ន្ធផ្នែកបច្ចេកវិទ្យាប្រកបដោយចីរភាព ដែលជួយបង្កើនសមត្ថភាពក្នុងការសម្រេចចិត្តដោយផ្អែកលើភស្តុតាង និងមានប្រសិទ្ធិភាព ដោយប្រើប្រាស់ទិន្នន័យបើកទូលាយសម្រាប់គំនិតច្នៃប្រឌិតសម្រាប់សង្គម។

អ្នករៀបចំ

odc-logo

អ្នកគាំទ្រ

di-logo

odi-logo