ក្រុមស្ម័គ្រចិត្ត

ឆាយ តេជគុណ
និស្សិតឆ្នាំទី៤
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
ឆាយ តេជគុណ

ឆាយ តេជគុណ
និស្សិតឆ្នាំទី៤
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
បច្ចុប្បន្ន តេជគុណ គឺជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ជំនាញផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា។ គាត់ធ្លាប់ជាអ្នកហាត់ការ នៅក្រុមហ៊ុន Sabay Osja ក្នុងនាមជាអ្នកអភិវឌ្ឍន៍ហ្គេម។ លើសពីនេះទៀត គាត់ក៏មានបំណងធ្វើដំណើរជុំវិញពិភពលោក ជួបមនុស្សថ្មីៗ និងទទួលបទពិសោធន៍ពីវប្បធម៌ផ្សេងៗគ្នាផងដែរ។

ជា សឹង្ហតារាឬទ្ធិ
មន្ត្រីផ្នែកស្រាវជ្រាវ និងទំនាក់ទំនង
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ជា សឹង្ហតារាឬទ្ធិ

ជា សឹង្ហតារាឬទ្ធិ
មន្ត្រីផ្នែកស្រាវជ្រាវ និងទំនាក់ទំនង
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
សឹង្ហតារាឫទ្ធិ មានសមត្ថភាពធ្វើការលើជំនាញផ្សេងៗដូចជា៖ ជំនាញសារព័ត៌មាន ជំនាញរចនាក្រាហ្វិក ជំនាញផលិតវីដេអូឯកសារ និងជំនាញស្រាវជ្រាវផ្នែកទំនាក់ទំនង។ លោកមានបទពិសោធន៍ធ្វើការក្នុងអាជីពជាអ្នកសារព័ត៌មាននៅក្នុងស្ថាប័នវិទ្យុក្នុងស្រុក និងជំនួយការស្រាវជ្រាវនៅវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បី

ឡាយ គឹមជូ
អ្នកទីផ្សារបែបឌីជីថល
ក្រុមហ៊ុន The Idea Consultancy
ឡាយ គឹមជូ

ឡាយ គឹមជូ
អ្នកទីផ្សារបែបឌីជីថល
ក្រុមហ៊ុន The Idea Consultancy
ឡាយ គឹមជូ គឺជាអ្នកទីផ្សារបែបឌីជីថល នៅក្រុមហ៊ុន The Idea Consultancy ហើយក៏ជានិស្សិតកំពុងសិក្សានៅឆ្នាំចុងក្រោយ នៃថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស នៅឯវិទ្យាស្ថានភាសាបរទេសផងដែរ។ ក្នុងនាមជាអ្នកទីផ្សារបែបឌីជីថល គាត់ពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរៀនសូត្រពីបច្ចេកវិទ្យាថ្មីៗ។ កម្ពុជា អាយស៊ីខែមនឹងជួយឱ្យគាត់អាចយល់ដឹងពីបច្ចេកវិទ្យា ដែលពិភពលោកកំពុងប្រើប្រាស់ តាមរយៈការចែករំលែកចំណេះដឹងទាក់ទងនឹងវិស័យអាយស៊ីធី ពីវាគ្មិនមកពីបណ្ដាប្រទេសផ្សេងៗ។ គាត់ចាត់ទុកខ្លួនគាត់ជាមនុស្សឧស្សាហ៍ព្យាយាម អត់ធ្មត់ និងមានចំណង់ចំណូលចិត្តក្នុងការរៀន និងពង្រីកជំនាញក្នុងវិស័យបច្ចេកវិទ្យា។ លើសពីនេះទៅទៀត គាត់មានជំនាញផ្នែកទំនាក់ទំនងល្អ ដោយគាត់អាចធ្វើការដោយឯករាជ្យ ក៏ដូចជាធ្វើការជាក្រុម។ និយាយដោយស្មោះត្រង់ទៅ គាត់ពិតជារំភើបណាស់ ដែលត្រូវបានជ្រើសរើសឱ្យក្លាយជាអ្នកស្ម័គ្រចិត្ត នៅក្នុងកម្ពុជា អាយស៊ីខែម លើកទី១ ឆ្នាំ២០១៨ នេះ។ គាត់សង្ឃឹមថា នឹងជួបអ្នកទាំងអស់គ្នា នៅកម្ពុជា អាយស៊ីខែម ចាប់ពីថ្ងៃទី ១៧ ដល់ ២១ ខែធ្នូ នៅក្នុងខេត្តសៀមរាបនេះ!

លឹម រស្មី
និស្សិតឆ្នាំទី៤
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
លឹម រស្មី

លឹម រស្មី
និស្សិតឆ្នាំទី៤
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
រស្មីធ្លាប់ជាអ្នកស្ម័គ្រចិត្តម្នាក់នៅកម្មវិធី មេគង្គអាយស៊ីធីខែម ឆ្នាំ២០១៧ នៅខេត្តសៀមរាបនៃប្រទេសកម្ពុជា។ គាត់ដើរតួនាទីជាច្រើនក្នុងអំឡុងពេលនៃកម្មវិធីនេះដូចជា សម្របសម្រួល តាមដាន ធ្វើកំណត់ត្រា និងផ្តល់មតិយោបល់ ដើម្បីធ្វើឱ្យមានភាពល្អប្រសើរឡើងសម្រាប់ថ្ងៃបន្ទាប់នៃខែម។ គាត់បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងវាគ្មិនជាច្រើន ដោយធ្វើឱ្យប្រាកដថា អ្នកចូលរួមអាចទទួលបានអត្ថប្រយោជន៍ពីវគ្គនីមួយៗ។ ដោយមានបទពិសោធន៍កាលពីមុនជាមួយអាយស៊ីធីខែម គាត់នឹងចូលរួមជាមួយកម្មវិធី កម្ពុជាអាយស៊ីធីខែម ឆ្នាំ២០១៨ ក្នុងនាមជាអ្នកស្ម័គ្រចិត្ត។

ណូ វីយ៉ា
និស្សិតឆ្នាំទី៤
សាកលវិទ្យាល័យបៀលប្រាយ
ណូ វីយ៉ា

ណូ វីយ៉ា
និស្សិតឆ្នាំទី៤
សាកលវិទ្យាល័យបៀលប្រាយ
បច្ចុប្បន្ន វីយ៉ា គឺជានិស្សិតឆ្នាំទី៤ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យបៀលប្រាយ (BBU)។ នៅឆ្នាំ២០១៨ នាងពិតជារំភើបរីករាយក្នុងការធ្វើជាអ្នកស្ម័គ្រចិត្ត នៅក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម ដំបូងគេ នៅខេត្តសៀមរាប។ នាងក៏ចាប់អារម្មណ៍ផងដែរក្នុងការរៀនអំពីបច្ចេកវិទ្យាថ្មីៗ នៅក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម។ វីយ៉ា ចាត់ទុកខ្លួនគាត់ជាមនុស្សឧស្សាហ៌ព្យាយាម និងធ្វើការជាក្រុមបានយ៉ាងល្អ។ នាងជឿជាក់ថា កម្មវិធី កម្ពុជា អាយស៊ីធីខែមនឹងធ្វើឱ្យបណ្ដាញសិក្សារបស់នាងបានប្រសើរឡើង និងជួបមនុស្សថ្មីៗ។

សៀន វ៉ាន់ធាវ
និស្សិតឆ្នាំទី៤
វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
សៀន វ៉ាន់ធាវ

សៀន វ៉ាន់ធាវ
និស្សិតឆ្នាំទី៤
វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
បច្ចុប្បន្ន វ៉ាន់ធាវគឺជានិស្សិតឆ្នាំទី៤ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។ គាត់ធ្លាប់ហ្វឹកហាត់ការងារនៅ KOKOPON ក្នុងនាមជាអ្នកអភិវឌ្ឍន៍គេហទំព័រ។ នៅឆ្នាំ២០១៧ គាត់បានស្ម័គ្រចិត្តធ្វើជាមន្ត្រីទំនាក់ទំនង នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន (ASEAN TELMIN) នៅខេត្តសៀមរាប។ គាត់ជឿជាក់ថា កម្មវិធី កម្ពុជាអាយស៊ីធីខែម នឹងជួយធ្វើឱ្យជំនាញផ្នែកឌីជីថលរបស់គាត់កាន់តែប្រសើរឡើង កសាងបណ្ដាញ និងជួបមនុស្សថ្មីៗ។ គាត់ចាត់ទុកខ្លួនគាត់ជាមនុស្សឧស្សាហ៌ព្យាយាម និងធ្វើការជាក្រុមបានយ៉ាងល្អ ជាមួយនឹងការចូលចិត្តរៀនសូត្រ និងធ្វើការងារ។ គាត់ត្រៀមខ្លួនរួចជាស្រេចសម្រាប់កម្មវិធី កម្ពុជាអាយស៊ីធីខែម ឆ្នាំ២០១៨។ គាត់សង្ឃឹមថា នឹងបានជួបអ្នកទាំងអស់គ្នានៅកម្មវិធី កម្ពុជាអាយស៊ីធីខែម ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប!

តែ សុនីតា
និស្សិតឆ្នាំទី៤
វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
តែ សុនីតា

តែ សុនីតា
និស្សិតឆ្នាំទី៤
វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
សុនីតា គឺជានិស្សិតឆ្នាំទី៤ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៃវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។ បច្ចុប្បន្ននេះ គាត់កំពុងធ្វើការលើគម្រោងកម្មវិធីសាលា ដើម្បីបង្កើតកម្មវិធីទូរស័ព្ទ សម្រាប់គ្រប់គ្រងវត្តមានរបស់សិស្ស។ គាត់ក៏ជាអតីតអ្នកហាត់ការ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ផងដែរ។
ក្នុងឆ្នាំ២០១៧ គាត់ជាអ្នកស្ម័គ្រចិត្តនៅក្នុងកម្មវិធី មេគង្គអាយស៊ីធីខែម លើកទី៥។ សុនីតានឹងវិលត្រលប់មកវិញក្នុងនាមជាអ្នកស្ម័គ្រចិត្តនៅក្នុងកម្មវិធី កម្ពុជាអាយស៊ីធីខែម ឆ្នាំ២០១៨ ហើយគាត់នឹងសម្របសម្រួល និងគាំទ្រក្រុមការងារខែមក្នុងអំឡុងពេល ៥ ថ្ងៃ នៅខេត្តសៀមរាប។

ទេពកេន វណ្ណកន
សហស្ថាបនិក និងទីប្រឹក្សា
CAMWP DEV
ទេពកេន វណ្ណកន

ទេពកេន វណ្ណកន
សហស្ថាបនិក និងទីប្រឹក្សា
CAMWP DEV
វណ្ណកនមានបទពិសោធន៏ការងារជាច្រើនឆ្នាំជាមួយក្រុមហ៊ុនអន្តរជាតិផ្សេងៗដូចជា Web Essentials, Avacas Asia និង Glean។ គាត់មានតួនាទីជាច្រើនដូចជា អ្នកអភិវឌ្ឍន៍គេហទំព័រ អ្នកដឹកនាំក្រុម និងនាយកប្រតិបត្តិនៃការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់ គាត់តែងតែចាប់អារម្មណ៌យ៉ាងខ្លាំងចំពោះដំណោះស្រាយដែលសាមញ្ញតែប្រកបដោយភាពច្នៃប្រឌិត សម្រាប់បញ្ហាអាជីវកម្មធំៗ និងមានភាពស្មុគស្មាញ។
អ្នករៀបចំកម្មវិធី

ឌុច សុធាវីន
មន្ត្រីស្រាវជ្រាវ និងភាពជាដៃគូ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ឌុច សុធាវីន

ឌុច សុធាវីន
មន្ត្រីស្រាវជ្រាវ និងភាពជាដៃគូ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ធ្វើការជាមួយអង្គការទិន្នន័យអំពីអភិវឌ្ឍរយៈពេលជាងមួយឆ្នាំ ក្នុងនាមជាមន្ត្រីស្រាវជ្រាវ និងភាពជាដៃគូ វីនបានចូលរួមក្នុងការគ្រប់គ្រង និងសម្របសម្រួលគម្រោង/កម្មវិធីសិក្ខាសាលា/វគ្គបណ្តុះបណ្តាលក៏ដូចជា កម្មវិធីអ្នកស្ម័គ្រចិត្តសម្រាប់អូឌីស៊ី។ ជាផ្នែកមួយនៃកម្មវិធីកម្ពុជាអាយស៊ីធីខែមនាពេលខាងមុខនេះ វីនធ្វើការជាមួយក្រុមអ្នកស្ម័គ្រចិត្ត ដើម្បីគាំទ្រដល់សកម្មភាពរបស់ខែម ក៏ដូចជាដើរតួនាទីជាពិធីការិនីក្នុងកម្មវិធីនេះ។ បន្ថែមលើបទពិសោធន៏របស់គាត់ក្នុងការសម្របសម្រួលដំណើរការអនុវត្តគម្រោងពានរង្វាន់គ្រាប់ពូជ នៅក្នុងកម្មវិធីមេគង្គអាយស៊ីធីខែម ឆ្នាំ២០១៧ នៅឆ្នាំនេះគាត់នឹងគាំទ្រការសម្របសម្រួលនៃ Cambodia ICT Innovation Funds និងដំណើរការអនុវត្តរបស់គម្រោង។

Hannah Pruitt
អ្នកហាត់ការងារ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
Hannah Pruitt

Hannah Pruitt
អ្នកហាត់ការងារ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
Hannah (ហាន់ណា) ជាអ្នកហាត់ការ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ គាត់មកពីរដ្ឋតិចសាស នៃសហរដ្ឋអាមេរិក។ គាត់កំពុងសិក្សានៅឆ្នាំចុងក្រោយនៅសាកលវិទ្យាល័យ Dartmouth College ដែលជាកន្លែងគាត់សិក្សាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ដ្រ។ នៅក្នុងកម្មវិធីកម្ពុជាអាយស៊ីធីខែម ឆ្នាំ២០១៨ គាត់នឹងគាំទ្រក្រុមការងាររបស់អង្គការអូឌីស៊ីក្នុងការសម្របសម្រួលវគ្គសិក្សា ដែលគួរឱ្យចាប់អារម្មណ៍ជាច្រើន។ គាត់នឹងចងក្រងឯកសារពីព្រឹត្ដិការណ៍រយៈពេល ៥ ថ្ងៃ តាមរយៈប្លក់ និងរូបថត។ ប្រសិនបើមានសំណួរទាក់ទងនឹងកម្មវិធីនេះ អ្នកអាចសួរពីគាត់បាន!

Júlia G. Puig
អ្នកស្រាវជ្រាវ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
Júlia G. Puig

Júlia G. Puig
អ្នកស្រាវជ្រាវ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
Júlia (ជូលៀ) បច្ចុប្បន្នជាអ្នកស្រាវជ្រាវនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ជាកន្លែងដែលគាត់ធ្វើការនៅលើគម្រោងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផ្សេងៗ។ គាត់បានចូលរួមក្នុងការរៀបចំកម្មវិធីកម្ពុជាអាយស៊ីធីខែម ឆ្នាំ២០១៨ តាមរយៈការរៃអង្គាសមូលនិធិ ក៏ដូចជាការចូលរួមក្នុងការបង្កើតមាតិកាលើគេហទំព័ររបស់ខែម។ នៅក្នុងកម្មវិធីនេះ គាត់នឹងចងក្រងជាឯកសារអំពីសកម្មភាព ដែលបានរៀបចំឡើងក្នុងពេលបណ្តុះបណ្តាល និងសិក្ខាសាលា។ គាត់ក៏ស្ថិតនៅក្នុងក្រុមថតរូប ដើម្បីផ្តិតយកនូវពេលវេលាដ៏ល្អបំផុតនេះ។

ផាន់ សុវណ្ណគង្គា
មន្ត្រីផ្នែកស្រាវជ្រាវទិន្នន័យ និងជីអាយអេស
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ផាន់ សុវណ្ណគង្គា

ផាន់ សុវណ្ណគង្គា
មន្ត្រីផ្នែកស្រាវជ្រាវទិន្នន័យ និងជីអាយអេស
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
គង្គា គឺជាមន្ត្រីផ្នែកស្រាវជ្រាវទិន្នន័យ និងជីអាយអេស នៅក្នុងអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ នៅក្នុងកម្មវិធីកម្ពុជាអាយស៊ីធីខែមនាពេលខាងមុខនេះ គង្គា រីករាយនឹងបំពេញការងារជា អ្នកជំនួយការខាងផ្នែកឌីហ្សាញ និងអ្នកថតរូបនៅក្នុងកម្មវិធីខែមទាំងមូល។

សំអាន ម៉ារឌី
ជំនួយការអភិវឌ្ឍន៍គេហទំព័រ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
សំអាន ម៉ារឌី

សំអាន ម៉ារឌី
ជំនួយការអភិវឌ្ឍន៍គេហទំព័រ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ធ្លាប់ជាអ្នកចូលរួមម្នាក់ក្នុងកម្មវិធី មេគង្គ អាយស៊ីធីខែម ឆ្នាំ២០១៧ ដែលបានប្រារព្ធឡើងនៅកម្ពុជា ឥឡូវនេះ ម៉ារឌី ក្លាយទៅជាអ្នកសម្របសម្រួលម្នាក់ក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម ក្នុងឆ្នាំនេះ ។ បច្ចុប្បន្ន គាត់ជាជំនួយការផ្នែកអភិវឌ្ឍន៍គេហទំព័រនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។
សម្រាប់ កម្មវិធី កម្ពុជា អាយស៊ីធីខែម ម៉ារឌីទទួលបន្ទុកផ្នែករចនា និងអភិវឌ្ឍគេហទំព័រ ក៏ដូចជាធ្វើបច្ចុប្បន្នភាពទៅលើព័ត៌មាននៅលើគេហទំព័រ មុនពេល កំឡុងពេល និងក្រោយបញ្ចប់កម្មវិធី ។ លើសពីនេះទៅទៀត គាត់ក៏ផ្តល់ជំនួយ និងដំណោះស្រាយទាក់ទងនឹងព័ត៌មានវិទ្យា ក្នុងដំណើរការប្រព្រឹត្តទៅនៃកម្មវិធីផងដែរ។

ស៊ីវ វឌ្ឍនា
មន្ត្រីផ្នែកស្រាវជ្រាវ និងមាតិកា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ស៊ីវ វឌ្ឍនា

ស៊ីវ វឌ្ឍនា
មន្ត្រីផ្នែកស្រាវជ្រាវ និងមាតិកា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
វឌ្ឍនា គឺជាមន្ត្រីផ្នែកស្រាវជ្រាវ និងមាតិកា នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ ក្នុងកំឡុងពេលកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០១៨ វឌ្ឍនាដើរតួនាទីជាអ្នកសម្របសម្រួលខែមនេះ ដោយទទួលខុសត្រូវលើការអញ្ជើញ និងដំណើរការឯកសារចាំបាច់នានា ដើម្បីគាំទ្រដល់អ្នកស្ម័គ្រចិត្ត អ្នកចូលរួម វាគ្មិន និងភ្ញៀវកិត្តិយសផ្សេងៗទៀត ដើម្បីចូលរួមក្នុងកម្មវិធីនេះ ក៏ដូចជាការរៀបចំភស្តុភារជាដើម។ ក្រៅពីនេះ គាត់ក៏បានជួយក្រុមការងារលើកិច្ចការមួយចំនួនផ្សេងទៀតទៅតាមតម្រូវការ រួមទាំងការអភិវឌ្ឍមាតិកា និងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។

សុខ ពិសិដ្ឋ
មន្ត្រីជំនួយផ្នែកព័ត៌មានវិទ្យា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
សុខ ពិសិដ្ឋ

សុខ ពិសិដ្ឋ
មន្ត្រីជំនួយផ្នែកព័ត៌មានវិទ្យា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ក្នុងកំឡុងកម្មវិធីខែម ពិសិដ្ឋទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងថែទាំស្ថានភាពទូទៅដែលទាក់ទងនឹងបច្ចេកវិទ្យា រួមមានសេវាប្រព័ន្ធអ៊ីនធឺណែត និងម៉ាស៊ីនព្រីន ក៏ដូចជាផ្តល់ដំណោះស្រាយភ្លាមៗទៅតាមតម្រូវការ។ គាត់ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ទីតាំងរៀបចំកម្មវិធីខែម ដើម្បីធ្វើឱ្យប្រាកដថា កម្មវិធីអាចប្រព្រឹត្តទៅប្រកបដោយរលូន និងមានបញ្ហាតិចតួចបំផុតទាក់ទងនឹងកំហុស និងការរាំងស្ទះផ្នែកបច្ចេកទេស ។

Somphop Krittayaworagul
ប្រធានផ្នែកព័ត៌មានវិទ្យា
អង្គការអន្តរជាតិ
Somphop Krittayaworagul

Somphop Krittayaworagul
ប្រធានផ្នែកព័ត៌មានវិទ្យា
អង្គការអន្តរជាតិ
Somphop Krittayaworagul (a.k.a SK) ធ្វើការនៅអង្គការអន្តរជាតិមួយ ជាប្រធានផ្នែកព័ត៌មានវិទ្យា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ គាត់គឺជាអ្នករៀបចំកម្មវិធីដ៏សំខាន់ នៃកម្មវិធីមេគង្គអាយស៊ីធីខែម ចាប់តាំងពីឆ្នាំ ២០០៨ មក។ គាត់ក៏បានរៀបចំ និងដឹកនាំព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹង ICT ជាច្រើននៅក្នុងប្រទេសថៃ។ គាត់ និងក្រុមការងាររបស់គាត់បានគ្រប់គ្រង និងគាំទ្រខែម ដោយជួយសម្របសម្រួលដល់អ្នកចូលរួម និងអ្នកសម្របសម្រួលទាំងអស់។
គណកម្មាធិការប្រឹក្សាយោបល់

Klaikong Vaidhyakarn
នាយក
Social Technology Institute
Klaikong Vaidhyakarn

Klaikong Vaidhyakarn
នាយក
Social Technology Institute
Klaikong Vaidhyakarn មានសញ្ញាបត្រជាន់ខ្ពស់់ផ្នែកព័ត៌មានវិទ្យាសាស្ត្រ។ គាត់គឺជានាយកវិទ្យាស្ថាន Social Technology Institute (Social Tech) និងជាអ្នកកាន់បញ្ជីឈ្មោះនៃគណបក្សអនាគតថ្មី។ គាត់បានធ្វើការលើបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ Klaikong បានរៀបចំជំរំបច្ចេកវិទ្យាជាច្រើនសម្រាប់ប្រជាជនវ័យក្មេង។ នៅឆ្នាំ២០០៦ គាត់បានចាប់ផ្តើមមេគង្គអាយស៊ីធីខែម។ គាត់បានត្រួសត្រាយផ្តោតការយកចិត្តទុកដាក់លើទិន្នន័យបើកចំហនៅក្នុងប្រទេសថៃ ដែលជាយានសម្រាប់ដោះស្រាយបញ្ហាសង្គមជាច្រើន តាមរយៈការបើកទូលាយព័ត៌មានរបស់រដ្ឋាភិបាលពិតប្រាកដ។ ក្រុមហ៊ុន SocialTech ផ្តល់កន្លែងសម្រាប់មនុស្សជំនាន់ថ្មី ដើម្បីធ្វើការនៅក្នុងបច្ចេកវិទ្យាសង្គម ហើយ Klaikong បានដឹកនាំសហគ្រិនសង្គមខាងផ្នែកបច្ចេកវិទ្យារបស់ថៃ។ ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ SocialTech បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីធ្វើឱ្យទិន្នន័យសាធារណៈកាន់តែមានតម្លាភាព។

បេ ចន្ត្រា
ប្រធានក្រុមប្រឹក្សាភិបាល
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
បេ ចន្ត្រា

បេ ចន្ត្រា
ប្រធានក្រុមប្រឹក្សាភិបាល
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
បេ ចន្ត្រា គឺជាអ្នកដឹកនាំរៀបចំព្រឹត្តិការណ៍បាខែមកម្ពុជា ដែលជាសន្និសិទមួយស្តីអំពី បច្ចេកវិទ្យា ដែលមានលក្ខណៈអន្តរជាតិ ច្នៃប្រឌិត និងបើកទូលាយ។ គាត់ទទួលខុសត្រូវទូទៅ ក្នុងការធ្វើផែនការរៀបចំព្រឹត្តិការណ៍ ការស្វែងរកថវិកា និងការសម្របសម្រួលនូវរាល់សកម្មភាព ទាំងឡាយ ដើម្បីធានាឲ្យព្រឹត្តិការណ៍នោះអាចដំណើរការទៅមុខបានដោយរលូន និងអាចទទួល បានលទ្ធផលដែលបានរំពឹងទុក។ គាត់ក៏បានរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ និង សិក្ខាសាលាជាច្រើនទៀតផងដែរមានដូចជា កិច្ចប្រជុំកំពូលនៃក្រុមអ្នកសរសេរប្លក់ (Blogger Summit) ការជួបប្រជុំគ្នានៅចុងសប្តាហ៍ (Startup Weekend) វេទិការអ្នកប្រើប្រាស់បច្ចេកវិទ្យា (TechCamp Phnom Penh) វេទិការអ្នកសរសេរប្លក់ជនជាតិខ្មែរ (Clogger Corner) សិក្ខាសាលា បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាផ្ទាល់ខ្លួន (Personal ICT Camp) វេទិការបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាមេគង្គ (Mekong ICT Camp) វេទិការយុវជន និងបាខែមប្រចាំតំបន់ដទៃទៀត (Regional Bar Camps)។ គោលដៅរបស់គាត់គឺ ដើម្បីលើកកម្ពស់ឲ្យមានការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធិភាពទាំងនៅក្នុងស្ថាប័ន និងមុខជំនួញ។ គាត់បានធ្វើ ការងារផ្នែករៀបចំព្រឹត្តិការណ៍ឯកជន និងយុទ្ធនាការផ្សេងៗ ដើម្បីឲ្យមានចលនាសង្គម។ ក្រៅពី ការងារគ្រប់គ្រងព្រឹត្តិការណ៍ទាំងនោះ គាត់ក៏ជាអ្នកជំនាញផ្នែកមាតិកាអនឡាញ ប្រព័ន្ធផ្សព្វ ផ្សាយសង្គម និងផ្នែកទីផ្សារផងដែរ។ គាត់ ចន្ត្រា ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សា ភិបាលរបស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ កាលពីខែតុលា ឆ្នាំ២០១៣ កន្លងទៅ។

ប៊ុន ថារម្យ
ស្ថាបនិក និងអ្នកគ្រប់គ្រង
KokiTree
ប៊ុន ថារម្យ

ប៊ុន ថារម្យ
ស្ថាបនិក និងអ្នកគ្រប់គ្រង
KokiTree
ប៊ុន ថារម្យ គឺជាស្ថាបនិក និងជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន KokiTree ដែលជាភ្នាក់ងារទីផ្សារមាតិកាដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ ក្នុងនាមជាអ្នកសរសេរប្លក់បច្ចេកវិទ្យាតាំងពីឆ្នាំ២០០៤ ថារម្យជាអ្នកសារព័ត៌មាន អ្នកយុទ្ធសាស្ត្រឌីជីថល និងអ្នកទំនាក់ទំនង។ ការងាររបស់គាត់ក៏ត្រូវបានបោះពុម្ពផ្សាយនៅតាមសារព័ត៌មានជាច្រើនដូចជា កាសែត The Huffington Post, កាសែតភ្នំពេញប៉ុស្តិ៍, គេហទំព័រ Global Voices Online, សារព័ត៌មាន Asian Correspondent, Tech In Asia, ICTWorks, សារព័ត៌មានសំឡេងសហរដ្ឋអាមេរិច (Voice of America), សារព័ត៌មាន IRIN, Red Herring ជាដើម។

Puangchomphu Rammuang
អ្នកគ្រប់គ្រងកៀរគរធនធាន
Thai Fund Foundation
Puangchomphu Rammuang

Puangchomphu Rammuang
អ្នកគ្រប់គ្រងកៀរគរធនធាន
Thai Fund Foundation
Puangchomphu Rammuang (ជម្ភូ) បានធ្វើការជាមួយ Thai Fund Foundation (TFF) តាំងពីឆ្នាំ២០០៣ ជាអ្នកគ្រប់គ្រងការកៀរគរធនធាន។ គាត់ទទួលបានជោគជ័យក្នុងការកៀរគរធនធានទៅឱ្យ TFF ដែលផ្តល់ឱ្យអង្គការមិនមែនរដ្ឋាភិបាលតូចៗនៅកម្រិតមូលដ្ឋាននៅទូទាំងប្រទេសថៃ នៅតាមផ្នែកដូចជា ១)បរិស្ថាន និងសុខភាព ២) សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
គាត់មានបទពិសោធន៍ទាំងក្នុងវិស័យឯកជន និងវិស័យមិនរកប្រាក់ចំណេញ។ មុនពេលធ្វើការជាមួយ TFF គាត់គឺជាអ្នកគ្រប់គ្រងនៅសហគ្រាសសង្គម Shelter Co., Ltd. ដែលមានគោលបំណងរកប្រាក់ចំណូលសម្រាប់ មូលនិធិ Habour House Foundation ដែលបានរៀបចំកម្មវិធី ដើម្បីជួយសង្គ្រោះក្មេងស្រីដែលមានហានិភ័យក្នុងការរកស៊ីផ្លូវភេទ។
Chomphu ក្លាយជាអ្នកគ្រប់គ្រងគម្រោងមេគង្គអាយស៊ីធីខែម តាំងពីឆ្នាំ២០០៨។ គាត់ក៏បានដឹកនាំគម្រោងជាច្រើនដូចជា អង្គការមិនមែនរដ្ឋាភិបាល ពង្រឹងសមត្ថភាពដែលផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់អង្គការមិនមែនរដ្ឋាភិបាលស្តីពី ការកៀរគរធនធាន និងទំនាក់ទំនង “រង្វាន់សហគមន៍សម្រាប់ការស្តារ និងអភិរក្សព្រៃឈើ” ដែលធ្វើការជាមួយធនាគារ Siam Commercial Bank រយៈពេលជាង១០ឆ្នាំ។

ធី ទ្រី
នាយកប្រតិបត្តិ/និពន្ធនាយក
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ធី ទ្រី

ធី ទ្រី
នាយកប្រតិបត្តិ/និពន្ធនាយក
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ធី ទ្រី ជានាយកប្រតិបត្តិ/និពន្ធនាយកនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ គាត់បានលើកកម្ពស់ទិន្នន័យបើកទូលាយ សហគមន៍ទិន្នន័យបើកទូលាយរឹងមាំ និងកិច្ចសន្យាបើកទូលាយ ដើម្បីលើកកម្ពស់តម្លាភាព និងគណនេយ្យភាព សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា និងតំបន់មេគង្គទាំងមូល។
ក្នុងនាមជានាយកប្រតិបត្តិ/និពន្ធនាយក គាត់បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើនការចូលប្រើជាសាធារណៈនូវទិន្នន័យបច្ចុប្បន្ន និងប្រវត្តិសាស្ត្រ និងព័ត៌មានអំពីនិន្នាការនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ គេហទំព័រទិន្នន័យបើកទូលាយ អូឌីស៊ី គឺជាវិធីចម្បង សម្រាប់ចងក្រងទិន្នន័យដែលអាចរកបានដោយសេរីពីប្រភពសាធារណៈជាច្រើន។
នៅឆ្នាំ២០១៥ គាត់បានចូលរួមក្នុងកម្មវិធីមេគង្គអាយស៊ីធីខែម នៅប្រទេសថៃ ក្នុងនាមជាអ្នកចូលរួម ហើយបន្ទាប់មកក្នុងឆ្នាំ២០១៧ អង្គការរបស់គាត់ទទួលបានឱកាសល្អក្នុងការធ្វើជាម្ចាស់ផ្ទះ មេគង្គអាយស៊ីធីខែម នៅឆ្នាំ២០១៧ នៅខាងក្រៅប្រទេសថៃ។ បន្ទាប់ពីការរៀបចំកម្មវិធីនេះប្រកបដោយជោគជ័យ អង្គការអូឌីស៊ីត្រូវបានលើកទឹកចិត្តដោយសមាជិកគណៈកម្មាធិការនៃមេគង្គអាយស៊ីធីខែម និងសហគមន៍ទិន្នន័យបើកទូលាយដើម្បីរៀបចំ កម្ពុជាអាយស៊ីធីខែមជាលើកដំបូងនៅឆ្នាំ២០១៨។ ទ្រីក៏ដើរតួយ៉ាងសំខាន់នៅក្នុងយុទ្ធនាការកៀរគរថវិកាសម្រាប់កម្មវិធីនេះផងដែរ។
ទ្រី គឺជាសមាជិកម្នាក់នៃគណៈកម្មាធិការប្រឹក្សាយោបល់របស់មជ្ឈមណ្ឌលសាកលដើម្បីសិក្សាតំបន់មេគង្គ (GCMS) នៅកម្ពុជា។