តើកម្ពុជា អាយស៊ីធី ខែម ជាអ្វី?
កម្ពុជា អាយស៊ីធី ខែម ២០១៨ គឺជាសិក្ខាសាលារយៈពេល៥ថ្ងៃស្តីពី ទិន្នន័យបើកទូលាយ ការច្នៃប្រឌិត ភាពជាពលរដ្ឋ និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ ក្នុងអំឡុងពេលនៃខែមនេះ អ្នកចូលរួមនឹងអាចស្វែងយល់ពីវិធីដោះស្រាយបញ្ហាសង្គម និងបរិស្ថាននៅក្នុងសហគមន៍ ។
សិក្ខាសាលាឆ្នាំ២០១៨ លើកទឹកចិត្តជាពិសេសដល់អ្នកចូលរួម មកពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិល អ្នកធ្វើការងារសហគមន៍ មន្ត្រីរដ្ឋាភិបាល វិស័យឯកជន សាស្ត្រចារ្យ និងនិស្សិតសាកលវិទ្យាល័យ និងអ្នកចាប់ផ្ដើមអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។
សិក្ខាសាលាឆ្នាំ ២០១៨ នឹងដើរតាមគន្លង មេគង្គ អាយស៊ីធី ខែម ដែលទទួលបានជោគជ័យ ជាបន្តបន្ទាប់ នាឆ្នាំ ២០១៧។ កម្ពុជា អាយស៊ីធី ខែមត្រូវបានគេស្នើឡើងនៅក្នុងព្រឹត្តិការណ៍នោះ។
តើខែមនេះនឹងប្រព្រឹត្តិទៅនៅពេលណា?
កម្ពុជា អាយស៊ីធី ខែម ២០១៨ គឺជាសិក្ខាសាលារយៈពេល ៥ ថ្ងៃ ដែលប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី ១៧ ដល់ ២១ ខែធ្នូ ២០១៨។
តើខែមនេះនឹងប្រព្រឹត្តិទៅនៅកន្លែងណា?
រាល់សកម្មភាពទាំងអស់ នៅក្នុងខែមនេះ នឹងប្រព្រឹត្តិទៅ នៅសណ្ឋាគារ សុខា សៀមរាម ក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។
តើកម្ពុជា អាយស៊ីធី ខែមមានទំនាក់ទំនងអ្វីជាមួយ មេគង្គ អាយស៊ីធីខែម?
កម្ពុជា អាយស៊ីធី ខែម គឺជាព្រឹត្តិការណ៍ក្នុងស្រុកមួយដែលបានអភិវឌ្ឍពី មេគង្គ អាយស៊ីធី ខែម។ មេគង្គ អាយស៊ីធី ខែម ត្រូវបានរៀបចំឡើង ចាប់តាំងពីឆ្នាំ ២០០៨ សម្រាប់សហគមន៍ ដែលមានបទពិសោធន៍ និងជំនាញផ្សេងៗគ្នា មកពីតំបន់មេគង្គក្រោម។ មេគង្គអាយស៊ីធីខែម ផ្តោតលើប្រធានបទសំខាន់ៗចំនួន បី គឺ៖ ភាពច្នៃប្រឌិត ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងអភិបាលកិច្ច និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា។ ឆ្នាំនេះ ជាឆ្នាំដំបូងដែល កម្ពុជា អាយស៊ីធី ខែម នឹងរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា សម្រាប់សហគមន៍អាយស៊ីធី (ICT) នៅកម្ពុជា។
តើនរណាខ្លះដែលអាចចូលរួមក្នុងខែមនេះ?
ខែមនេះ ត្រូវបានរៀបចំឡើងសំរាប់តែអ្នកចូលរួម ដែលជាប្រជាជនកម្ពុជាប៉ុណ្ណោះ។ ខែមនេះ លើកទឹកចិត្តជាពិសេសដល់អ្នកចូលរួមមកពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិល អ្នកធ្វើការងារសហគមន៍ មន្ត្រីរដ្ឋាភិបាល សាស្ត្រចារ្យ និងនិស្សិតសាកលវិទ្យាល័យ និងអ្នកចាប់ផ្ដើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ អ្នកចូលរួមទាំងអស់តម្រូវឱ្យចូលរួម កម្មវិធីក្នុងរយៈពេល ៥ថ្ងៃពេញ ចាប់ពី ថ្ងៃទី ១៧ ដល់ ២១ ខែធ្នូ ឆ្នាំ២០១៨។ សម្រាប់វាគ្មិន និងអ្នកសម្របសម្រួលខែមនេះ គឺបើកទូលាយចំពោះមនុស្ស គ្រប់គ្នានៅជុំវិញពិភពលោក។
តើខ្ញុំអាចចូលរួមយ៉ាងសកម្មក្នុងខែមនេះយ៉ាងដូចម្តេច?
ប្រសិនបើអ្នកចុះឈ្មោះជាវាគ្មិន អ្នកក៏អាចចូលរួមក្នុងការពិភាក្សាជាក្រុម ឬធ្វើបទបង្ហាញជាមួយនឹងការអនុវត្តផ្ទាល់ នៅក្នុងកម្មវិធីនេះផងដែរ។ អ្នកចូលរួមម្នាក់ៗ អាចចូលរួមក្នុងការប្រកួតប្រជែង គម្រោង ឬគំនិតផ្តួចផ្តើម ក្នុងមូលនិធិច្នៃប្រឌិត កម្ពុជា អាយស៊ីធី។
តើខ្ញុំអាចចុះឈ្មោះជាអ្នកចូលរួមយ៉ាងដូចម្តេច?
ដើម្បីចូលរួមក្នុង កម្ពុជា អាយស៊ីធី ខែម អ្នកត្រូវតែបំពេញទម្រង់ចុះឈ្មោះចូលរួម ។ លទ្ធផលនៃការចូលរួម នឹងផ្ញើចេញតាមអ៊ីម៉ែល។
តើខ្ញុំអាចចុះឈ្មោះជាវាគ្មិននៅក្នុងកម្មវិធី កម្ពុជា អាយស៊ីធី ខែមនេះបានយ៉ាងដូចម្តេច?
ដើម្បីក្លាយជាវាគ្មិននៅ ក្នុងកម្មវិធី កម្ពុជា អាយស៊ីធី ខែមនេះ អ្នកត្រូវបំពេញ ទម្រង់ចុះឈ្មោះជាវាគ្មិន។ លទ្ធផលនៃការចូលរួម នឹងផ្ញើចេញតាមអ៊ីម៉ែល។
តើខែមនេះមានការគាំទ្រថវិកាទាំងស្រុងដែរឬទេ?
ចំពោះបេក្ខជនដែលត្រូវបានជ្រើសរើសឱ្យចូលរួមកម្មវិធី កម្ពុជា អាយស៊ីធី ខែម នឹងផ្គត់ផ្គង់រាល់ការចំណាយទាំងអស់រួមមាន ថ្លៃស្នាក់នៅ ថ្លៃធ្វើដំណើរ និងថ្លៃម្ហូបអាហាររបស់លោកអ្នក ក្នុងកំឡុងពេលកម្មវិធីពីថ្ងៃទី ១៧ ដល់ ២១ ខែធ្នូ ឆ្នាំ ២០១៨ លើកលែងតែ ថ្លៃចុះឈ្មោះចូលរួម ចំនួន ៥០ ដុល្លារ ។
តើមានការបង់ថ្លៃចុះឈ្មោះចូលរួមឬទេ?
អ្នកចូលរួមទាំងអស់ដែលត្រូវជ្រើសរើស នឹងត្រូវបង់ថ្លៃចុះឈ្មោះចូលរួមចំនួន ៥០ ដុល្លារអាមេរិក។
តើថ្លៃចុះឈ្មោះចូលរួមត្រូវបង់នៅពេលណា?
ថ្លៃចុះឈ្មោះចូលរួមនឹងត្រូវបង់ នៅថ្ងៃដំបូងនៃកម្មវិធី។ ប្រសិនបើអាច សូមភ្ជាប់មកជាមួយនូវចំនួនទឹកប្រាក់ដែលបានកំណត់ ជាសាច់ប្រាក់ ដោយសារក្រុមការងារយើងពុំមានកន្លែងប្តូរប្រាក់នៅក្នុងខែមទេ។
បន្ទាប់ពីចុះឈ្មោះចូលរួមរួច តើខ្ញុំនឹងអាចចូលរួមនៅក្នុងខែមនេះ?
ប្រសិនបើអ្នកត្រូវបានជ្រើសរើស អ្នកនឹងទទួលបានការជូនដំណឹងតាមរយៈអ៊ីម៉ែល ដែលអ្នកបានបំពេញនៅក្នុងពាក្យចុះឈ្មោះសុំចូលរួម។
តើប្រធានបទសំខាន់ៗនៃខែមនេះមានអ្វីខ្លះ?
- សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត
- ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
- កម្មវិធីប្រភពកូដបើកទូលាយដើម្បីភាពល្អប្រសើរ
- គំនិតច្នៃប្រឌិតសម្រាប់សង្គម
ដើម្បីស្វែងយល់ពីការពិពណ៌នាលម្អិតនៃប្រធានបទនីមួយៗ សូមចុចលើតំណនេះ www.cambodiaict.net/themes។
តើភាសាអ្វីដែលនឹងត្រូវប្រើ សម្រាប់ការហ្វឹកហាត់ និងការប្រាស្រ័យទាក់ទងគ្នា នៅក្នុងកម្មវិធីខែម?
កម្មវិធីភាគច្រើននឹងត្រូវធ្វើឡើងជាភាសាខ្មែរ។ ប៉ុន្តែមានផ្នែកមួយចំនួនដែលនឹងត្រូវធ្វើឡើងជាភាសាអង់គ្លេស ដោយសារវាគ្មិន និងអ្នកសម្របសម្រួលមួយចំនួន មិនមែនជាជនជាតិខ្មែរទេ។ យើងនឹងព្យាយាមជ្រើសរើសអ្នកចូលរួម ដែលអាចទំនាក់ទំនងជាភាសាអង់គ្លេសបាន។
តើខ្ញុំនឹងទទួលបានវិញ្ញាបនបត្រនៃការចូលរួម នៅចុងបញ្ចប់នៃខែមដែរឬទេ?
ប្រាកដណាស់ អ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការចូលរួម។ ចំណែកឯ វាគ្មិន អ្នកសម្របសម្រួល និងអ្នកឧបត្ថម្ភ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការអរគុណផងដែរ។
តើក្រមសីលធម៌សម្រាប់អ្នកចូលរួមនៅក្នុងកម្ពុជា អាយស៊ីធី ខែម មានអ្វីខ្លះ?
ដើម្បីអានក្រមសីលធម៌សម្រាប់អ្នកចូលរួមក្នុង កម្ពុជាអាយស៊ីធីខែម សូមចុចលើ តំណនេះ។
តើអ្នកចូលរួមត្រូវស្លៀកពាក់បែបណានៅក្នុងខែមនេះ?
អ្នកចូលរួមអាចស្លៀកពាក់ដោយសេរី។
តើកន្លែងស្នាក់នៅនឹងរៀបចំយ៉ាងដូចម្តេច?
អ្នកចូលរួមនឹងស្នាក់នៅក្នុងសណ្ឋាគារដែលបានរៀបចំដោយកម្មវិធី ហើយបន្ទប់នីមួយៗ នឹងត្រូវបានរៀបចំសម្រាប់មនុស្ស ២ នាក់។ បន្ទប់នីមួយៗមាន បន្ទប់ទឹករួម និងសម្ភារៈបន្ទប់ទឹក។ ការស្នាក់នៅនេះ នឹងរួមបញ្ចូលទាំងអាហារពេលព្រឹក ពេល
ថ្ងៃត្រង់ និងពេលល្ងាច។ កន្លែងស្នាក់នៅនេះ ក៏មានអាងហែលទឹកផងដែរ ដូច្នេះប្រសិនបើអ្នកចង់ហែលទឹកលេង សូមយកសម្លៀកបំពាក់ហែលទឹក។
តើខ្ញុំអាចទៅកន្លែងណាផ្សេង នៅកំឡុងពេលកម្មវិធីបានឬទេ?
ដើម្បីហេតុផលសុវត្ថិភាព អ្នកចូលរួមទាំងអស់មិនត្រូវចាកចេញពីទីតាំងខែមនោះទេ។
តើសេវាអ៊ីនធឺណិត និងទូរស័ព្ទនឹងផ្តល់ឱ្យយ៉ាងដូចម្តេច?
សេវាអ៊ិនធើណិត នឹងមានផ្តល់ជូននៅក្នុងបរិវេណសណ្ឋាគារ ប៉ុន្តែទំហំនៃសេវាអាចមានកំណត់។ ដូច្នេះ អ្នកគួរចៀសវាងការទាញយកទិន្នន័យ ឬឯកសារណាដែលមានទំហំធំ។
ប្រសិនបើអ្នកចង់ប្រើប្រាស់សេវាអ៊ិនធើណិតគ្រប់គ្រាន់ អ្នកអាចប្រើអ៊ីនធឺណិតក្នុងទូរស័ព្ទដៃរបស់អ្នក។ សម្រាប់វាគ្មិន និងអ្នកសម្របសម្រួលអន្តរជាតិ៖ អ្នកគួរទិញស៊ីមកាតពីក្រុមហ៊ុន ស្មាត ឬសែលកាត នៅឯអាកាសយានដ្ឋាន។
សម្គាល់៖ កម្មវិធីកម្ពុជាអាយស៊ីធីខែម គឺជាឱកាសល្អមួយក្នុងការជួបជុំ និងសហការជាមួយអ្នកដទៃ ដូច្នេះយើងស្នើឱ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់នៅក្នុងកម្មវិធី ហើយសូមព្យាយាមកុំប្រើប្រាស់ទូរស័ព្ទ និងកុំព្យូទ័ររបស់អ្នក។
តើអាហារនឹងត្រូវបានរៀបចំយ៉ាងដូចម្តេច?
អាហារនឹងត្រូវផ្តល់ជូន នៅក្នុងទីតាំងនៃ កម្ពុជា អាយស៊ីធី ខែម។
តើខ្ញុំគួររៀបចំអ្វីខ្លះសម្រាប់ចូលរួមខែមនេះ?
- សម្រាប់អ្នកធ្វើការវិស័យអភិវឌ្ឍន៍ អ្នកសារព័ត៌មាន និងផ្នែកដទៃទៀត ដែលពាក់ព័ន្ធនឹងទិន្នន័យ និងបញ្ហាបច្ចេកទេស គប្បីភ្ជាប់មកជាមួយនូវ ការពិពណ៌នាអំពីបញ្ហា ឯកសារធនធាន របាយការណ៍ សំណុំទិន្នន័យ សម្ភារៈ និងរបស់ពាក់ព័ន្ធផ្សេងៗ
ទៀត ដែលអាចជួយដល់អ្នកចូលរួមដទៃទៀតក្នុងការស្វែងយល់ និងដោះស្រាយបញ្ហា ។ - យើងលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់ដឹកនាំការពិភាក្សា។ អ្នកចូលរួមទាំងអស់អាចលើកយកបញ្ហា គំនិត សាច់រឿង សម្ភារៈ ឧបករណ៍ ឬគេហទំព័រនានា មកបង្ហាញដល់អ្នកដទៃទៀត។
- កុំព្យូទ័រនឹងត្រូវប្រើប្រាស់ នៅក្នុងកម្មវិធីភាគច្រើន ដែលមានការអនុវត្តផ្ទាល់ ដូច្នេះអ្នកចូលរួម គួរភ្ជាប់មកជាមួយនូវកុំព្យូទ័រយួរដៃផ្ទាល់ខ្លួន។ ខែមនេះនឹង មិនផ្តល់កុំព្យូទ័រដល់អ្នកចូលរួមប្រើប្រាស់ឡើយ។
- ប្រសិនបើអ្នកមានម៉ាស៊ីនថតរូប ថតវីដេអូ ថតសំឡេង ឬឧបករណ៍ផ្សេងៗទៀត អ្នកគួរយកឧបករណ៍ទាំងនោះមកជាមួយ ព្រោះវាអាចនឹងជាជំនួយ និងអាចប្រើប្រាស់បាន ក្នុងអំឡុងពេលសិក្ខាសាលា។
តើខ្ញុំត្រូវយកអ្វីខ្លះមកជាមួយ?
សម្រាប់វាគ្មិន និងអ្នកសម្របសម្រួលអន្តរជាតិ៖
- លិខិតឆ្លងដែន
- សំបុត្រឡើងយន្តហោះ៖ សូមរក្សាសំបុត្រទាំងនេះទុកជាមួយអ្នក ព្រោះក្រុមការងារខែមនឹងប្រមូលសំបុត្រទាំងនេះពីអ្នក នៅពេលអ្នកចូលរួមកម្មវិធី។
អ្នកចូលរួមក្នុងស្រុក និងវាគ្មិន រួមទាំងគណៈប្រតិភូពិសេស ពីតំណាងរាជរដ្ឋាភិបាល
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
តើខ្ញុំត្រូវធ្វើដំណើរទៅចូលរួមខែមដោយរបៀបណា?
អ្នកចូលរួមអន្ដរជាតិ៖ ក្រុមការងារខែមនឹងរៀបចំទទួលស្វាគមន៍អ្នក នៅឯអាកាសយានដ្ឋាន ព្រមទាំងនាំអ្នកមកកាន់ទីតាំងកម្មវិធីតែម្តង។
អ្នកចូលរួមក្នុងស្រុក៖ អ្នករៀបចំកម្មវិធីនឹងរៀបចំរថយន្តក្រុង ដើម្បីជូនអ្នកចូលរួមពីភ្នំពេញ ទៅសៀមរាប និងត្រឡប់មកវិញ។ សម្រាប់អ្នកចូលរួមមកពីខេត្តបាត់ដំបង កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ សូមធ្វើដំណើរទៅកាន់ខេត្តសៀមរាបដោយផ្ទាល់ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ហើយសូមប្រាកដថា អ្នកនឹងទៅដល់សណ្ឋាគារ សុខា សៀមរាប មុនម៉ោង ៥ ល្ងាច ដូច្នេះអ្នកអាចចូលរួមពិធីពិសារភោជនាហារស្វាគមន៍នាពេលល្ងាច។ សូមចងចាំថា អ្នករៀបចំកម្មវិធី នឹងមិនទទួលខុសត្រូវចំពោះរាល់ការចំណាយរបស់អ្នកមុន និងក្រោយកម្មវិធី កម្ពុជាអាយស៊ីធីខែមទេ។
តើខ្ញុំទទួលបានទិដ្ឋាការកម្ពុជាយ៉ាងដូចម្តេច?
អ្នករៀបចំកម្មវិធីនឹងចេញលិខិតអញ្ជើញ ជូនចំពោះវាគ្មិន អ្នកសម្របសម្រួល និងអ្នកចូលរួម ប៉ុន្តែអ្នកត្រូវទទួលខុសត្រូវចំពោះការដាក់ស្នើទិដ្ឋាការរបស់អ្នក ដើម្បីចូលមកប្រទេសកម្ពុជា។
តើខ្ញុំអាចទទួលបានព័ត៌មានថ្មីៗអំពីកម្មវិធីបានយ៉ាងណា?
រាល់ព័ត៌មានទាំងអស់ដែលទាក់ទងនឹង កម្ពុជាអាយស៊ីធីខែម នឹងមាននៅលើគេហទំព័ររបស់យើង៖ www.cambodiaict.net។ លើសពីនេះ យើងនឹងផ្ញើព័ត៌មានចាំបាច់បន្ថែមទៀត ដល់បេក្ខជនដែលត្រូវបានជ្រើសរើស រួមទាំងវាគ្មិន
អ្នកសម្របសម្រួល និងភ្ញៀវពិសេស។
ក្នុងករណីមានសំណួរផ្សេងទៀត សូមទាក់ទងមកកាន់៖ event@cambodiaict.net ។
បើមានសំណួរទាក់ទងនឹងខែម តើខ្ញុំគួរទាក់ទងអ្នកណា?
ករណីមានសំណួរបន្ថែម អ្នកអាចទាក់ទងមក event@cambodiaict.net។
អ្នកក៏អាចទាក់ទងមកកាន់ បណ្តាញសង្គមរបស់កម្ពុជាអាយស៊ីធីខែមផងដែរតាមរយៈ ទំព័រហ្វេសប៊ុក និងTwitter។
តើកម្ពុជាអាយស៊ីធីខែមមានទំព័របណ្តាញសង្គមឬទេ?
កម្ពុជាអាយស៊ីធីខែម មានទំព័រហ្វេសប៊ុក និងគណនី Twitter។
តើ Hashtag នៃខែមគឺជាអ្វី?
Hashtag ផ្លូវការនៃកម្មវិធីកម្ពុជាអាយស៊ីធីខែមគឺ #CICTCamp2018 និង #KHICTCamp។