លោក សំអាន ម៉ារឌី ជំនួយការអភិវឌ្ឍន៍គេហទំព័រនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)
សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត
តើស្ថានភាពទាក់ទងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត សេរីភាពអ៊ីនធឺណិតនិងក្របខណ្ឌច្បាប់នៅកម្ពុជាមានសភាពយ៉ាងដូចម្តេច? តើអ្នកអាចធ្វើឱ្យស្ថាប័នរបស់អ្នកមានសុវត្ថិភាពបានដោយរបៀបណា? តើអ្វីខ្លះជាតម្រូវការដើម្បីអនុវត្តសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតប្រកបដោយប្រសិទ្ធិភាព? តើឧបករណ៍អ្វីខ្លះដែលចាំបាច់សម្រាប់សន្តិសុខប្រព័ន្ធកុំព្យូទ័រ? សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតនិងឯកជនភាព គឺជាផ្នែកដ៏ចំបងសម្រាប់ការងាររបស់យើង។ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត មានគោលដៅជួយឱ្យបុគ្គលម្នាក់ៗស្វែងយល់និងគោរពតាម គោលការណ៍សន្តិសុខមូលដ្ឋាននៃទិន្នន័យនិងផ្តល់នូវក្របខ័ណ្ឌមួយស្តីអំពីវិធីសាស្រ្តទប់ទល់នឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ទាំងករណីបានជោគជ័យនិងមិនទាន់បានជោគជ័យ។ ប្រធានបទនេះ ក៏អាចជួយអ្នកស្វែងយល់បន្ថែមអំពីការគំរាមកំហែង និងយុទ្ធសាស្ត្រថ្មីៗសម្រាប់ដោះស្រាយជាមួយនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។
លោក ឡូវ ហុងថវិកា អ្នកដឹកនាំអភិវឌ្ឍន៍ប្លុកឆេន (Blockchain)នៃ Rights Ledger
លោក Somphop Krittayaworagul ប្រធានផ្នែកព័ត៌មានវិទ្យានៃអង្គការអន្តរជាតិ
លោក គុណ ចិន្តា អ្នកគ្រប់គ្រងផ្នែកអនឡាញនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
ប្រធានបទនេះ នឹងមិនធ្វើឱ្យអ្នកក្លាយទៅជាអ្នកវិទ្យាសាស្ត្រផ្នែកទិន្នន័យនោះទេ។តើក្រុមអ្នកទិន្នន័យបើកទូលាយនិងអ្នករចនាអាចប្រើប្រាស់ទិន្នន័យបើកទូលាយ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍបានដោយរបៀបណា? ប្រធានបទនេះ ផ្តោតលើ ការតាមដាន និងវាស់វែង វឌ្ឍនភាពនៃការអភិវឌ្ឍសង្គម។តើអ្នកអាចប្រើប្រាស់ទិន្នន័យបើកទូលាយ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) យ៉ាងដូចម្តេច? ការបង្រៀនដែលមានការណែនាំផ្ទាល់និងបង្ហាញពីឧបករណ៍ផ្សេងៗនឹងជួយអ្នកស្វែងយល់និងប្រើប្រាស់ទិន្នន័យបើកទូលាយ ដើម្បីពង្រឹងគម្រោងអភិវឌ្ឍន៍នានា។
កញ្ញា អ៊ួន វិមល ពណ្ណាធីការ – អ្នកស្រាវជ្រាវនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ
កញ្ញា ថៅ ច័ន្ទធារីរ័ត្ន ពណ្ណាធីការ – អ្នកស្រាវជ្រាវនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ
លោក Chia-Kai Liu នាយកប្រតិបត្តិនៃក្រុមហ៊ុន DSP
លោក Chia-Kai Liu នាយកប្រតិបត្តិនៃក្រុមហ៊ុន DSP
កម្មវិធីប្រភពកូដបើកទូលាយសម្រាប់ភាពល្អប្រសើរ
អ្នកគប្បីចំណាយប្រាក់លើបេសកម្មសង្គមជាជាងការចំណាយប្រាក់ទៅលើកម្មវិធី (Software)។ កម្មវិធីប្រភពកូដបើកទូលាយ គឺជាជម្រើសល្អបំផុតសម្រាប់យើងគ្រប់គ្នា។ “ភាពបើកទូលាយ” សំដៅដល់ការជំរុញឱ្យមានកិច្ចសហការនិងការបង្កើតបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងនានានៅក្នុងសង្គម។ តើអង្គការមិនស្វែងរកប្រាក់ចំណេញនិងបុគ្គលម្នាក់ៗ អាចប្រើប្រាស់កម្មវិធីនិងបច្ចេកវិទ្យាមិនគិតថ្លៃ និងប្រភពកូដបើកទូលាយទាំងនោះដោយរបៀបណា?
លោក សឺកូ ខេមធឺ នាយកប្រតិបត្តិនៃ 101 Solutions
គំនិតច្នៃប្រឌិតសម្រាប់សង្គម
មជ្ឈដ្ឋានសម្រាប់អ្នកសិក្សាស្រាវជ្រាវនិងអ្នកបច្ចេកទេស ផ្តោតទៅលើគំនិតនិងដំណោះស្រាយនានាសម្រាប់ជាប្រយោជន៍សង្គម។ ដោយមានការគាំទ្រពីសំណាក់អ្នកសម្របសម្រួល អ្នកចូលរួមនឹងសហការនិងរៀនសូត្រអំពីរបៀបបង្កើត ជួយសម្រេច ព្រមទាំងអនុវត្តឱ្យចេញជារូបរាងនូវដំណោះស្រាយដ៏ថ្មីស្រឡាងនិងល្អប្រសើរ ស្របតាមតម្រូវការនិងបញ្ហាជាក់ស្តែងនៅក្នុងសង្គម។ តើអ្នកចង់បង្កើតកម្មវិធីបច្ចេកវិទ្យាថ្មីមួយសម្រាប់ជាប្រយោជន៍ដល់សង្គមទេ? គំនិតច្នៃប្រឌិតសម្រាប់សង្គមនឹងផ្តល់ការណែនាំដល់អ្នកអំពីដំណើរការរបស់អាជីវកម្មសង្គម វិធីសាស្ត្រក្នុងការផ្តួចផ្តើមអាជីវកម្មថ្មី ការជ្រើសរើសឧបករណ៍ និងបង្កើតដំណោះស្រាយថ្មីៗសម្រាប់វិស័យសុខាភិបាល អប់រំ កសិកម្ម រួមទាំងវិស័យផ្សេងៗទៀត។
P10. ការធ្វើទំនើបកម្មកម្មវិធីមេរោគអេដស៍ (HIV) នៅក្នុងសម័យកាល ហ្វេសប៊ុក (Facebook) និង អ៊ិនស្តាក្រាម (Instagram)
លោក សូផា រតនា អ្នកប្រឹក្សាយោបល់ផ្នែក HIV Online Outreach នៃអង្គការ FHI 360
P11. 360ed
Ms. Win Hla Hla នាយកប្រតិបត្តិ និងស្ថាបនិកនៃ 360ed
P12. ការប្រើប្រាស់ការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក៖ ការច្នៃប្រឌិត ហានិភ័យ និងបណ្តឹង
លោក Chiang Poren ស្ថាបនិកនៃ NTU Open Source Community
P13. លើសពីសហគមន៍៖ ការកសាងសហគមន៍មួយប្រកបដោយចីរភាព
លោក Chiang Poren ស្ថាបនិកនៃ NTU Open Source Community
P14. បច្ចុប្បភាពដែលយើងត្រូវចាប់យក
លោក Ashish Fitkariwala ស្ថាបនិក និងនាយកនៃ EduQuest Hub