ឌុច សុធាវីន

ធ្វើការ​ជាមួយ​អង្គការ​ទិន្នន័យ​អំពី​អភិវឌ្ឍ​រយៈពេល​ជាង​មួយ​ឆ្នាំ​ក្នុង​នាម​ជា​មន្ត្រី​ស្រាវជ្រាវ​និង​ភាព​ជា​ដៃគូ​វី​ន​បាន​ចូលរួម​ក្នុង​ការ​គ្រប់គ្រង​និង​សម្របសម្រួល​គម្រោង​/​កម្មវិធី​សិក្ខាសាលា​/​វគ្គ​បណ្តុះបណ្តាល​ក៏​ដូច​ជា​កម្មវិធី​អ្នក​ស្ម័គ្រចិត្ត​សម្រាប់​

​ស៊ីវ​ វ​ឌ្ឍ​នា​

វ​ឌ្ឍ​នា​គឺជា​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​និង​មាតិកា​នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​(​អូ​ឌី​ស៊ី​)​។​ក្នុង​កំឡុង​ពេល​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ឆ្នាំ​២០១៨​វ​ឌ្ឍ​នា​ដើរតួ​នាទី​ជា​អ្នកសម្របសម្រួល​ខែ​ម​

​ថៅ​ ច័ន្ទ​ធា​រី​រ័​ត្ន​

បន្ថែម​ពីលើ​ការងារ​ពេញ​ម៉ោង​ជា​ព​ណ្ណា​ធី​ការ​អ្នក​ស្រាវជ្រាវ​នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​(​អូ​ឌី​ស៊ី​)​ធា​រី​រ័​ត្ន​រីករាយ​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ជា​លើក​ដំបូង​

​សំ​អាន​ ម៉ារ​ឌី​

ធ្លាប់​ជា​អ្នកចូលរួម​ម្នាក់​ក្នុង​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ឆ្នាំ​២០១៧​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​កម្ពុជា​ឥឡូវនេះ​ម៉ារ​ឌី​ក្លាយទៅជា​អ្នកសម្របសម្រួល​ម្នាក់​ក្នុង​កម្មវិធី កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ក្នុងឆ្នាំនេះ​។​បច្ចុប្បន្ន​គាត់​ជា​ជំនួយការ​ផ្នែក​អភិវឌ្ឍន៍​

Somphop Krittayaworagul

Somphop​Krittayaworagul​(a.k.a​SK)​ធ្វើការ​នៅ​អង្គការ​អន្តរជាតិ​មួយ​ជា​ប្រធាន​ផ្នែកព័​ត៌​មាន​វិទ្យា​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក។​គាត់​គឺជា​អ្នក​រៀបចំ​កម្មវិធី​ដ៏​សំខាន់​នៃ​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ចាប់តាំងពី​ឆ្នាំ​២០០៨​មក​

Hannah​ Pruitt​

Hannah​(ហាន់ណា) ជា​អ្នក​ហាត់​ការ​នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​គាត់​មក​ពី​រដ្ឋ​តិច​សាស​នៃ​សហរដ្ឋអាមេរិក​។​គាត់កំពុង​សិក្សា​នៅ​ឆ្នាំ​ចុង​ក្រោយ​នៅ​សាកលវិទ្យាល័យ​Dartmouth​College​ដែល​ជា​កន្លែង​គាត់​សិក្សា​ផ្នែក​សេដ្ឋកិច្ច​និង​ភូមិសាស្ដ្រ​។​

ម្ចាស់ផ្ទះ​លើក​ដំបូង​ សម្រាប់​ មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ លើក​ទី​ ៥​ នៅ​ក្រៅប្រទេស​ថៃ​ (​នៅ​ឆ្នាំ​ ២០១៧)​ និង​ កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​លើក​ទី​ ១​ នៅ​ប្រទេស​កម្ពុជា​

មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​គឺជា​សិក្ខាសាលា​ក្នុង​តំបន់​រយៈពេល​មួ​យស​ប្តា​ហ៍​ដែល​រៀបចំ​ឡើង​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​។​សិក្ខាសាលា​នេះ​លើកកម្ពស់​ការ​បង្កើន​ជំនាញ​និង​ការ​ចែករំលែក​បទ​ពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង​និង​

Pyrou Chung

Chung (ជុង) មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យអភិវឌ្ឍន៍លើផ្នែកអភិរក្សនិងសិទ្ធិមនុស្ស រួមទាំងការងារជាមួយគម្រោងគំនិតផ្តួចផ្តើមការអភិវឌ្ឍបើកទូលាយ (ODI) របស់វិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI) និងដៃគូអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និង មីយ៉ានម៉ា។ គាត់ជាអ្នកជំនាញខាងអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយចីរភាព ហើយបានធ្វើការលើទំនាក់ទំនងនៃអភិបាលកិច្ចបរិស្ថាន ការអភិរក្ស និងសិទ្ធិមនុស្សដោយផ្តោតលើការអនុវត្ដ​ការរួមបញ្ចូលគ្នានៃ​ជីវចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងគំនិតផ្តួចផ្តើមសិទ្ធិដីធ្លីជាមួយជនជាតិភាគតិច ប្រជាជនអាស្រ័យផលព្រៃឈើ ឬប្រជាជននៅតាមសហគមន៍។ មុនពេលចាប់ផ្តើមការងារជាមួយ ODI គាត់មានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចបង្កើតបណ្តាញសហគមន៍ព្រៃឡង់និងធ្វើការសិក្សាស្រាវជ្រាវមួយចំនួន ដែលឈានដល់បង្កើត អង្គការទិន្នន័យអំពីការអភិវឌ្ឍនេះ។

Puangchomphu Rammuang

Puangchomphu Rammuang (ជម្ភូ) បានធ្វើការជាមួយ Thai Fund Foundation (TFF) តាំងពីឆ្នាំ២០០៣ ជាអ្នកគ្រប់គ្រងការកៀរគរធនធាន។ គាត់ទទួលបានជោគជ័យក្នុងការកៀរគរធនធានទៅឱ្យ TFF ដែលផ្តល់ឱ្យអង្គការមិនមែនរដ្ឋាភិបាលតូចៗនៅកម្រិតមូលដ្ឋាននៅទូទាំងប្រទេសថៃ នៅតាមផ្នែកដូចជា ១)បរិស្ថាន និងសុខភាព ២) សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ គាត់មានបទពិសោធន៍ទាំងក្នុងវិស័យឯកជន និងវិស័យមិនរកប្រាក់ចំណេញ។ មុនពេលធ្វើការជាមួយ TFF គាត់គឺជាអ្នកគ្រប់គ្រងនៅសហគ្រាសសង្គម Shelter Co., Ltd. ដែលមានគោលបំណងរកប្រាក់ចំណូលសម្រាប់ មូលនិធិ Habour House Foundation ដែលបានរៀបចំកម្មវិធី ដើម្បីជួយសង្គ្រោះក្មេងស្រីដែលមានហានិភ័យក្នុងការរកស៊ីផ្លូវភេទ។ Chomphu ក្លាយជាអ្នកគ្រប់គ្រងគម្រោងមេគង្គអាយស៊ីធីខែម តាំងពីឆ្នាំ២០០៨។ គាត់ក៏បានដឹកនាំគម្រោងជាច្រើនដូចជា អង្គការមិនមែនរដ្ឋាភិបាល ពង្រឹងសមត្ថភាពដែលផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់អង្គការមិនមែនរដ្ឋាភិបាលស្តីពី ការកៀរគរធនធាន និងទំនាក់ទំនង