លោក Thomas Honnet គឺជាអ្នកជំនាញផ្នែកច្បាប់ ឯកទេសលើច្បាប់ឌីជីថល និងបរិវត្ដកម្មឌីជីថល ហើយបច្ចុប្បន្ន លោកគឺជាមន្ដ្រីផ្នែកការការពារទិន្នន័យសម្រាប់ក្រុងម៉ាកសី ដែលជាទីក្រុងធំលំដាប់ទីពីររបស់ប្រទេសបារាំង។ កន្លងមក លោកបានផ្ដល់ការប្រឹក្សាដល់ធុរកិច្ចថ្មីជាច្រើនក្នុងការអនុលោមសកម្មភាពរបស់ពួកគេឱ្យស្របតាមបទប្បញ្ញត្តិរួមនៃការការពារទិន្នន័យ (GDPR) និងបទប្បញ្ញត្តិបច្ចុប្បន្នស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន។ លោកក៏បានផ្ដល់ការប្រឹក្សាដល់រដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិករបស់ខ្លួន និងក្របខណ្ឌច្បាប់ពាក់ព័ន្ធទាំងមូល។ លោកក៏បានធ្វើការជាមួយក្រសួងមួយចំនួនរបស់បារាំងលើបញ្ហាច្បាប់ផ្សេងៗ ហើយបានបញ្ចប់បេសកកម្មសម្រាប់អង្គការសហប្រជាជាតិ និងកម្មវិធីអភិវឌ្ឍន៍នោះ លើការការពារទិន្នន័យទូទាំងពិភពលោក។ ថ្មីៗនេះ លោកបានធ្វើការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅកម្ពុជាលើបទប្បញ្ញត្តិការពារទិន្នន័យ។ លោក Thomas Honnet ចំណាយពេលវេលាជាច្រើនរបស់ខ្លួនលើការបង្រៀន និងផ្ដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបង្រៀនមុខវិជ្ជាវប្បធម៌ឌីជីថលនៅសកលវិទ្យាល័យស្រាវជ្រាវអន្ដរជាតិ Sciences Po និងមុខវិជ្ជាច្បាប់ផ្សេងទៀត ដូចជាច្បាប់ឌីជីថល និងច្បាប់ពាណិជ្ជកម្មព្រហ្មទណ្ឌ នៅសកលវិទ្យាល័យឈានមុខរបស់ប្រទេសបារាំង (Sorbonne, Assas និងនៅក្នុងក្រុងភ្នំពេញ
Elizabeth (Liz) Yen Tzu Liew ជានិស្សិតថ្នាក់បរិញ្ញាបត្រមកពី East West Centre ដែលកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកកិច្ចការអន្តរជាតិអាស៊ី នៅ University of HawaiI, Manoa។ គាត់ទទួលបានបរិញ្ញាបត្រចំនួនពីរ រួមមានបរិញ្ញាបត្រផ្នែកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ពី Curtin University of Technology នៅទីក្រុង Perth នៃប្រទេសអូស្ដ្រាលី។គាត់មានចំណាប់អារម្មណ៍នៅក្នុងការសិក្សាស្រាវជ្រាវទៅលើអំណាចទន់របស់ប្រទេសចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងផលប៉ះពាល់នៃទំនាក់ទំនងការទូតបែបទន់ភ្លន់នៅក្នុងទំនាន់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ Liz ចង់ក្លាយជាអ្នកជំនាញផ្នែកភូមិសាស្ដ្រនយោបាយ ជាពិសេសនៅក្នុងការប្រើប្រាស់អំណាចទន់ទៅក្នុងវិស័យសាធារណៈ ឯកជន និងមិនស្វែងរកប្រាក់ចំណេញ។ គាត់ចង់ធ្វើការលើកកម្ពស់ការចូលរួមរបស់ស្ដ្រីនៅក្នុងមុខតំណែងជាអ្នកដឹកនាំនៅក្នុងគោលនយោបាយអន្តរជាតិ ពីព្រោះតែគាត់មើលឃើញថាការកម្រិតនៃការចូលរួមរបស់ស្ដ្រីនៅក្នុងកិច្ចការនេះនៅមានកម្រិតទាបនៅឡើយ។បច្ចុប្បន្ននេះ គាត់មានតួនាទីជាទីប្រឹក្សាមូលនិធិសប្បុរសធម៌នៃ Asian Venture Philanthropy
នៅក្នុងពេលបច្ចុប្បន្ននេះ អ្នកស្រី ម៉ៅ ម៉ាប់ ជានាយិកាប្រតិបត្តិនៃអង្គការក្លាហាន។ អ្នកស្រី គឺជាអ្នកការពារសិទ្ធិមនុស្សជាស្ដ្រីមួយរូបដែលបាន និងកំពុងធ្វើការយ៉ាងសកម្មក្នុងការលើកកម្ពស់សិទ្ធិស្ដ្រីនៅក្នុងប្រទេសកម្ពុជា។ នៅអង្គការក្លាហាន អ្នកស្រីដើរតួនាទីជាអ្នកស្រ្ដីនិយមបែបអន្តរប្រសព្វ អ្នកសម្របសម្រួលវគ្គបណ្ដុះបណ្ដាល អ្នកតស៊ូមតិផ្នែកយេនឌ័រ និងធ្វើការងារក្នុងភាពជាដៃគូជាមួយនឹងសកម្មជនសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ស្ដ្រីជនជាតិដើមភាគតិច និងស្ដ្រីដែលមានភាពងាយរងគ្រោះផ្សេងទៀត។ ការងាររបស់អ្នកស្រីរួមចំណែកទៅដល់ការទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស តាមរយៈការគាំទ្រផ្នែកបច្ចេកទេស និងគំនិតផ្ដួចផ្ដើមផ្សេងទៀតដែលផ្ដល់សិទ្ធិអំណាចដល់ស្ដ្រីគ្រប់ៗរូប។ក្រៅពីនេះ អ្នកស្រីក៏កំពុងដឹកក្រុមអ្នកស្ត្រីនិយមវ័យក្មេង និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីរៀបចំ និងអនុវត្តកម្មវិធីជាច្រើនដូចជា ការសិក្សាស្រាវជ្រាវបែបចូលរួម យុទ្ធនាការលើប្រព័ន្ធអនឡាញដើម្បីផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថ ការចូលរួមរបស់យុវជននៅក្នុងគម្រោងទាក់ទងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ សិទ្ធិសុខភាពផ្លូវភេទ និងបន្ដពូជ និងភាពជាម្ចាស់លើរូបរាងកាយ។ អ្នកស្រីបាន និងកំពុងធ្វើការតស៊ូមតិនៅក្នុងឆាកអន្តរជាតិផងដែរ តាមរយៈយន្តការតាមដានការអនុវត្តអនុសញ្ញា ស៊ីដ (CEDAW) ពិនិត្យឡើងវិញជាសកលតាមកាលកំណត់(យូភីអ) និងការចូលរួមរបស់អ្នកស្រីនៅក្នុងកម្មវិធីអ្នកធ្វើទស្សនកិច្ចអន្តរជាតិស្ដីពីភាពជាអ្នកដឹកនាំ (IVLP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលផ្ដោតទៅលើការស៊ើបអង្កេត និងការកាត់ទោសករណីរំលោភសិទ្ធិមនុស្ស។មុនពេលអ្នកស្រីចូលបំពេញការងារនៅអង្គការក្លាហាន អ្នកស្រីធ្លាប់ធ្វើការងារជាមួយអង្គការសមាគមការពារសិទ្ធិមនុស្ស
Disclaimer: This program is subject to change.
Submit your Application Deadline of submission: Monday, 18 November 2024, at 23:59 Indochina time. About Cambodia ICT Camp 2024 Open Development Cambodia (ODC) and its partners are organizing the Cambodia ICT Camp 2024 from 5-7 December 2024 in Siem Reap province. This
ស្រេង សារ៉ែន គឺជាអ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថលចាប់តាំងពីឆ្នាំ២០១៨ មក ដោយផ្តល់ការបណ្តុះបណ្តាល ប្រឹក្សាយោបល់ និងជួយគាំទ្របច្ចេកទេសផ្នែកសន្តិសុខឌីជីថលដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា។ គាត់ក៏ជាអ្នកសរសេរមាតិកាចែករំលែកលើគេហទំព័រ DigitalHub101 ដែលជាគេហទំព័រជាភាសាខ្មែរ ផ្តល់ចំណេះដឹងពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត គោលការណ៍ណែនាំ និងគន្លឹះការពារសុវត្ថិភាពតាមអនឡាញដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកអក្ខរកម្មសន្តិសុខឌីជីថល និងដើម្បីចូលរួមកាត់បន្ថយការគំរាមកំហែងសុវត្ថិភាពតាមអ៊ីនធឺណិតដែលកំពុងមានការកើនឡើងនៅកម្ពុជា។
លោក ង៉ែត ម៉ូសេ ជាអ្នកប្រឹក្សាផ្នែកសន្ដិសុខលើប្រព័ន្ធឌីជីថល។ លោកបានទទួលបទពិសោធន៍ការងារពីអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដូចជាការធ្វើការតស៊ូមតិ ការអប់រំស្ដីពីច្បាប់ សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិឌីជីថល។ លោក ម៉ូសេ ធ្លាប់បម្រើការជាអ្នកសម្របសម្រួលគម្រោងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង និងប្រធានគម្រោងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ហើយក្រោយមកជាអ្នកជំនាញសន្តិសុខលើប្រព័ន្ធឌីជីថលចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ លោកបានធ្វើការនៅក្នុងគម្រោងជាច្រើនពាក់ព័ន្ធនឹងសន្តិសុខនៅលើប្រព័ន្ធឌីជីថល ដែលនៅក្នុងនោះមានតួនាទីជាអ្នកប្រឹក្សាឯកជនមួយ។ លោកជាសហស្ថាបនិករបស់អ៊ីនធឺណិតបើកទូលាយ ដែលជាព្រឹត្តិការណ៍មួយផ្ដោតទៅលើសិទ្ធិឌីជីថល បង្កើតឡើងដើម្បីលើកកម្ពស់សុវត្ថិភាពឌីជីថល និងការអនុវត្តប្រកបដោយសុវត្ថិភាពក្នុងចំណោមយុវជនកម្ពុជា។ លោកមានជំនាញ និងបទពិសោធន៍នៅក្នុងសន្ដិសុខលើប្រព័ន្ធឌីជីថលជាង១០ឆ្នាំ និងធ្វើការនៅក្នុងគម្រោងជាច្រើនដូចជា អ្នកការពារសិទ្ធិមនុស្សនៅក្នុងយុគសម័យអ៊ីនធឺណឺត ទប់ស្កាត់ការរឹតត្បិតនៅក្នុងប្រព័ន្ធអនឡាញ និងលើកកម្ពស់ការទទួលបានការប្រើប្រាស់អ៊ីនធឺណឺត ការការពារផ្នែកឌីជីថល និងសុខភាពផ្លូវចិត្ត និងការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងស្រុកទាក់ទងនឹងសន្តិសុខលើប្រព័ន្ធឌីជីថល។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូរបស់ខ្លួននឹងរៀបចំកម្មវិធី កម្ពុជា អាយស៊ីធីខែម ២០២៤ ចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ កម្មវិធីដែលមានរយៈពេល ៣ថ្ងៃ នេះ នឹងក្លាយជាកម្មវិធីលើកទី៣ បន្ទាប់ពីអូឌីស៊ីបានផ្ដួចផ្ដើមរៀបចំឡើង។ កម្មវិធីដំបូងបង្អស់ ត្រូវបានកើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលរៀបចំឡើងដោយជោគជ័យនៅខេត្តសៀមរាប និងកម្មវិធីបន្ទាប់ទៀតនៅឆ្នាំ២០២២ ធ្វើឡើងនៅក្នុងខេត្តសៀមរាបដូចគ្នា។ កម្មវិធី កម្ពុជា អាយស៊ីធីខែម ២០២៤ គឺជាកម្មវិធីមួយដែលមានរួមបញ្ចូលនូវវគ្គចែករំលែកចំណេះដឹង កិច្ចភាក្សាជាក្រុម និងសិក្ខាសាលាអនុវត្តដោយផ្ទាល់ជាច្រើន ដែលដឹកនាំ ឬសម្របសម្រួលដោយអ្នកជំនាញផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សន្ដិសុខសាយប័រ ឧក្រិដ្ឋកម្មលើប្រព័ន្ធអនឡាញ ទំនាក់ទំនងឌីជីថល បញ្ញាសិប្បនិម្មិត សារព័ត៌មាន និងសិទ្ធិឌីជីថល ដែលមកពីប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតនៅក្នុងសកលលោក។ កម្មវិធីនេះ
Submit your Application Deadline of submission: For participants from Mekong countries: Friday, 8 November 2024 at 23:59 (Indochina time). For participants from Cambodia: Friday, 15 November 2024, at 23:59 (Indochina time). About Cambodia ICT Camp 2024 Open Development Cambodia (ODC) and its