លោក ម៉ើ ចាន់ដារ៉ា

លោក ម៉ើ ចាន់ដារ៉ា គឺជាប្រធានផ្នែកចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជននៃសមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក)។ នៅសមាគម លោកមានទំនួលខុសត្រូវទៅលើការងារដូចជា លើកកម្ពស់ការចូលរួមរបស់យុវជនក្នុង សិទ្ធិឌីជីថល រៀបចំតាក់តែងគោលនយោបាយនានា របស់ស្ថាប័នលើលើសុវត្ថិភាពឌីជីថល និងផ្តល់ជាជំនួសបច្ចេកទេសដល់ក្រុមការងារឌីជីថលរបស់សមាគម។

Official Site Event

Introduction The official Side Event on &8220;Child Online Project&8221;will be an impactful and highly engaging workshop centered on improving online safety for children and young people in Cambodia. All stakeholders in a child and young persons life are

សុខាច័ន្ទ សុជាតា

ដោយស្រលាញ់ផ្នែកបច្ចេកវិទ្យា និងអភិបាលកិច្ចអ៊ីនធឺណិត នាងគឺជាអ្នកជំនាញវ័យក្មេងដែលមានមូលដ្ឋានលើការសិក្សារឹងមាំ និងបទពិសោធន៍ក្នុងការគ្រប់គ្រងគម្រោងស្មុគស្មាញ។ បច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាននៅសាកលវិទ្យាល័យ Paragon International នាងបានបង្កើតគម្រោងក្នុងផ្នែក Business Intelligence, Computer Networks & Security, System Administration, Machine learning និង Design Digital Software។ នាងតស៊ូមតិសម្រាប់អភិបាលកិច្ចអ៊ីនធឺណិតប្រកបដោយការទទួលខុសត្រូវ នាងបានចូលរួមយ៉ាងសកម្មនៅក្នុងវេទិកា និងបណ្ឌិត្យសភានានា រួមទាំង APIGA, APNIC, ICANN, NetMission, UN IGF និង (yIGF) នៅក្នុងប្រទេសកម្ពុជា។

ជី​ សុ​ផាត

លោក​ជី​សុ​ផាត​គឺជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​បារ​ខែ​ម​កម្ពុជា​និង​ជា​អ្នកនិពន្ធ​មាតិការ​ឌី​ជី​ថ​ល​នៅ​ប្រទេស​កម្ពុជា​។​លោក​មានបទពិសោធ​ក្នុង​ការ​របៀប​ចំ​ព្រឹត្តិការណ៍​និង​ចូលរួម​ចំណែក​ជាមួយ​សហគមន៍​បច្ចេកវិទ្យា​ជា​ច្រើន​ក្នុង​រយៈពេលជាង ១០​

Somphop Krittayaworagul

លោក Somphop Krittayaworagul ដែលគេនិយមស្គាល់ថា SKគឺជាអ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យាថ្នាក់តំបន់នៃអង្គការ FHI 360 ដែលមានមូលដ្ឋាននៅក្រុងបាងកក។ ជាមួយនឹងប្រវត្ដិដ៏ខ្លាំងក្នុងការផ្ដល់សេវាព័ត៌មានវិទ្យា លោក Somphop នាំមកនូវបទពិសោធកម្រិតអន្ដរជាតិជាង២៥ឆ្នាំ ពីតំបន់អាហ្វ្រិកមកតំបន់អាស៊ីប៉ាស៊ីហ្វិក។ បទពិសោធដ៏ទូលំទូលាយនេះបានផ្ដល់ឱ្យលោក Somphop នូវការយល់ដឹងដ៏ស៊ីជម្រៅអំពីបញ្ហាប្រឈមដែលកើតឡើង នៅពេលធ្វើការនៅក្នុងបរិស្ថាននិងប្រទេសដែលមានធនធានតិច។

សំអាន ម៉ារឌី

លោក ម៉ារឌី គឺជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យា និងជាអ្នកគ្រប់គ្រងគេហទំព័រនៅ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ដែលមានសាវតាផ្នែកទិន្នន័យបើកទូលាយ និង ICT ។ លោកទទួលខុសត្រូវលើការអភិវឌ្ឍ និងថែទាំផតថលទិន្នន័យបើកទូលាយ។ លើសពីនេះលោកបានចូលរួមចំណែកក្នុងការរៀបចំ និងផ្តល់កម្មវិធីបណ្តុះបណ្តាលជាច្រើន សម្រាប់​ក្រុម​ទស្សនិកជន​ជាច្រើន​ក្នុង​កម្រិត​មូលដ្ឋាន និង​តំបន់។ លោក ម៉ារឌី ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការធ្វើសេចក្តីសម្រេចដែលជំរុញដោយទិន្នន័យ និងការច្នៃប្រឌិតឌីជីថល។

លោក​បណ្ឌិត​ លន់​ ពេជ្រ​តារា​

លោកបណ្ឌិត លន់ ពេជ្រតារា បច្ចុប្បន្នជានាយកប្រតិបត្តិនៃអង្គការភូមិខ្ញុំ (MVi) ដែលជាអង្គការក្នុងស្រុកមួយដែលកំពុងធ្វើការជាមួយសហគមន៍ជនជាតិដើមភាគតិច នៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា (ខេត្តស្ទឹងត្រែង និងមណ្ឌលគិរី) ដែលបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០០៦ ដើម្បីលើកកម្ពស់ជីវភាពរស់នៅជនជាតិដើមភាគតិច និងការអភិរក្សធនធានធម្មជាតិ។ MVi បានក្លាយជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលត្រូវបានទទួលស្គាល់ដែលធ្វើការសម្រាប់សិទ្ធិជនជាតិដើមភាគតិច និងការគ្រប់គ្រងធនធានធម្មជាតិ។ MVi ជំរុញភាពជាម្ចាស់ និងការចូលរួមរបស់ជនជាតិដើមភាគតិច ជាវិធីសាស្រ្តក្នុងការការពារដីធ្លី និងធនធានធម្មជាតិរបស់ពួកគេ។ បច្ចុប្បន្ន MVi កំពុងផ្តោតលើ 1.) ការកសាងទំនាក់ទំនង/បណ្តាញ និងការកសាងសមត្ថភាពរបស់អង្គការសហគមន៍ និងអង្គការជនជាតិដើមភាគតិច 2.) ដីសហគមន៍ និងការចុះបញ្ជីព្រៃឈើ 3.) ការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃធនធានធម្មជាតិរបស់ពួកគេ 4.) សមត្ថភាពរបស់សហគមន៍ក្នុងការសម្របខ្លួន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ/ការកែលម្អជីវភាពរស់នៅ និង 5.) ការស្រាវជ្រាវសកម្មភាពសហគមន៍។ មុនពេលចូលបម្រើការងារនៅ MVi

ខុន ដាណែត

ដាណែត គឺជាអ្នកប្រមូលទិន្នន័យឧប្បត្តិហេតុសន្តិសុខសាយប័រ ដែលផ្ដោតលើការគាំទ្រសមាជិកអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន សហគមន៍ LGBTQIA+ និងជនជាតិដើមភាគតិច ក្នុងការការពារប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិត និងការបៀតបៀនលើប្រព័ន្ធអនឡាញ។ ការងាររបស់កញ្ញាផ្តោតលើការចងក្រងឯកសារឧប្បត្តិហេតុនានា ដើម្បីពង្រឹងសុវត្ថិភាពឌីជីថលនិងការតស៊ូមតិ។ ចាប់តាំងពីឆ្នាំ២០១៩មក កញ្ញាបានចូលក្នុងអង្គការមិនរកប្រាក់ចំណេញ ដែលធ្វើការលើការការពារធនធានធម្មជាតិ ការលើកកម្ពស់សិទ្ធិអំណាចយុវជន និងការចូលរួមរបស់ប្រជាពលរដ្ឋលើបញ្ហាសង្គម ដោយផ្តល់ការបណ្ដុះបណ្ដាលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមនិងមូលដ្ឋានគ្រឹះឌីជីថលដល់ក្រុមគោលដៅទូទាំងខេត្ដក្នុងប្រទេសកម្ពុជា។

Phok Keomonnyratanak

Ratanak is a passionate self-learner and aspiring Fullstack developer with a strong foundation in Next.js. He is currently enhancing his skills by exploring Data Structures and Algorithms, driven by his goal of solving real-world problems through technology. In addition to my technical