ទស្សនី​យ​កម្ម​ទិន្នន័យ​

ទស្សនី​យ​កម្ម​ទិន្នន័យ​ គឺជា​ការ​តំណាង​ក្រាហ្វិក​នៃ​ទិន្នន័យ​ និង​ព័ត៌មាន​។​ វា​មាន​គោលបំណង​ជួយ​សម្រួល​ដល់​ការ​សិក្សា​ពី​ចំណេះដឹង​ស៊ីជម្រៅ​និង​លំនាំ​ និន្នាការ​ និង​ទំនាក់ទំនង​របស់​ទិន្នន័យ​។​ ដូច្នេះ​ ទស្សនី​យ​កម្ម​ទិន្នន័យ​គឺ​មាន​ន័យ​លើស​ពី​បទ​បង្ហាញ​គំនិត​ ឬ​លំហូរ​នៃ​ការងារ​។​ វា​ចាំបាច់​ណាស់​ព្រោះ​វា​ជួយ​មនុស្ស​ឱ្យ​បង្រួម​ និង​បកស្រាយ​ព័ត៌មាន​ពី​សំណុំ​ទិន្នន័យ​ធំ​ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​ វា​មាន​ភាព​ទាក់ទាញ​ជាង​សំណុំ​ទិន្នន័យ​ឆៅ​។​

លោក​ វង្ស​ ពិសិដ្ឋ​ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ នៃ​​អង្គការ​ទិន្ន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ធ្វើ​បទ​បង្ហាញ​មួយ​ដែល​ផ្តល់​ព័ត៌មាន​ស្តី​ពី​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ វា​ជា​វគ្គ​មួយ​ដែល​ទទួល​បានការ​ចូល​ចិត្ត​បំផុត​មួយ​នៅ​ក្នុង​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ២០២២​ ដែល​មាន​អ្នកចូលរួម​ចំនួន​ ៤០​ នាក់​ ក្នុង​នោះ​ ១៤​ នាក់​ជា​ស្ត្រី​។​ លោក​ ពិសិដ្ឋ​ បាន​និយាយ​អំពី​សារៈសំខាន់​នៃ​ទស្សនី​យ​កម្ម​ទិន្នន័យ​ និង​ការ​និទានរឿង​ដែល​ផ្អែក​លើ​ទិន្នន័យ​ ហើយ​ក៏​បាន​ពិភាក្សា​អំពី​របៀប​ជ្រើសរើស​ប្រភេទ​ក្រាប​ដែល​សម​ស្រប​បំផុត​ រឿង​ដែល​ត្រូវ​ពិចារណា​នៅ​ពេល​ធ្វើ​ទស្សនី​យ​កម្ម​ និង​ឧបករណ៍​សម្រាប់​ទស្សនី​យ​កម្ម​ទិន្នន័យ​។​

​ទស្សនី​យ​កម្ម​ទិន្នន័យ​ត្រូវ​បាន​ប្រើ​ជា​ញឹកញាប់​នៅ​ក្នុង​ការ​សរសេរ​រឿង​ដែល​ប្រើ​ទិន្នន័យ​ ដើម្បី​ប្រែក្លាយ​ទិន្នន័យ​ឆៅ​ទៅ​ជា​រឿង​សាមញ្ញ​ និង​បង្ហាញ​សាច់​រឿង​ដែល​ងាយស្រួល​អាន​ និង​យល់​។​ វា​ចាំបាច់​ណាស់​ក្នុង​ការ​បង្ហាញ​ការ​រក​ឃើញ​ និង​ការ​យល់​ដឹង​អំពី​ទិន្នន័យ​ថ្មី​ជាមួយនឹង​បរិបទ​ ព្រោះ​វា​ប្រែក្លាយ​ព័ត៌មាន​ដែល​ស្មុ​គ្រ​ស្មាញ​ឱ្យទៅ​ជា​រឿង​សាមញ្ញ​។​ លោក​ ពិសិដ្ឋ​ ក៏​បាន​បង្ហាញ​ក្រាប​មួយ​ចំនួន​ជា​ឧទាហរណ៍​នៃ​ទស្សនី​យ​កម្ម​ទិន្នន័យ​នៅ​ក្នុង​ការ​និទានរឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​។​

​បន្ទាប់​មក​ សិក្ខាសាលា​បាន​ពិភាក្សា​ពី​ការ​ជ្រើសរើស​ប្រភេទ​ក្រាប​ឱ្យ​បាន​ត្រឹមត្រូវ​។​ វាគ្មិន​បាន​ពន្យល់​ថា​ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​បង្រួម​គោលបំណង​នៃ​ទស្សនី​យ​កម្ម​ទិន្នន័យ​ទៅ​ក្នុង​ប្រភេទ​មួយ​ក្នុង​ចំណោម​បួន​ប្រភេទ​ដូច​ខាងក្រោម​៖​ ការ​ប្រៀបធៀបការ​ចែកចាយទំនាក់ទំនង​ និង​សមាសភាព​។​ លោក​ ពិសិដ្ឋ​ ក៏​បាន​ផ្ដល់​យោបល់​ពី​តារាង​មួយ​ចំនួន​ដែល​អាច​ប្រើ​បាន​សម្រាប់​ប្រភេទ​នីមួយៗ​ ព្រោះថា​តារាង​មាន​ច្រើន​ប្រភេទ​។​ អ្នក​ប្រើប្រាស់​អាច​ជ្រើសរើស​គំនូសតាង​ជួរ​ឈរ​ដែល​មាន​ទទឹង​អថេរ​ តារាង​ដែល​មាន​ក្រាប​បង្កប់​ ក្រាប​សរសរ​ គំនូសតាង​ជួរ​ឈរ​ ក្រាប​ផ្លិត​ និង​ក្រាប​បន្ទាត់​។​ ជាមួយ​គ្នា​នេះ​ សម្រាប់​ការ​ចែកចាយ​ លោក​ ពិសិដ្ឋ​ បាន​ផ្តល់​យោបល់​ឱ្យ​ប្រើប្រាស់​ អ៊ី​ស្តូ​ក្រាម​ជួរ​ឈរ​ អ៊ី​ស្តូ​ក្រាម​បន្ទាត់​ ដ្យា​ក្រាម​របាយ​ទិន្នន័យ​ និង​គំនូសតាង​3D​។​ តារាង​ដែល​មាន​របាយ​ទិន្នន័យ​ និង​តារាង​ពពុះ​ មាន​ភាព​ត្រូវ​គ្នា​ដើម្បី​បង្ហាញ​ទំនាក់ទំនង​រវាង​គំនិត​ពីរ​ឬ​ច្រើន​។​ សម្រាប់​សមាសភាព​ វាគ្មិន​បាន​ណែនាំ​ឱ្យ​ប្រើ​គំនូសតាង​ដូច​ជា​គំនូសតាង​ជួរ​ដេក​ ១០០%​ គំនូសតាង​តំបន់​ ១០០%​ ក្រាប​ផ្លិត​ ក្រាប​ទឹកជ្រោះ​ និង​គំនូសតាង​ជួរ​ឈរ ១០០%​ ដែល​មាន​ធាតុ​ផ្សំ​រង​។​

​ការ​កំណត់​អត្តសញ្ញាណ​ពីរ​ប្រភេទ​នៅ​ក្នុង​សំណុំ​ទិន្នន័យ​គឺ​ចាំបាច់​ផង​ដែរ​ ដើម្បី​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ក្បាល​តារាង​បែប​គុណភាព​ ត្រូវ​បាន​បែងចែក​ទៅ​ជា​លំដាប់​ (​លំដាប់​អត្ថន័យ​ ឬ​ចំណាត់ថ្នាក់​)​ និង​មិន​មាន​លំដាប់​ (​ឈ្មោះ​របស់​វត្ថុ​ ឬ​និមិត្តសញ្ញា​)​។​ ក្បាល​តារាង​បែប​គុណ​បរិមាណ​ ផ្តោត​លើ​លក្ខណៈ​ដាច់​ពី​គ្នា​ (​តម្លៃ​កំណត់​)​ និង​លក្ខណៈ​បន្ត​ (​តម្លៃ​គ្មាន​ការ​កំណត់​)​ ។​ លោក​ ពិសិដ្ឋ​ បាន​និយាយ​ថា​ “​នៅ​ពេល​ធ្វើ​ទ​ស្សី​យ​កម្ម​ទិន្នន័យ​ យើង​ធ្វើ​ទស្សនី​យ​កម្ម​ដើម្បី​ស្វែង​យល់​ពី​ការ​យល់​ដឹង​ស៊ីជម្រៅ​ ហើយ​បន្ទាប់​មក​យើង​ធ្វើ​ទស្សនី​យ​កម្ម​ដើម្បី​ពន្យល់​ពី​​យល់​ដឹង​នោះ​”​។​ គាត់​ក៏​បាន​រំលឹក​អ្នកចូលរួម​ថា​ ការ​បោក​បញ្ឆោត​ទស្សនិកជន​និង​ការ​បំភ្លៃ​សារ​ អាច​កើតឡើង​យ៉ាង​ងាយស្រួល​នៅ​ពេល​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ វា​អាច​កើតឡើង​ដោយ​ចេតនា​ ឬ​អ​ចេតនា​។​ ក្នុង​ករណី​ណា​ក៏​ដោយ​ ការ​ប្រុង​ប្រយ័ត្ន​គឺ​ចាំបាច់​នៅ​ពេល​សង្កេត​មើល​ទម្រង់​ទិន្នន័យ​។​

​នៅ​ចុងបញ្ចប់​នៃ​វគ្គ​ លោក​ ពិសិដ្ឋ​ បាន​ណែនាំ​ឧបករណ៍​មួយ​ចំនួន​សម្រាប់​ទស្សនី​យ​កម្ម​ទិន្នន័យ​ ដូច​ជា​ Flourish,​ Datawrapper,​ R​ Programming,​ Python,​ Google​ Sheets​ និង​ Microsoft​ Excel​ ។​ គាត់​ក៏​បាន​បង្ហាញ​ពី​របៀប​ដែល​ Datawrapper​ ដំណើរការ​។​ ដូច្នេះ​ ទស្សនី​យ​កម្ម​ទិន្នន័យ​គឺជា​ឧបករណ៍​ដ៏​មាន​ប្រយោជន៍​សម្រាប់​ការ​បកស្រាយ​សំណុំ​ទិន្នន័យ​ឱ្យ​កាន់តែ​ទាក់ទាញ​សម្រាប់​មហាជន​។​ វា​អាច​ជួយ​បញ្ជូន​សារ​ស្មុគស្មាញ​លើ​បញ្ហា​សំខាន់ៗ​ដូច​ជា​សុវត្ថិភាព​ឌី​ជី​ថ​ល​ជាដើម​។​ ជា​ឧទាហរណ៍​ ការ​អនុវត្ត​អនុ​ក្រឹ​ត្យ​​ស្តី​​​ពី​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ (NIG)​ នឹង​ប៉ះពាល់​ដល់​សេរីភាព​ជា​មូលដ្ឋាន​របស់​មនុស្ស​។​ យ៉ាងណា​ក៏​ដោយ​ ពលរដ្ឋ​ជា​ច្រើន​ប្រហែលជា​មិន​បានដឹង​អំពី​រឿង​នេះ​ទេ​។​ ជាមួយនឹង​បច្ចេកទេស​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ អ្នកជំនាញ​អាច​វាយតម្លៃ​ផល​ប៉ះពាល់​របស់​ NIG​ សម្រួល​សារ​ស្មុគស្មាញ​ និង​បង្ហាញ​វា​ដល់​មហាជន​ដើម្បី​បង្កើត​ការ​យល់​ដឹង​។