លោក ម៉ើ ចាន់ដារ៉ា

លោក ម៉ើ ចាន់ដារ៉ា គឺជាប្រធានផ្នែកចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជននៃសមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក)។ នៅសមាគម លោកមានទំនួលខុសត្រូវទៅលើការងារដូចជា លើកកម្ពស់ការចូលរួមរបស់យុវជនក្នុង សិទ្ធិឌីជីថល រៀបចំតាក់តែងគោលនយោបាយនានា របស់ស្ថាប័នលើលើសុវត្ថិភាពឌីជីថល និងផ្តល់ជាជំនួសបច្ចេកទេសដល់ក្រុមការងារឌីជីថលរបស់សមាគម។

Elizabeth Yen Tzu Liew

Elizabeth (Liz) Yen Tzu Liew ជានិស្សិតថ្នាក់បរិញ្ញាបត្រមកពី East West Centre ដែលកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកកិច្ចការអន្តរជាតិអាស៊ី នៅ University of HawaiI, Manoa។ គាត់ទទួលបានបរិញ្ញាបត្រចំនួនពីរ រួមមានបរិញ្ញាបត្រផ្នែកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ពី Curtin University of Technology នៅទីក្រុង Perth នៃប្រទេសអូស្ដ្រាលី។គាត់មានចំណាប់អារម្មណ៍នៅក្នុងការសិក្សាស្រាវជ្រាវទៅលើអំណាចទន់របស់ប្រទេសចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងផលប៉ះពាល់នៃទំនាក់ទំនងការទូតបែបទន់ភ្លន់នៅក្នុងទំនាន់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ Liz ចង់ក្លាយជាអ្នកជំនាញផ្នែកភូមិសាស្ដ្រនយោបាយ ជាពិសេសនៅក្នុងការប្រើប្រាស់អំណាចទន់ទៅក្នុងវិស័យសាធារណៈ ឯកជន និងមិនស្វែងរកប្រាក់ចំណេញ។ គាត់ចង់ធ្វើការលើកកម្ពស់ការចូលរួមរបស់ស្ដ្រីនៅក្នុងមុខតំណែងជាអ្នកដឹកនាំនៅក្នុងគោលនយោបាយអន្តរជាតិ ពីព្រោះតែគាត់មើលឃើញថាការកម្រិតនៃការចូលរួមរបស់ស្ដ្រីនៅក្នុងកិច្ចការនេះនៅមានកម្រិតទាបនៅឡើយ។បច្ចុប្បន្ននេះ គាត់មានតួនាទីជាទីប្រឹក្សាមូលនិធិសប្បុរសធម៌នៃ Asian Venture Philanthropy

អ្នកស្រី ម៉ៅ ម៉ាប

នៅក្នុងពេលបច្ចុប្បន្ននេះ អ្នកស្រី ម៉ៅ ម៉ាប់ ជានាយិកាប្រតិបត្តិនៃអង្គការក្លាហាន។ អ្នកស្រី គឺជាអ្នកការពារសិទ្ធិមនុស្សជាស្ដ្រីមួយរូបដែលបាន និងកំពុងធ្វើការយ៉ាងសកម្មក្នុងការលើកកម្ពស់សិទ្ធិស្ដ្រីនៅក្នុងប្រទេសកម្ពុជា។ នៅអង្គការក្លាហាន អ្នកស្រីដើរតួនាទីជាអ្នកស្រ្ដីនិយមបែបអន្តរប្រសព្វ អ្នកសម្របសម្រួលវគ្គបណ្ដុះបណ្ដាល អ្នកតស៊ូមតិផ្នែកយេនឌ័រ និងធ្វើការងារក្នុងភាពជាដៃគូជាមួយនឹងសកម្មជនសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ស្ដ្រីជនជាតិដើមភាគតិច និងស្ដ្រីដែលមានភាពងាយរងគ្រោះផ្សេងទៀត។ ការងាររបស់អ្នកស្រីរួមចំណែកទៅដល់ការទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស តាមរយៈការគាំទ្រផ្នែកបច្ចេកទេស និងគំនិតផ្ដួចផ្ដើមផ្សេងទៀតដែលផ្ដល់សិទ្ធិអំណាចដល់ស្ដ្រីគ្រប់ៗរូប។ក្រៅពីនេះ អ្នកស្រីក៏កំពុងដឹកក្រុមអ្នកស្ត្រីនិយមវ័យក្មេង និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីរៀបចំ និងអនុវត្តកម្មវិធីជាច្រើនដូចជា ការសិក្សាស្រាវជ្រាវបែបចូលរួម យុទ្ធនាការលើប្រព័ន្ធអនឡាញដើម្បីផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថ ការចូលរួមរបស់យុវជននៅក្នុងគម្រោងទាក់ទងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ សិទ្ធិសុខភាពផ្លូវភេទ និងបន្ដពូជ និងភាពជាម្ចាស់លើរូបរាងកាយ។ អ្នកស្រីបាន និងកំពុងធ្វើការតស៊ូមតិនៅក្នុងឆាកអន្តរជាតិផងដែរ តាមរយៈយន្តការតាមដានការអនុវត្តអនុសញ្ញា ស៊ីដ (CEDAW) ពិនិត្យឡើងវិញជាសកលតាមកាលកំណត់(យូភីអ) និងការចូលរួមរបស់អ្នកស្រីនៅក្នុងកម្មវិធីអ្នកធ្វើទស្សនកិច្ចអន្តរជាតិស្ដីពីភាពជាអ្នកដឹកនាំ (IVLP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលផ្ដោតទៅលើការស៊ើបអង្កេត និងការកាត់ទោសករណីរំលោភសិទ្ធិមនុស្ស។មុនពេលអ្នកស្រីចូលបំពេញការងារនៅអង្គការក្លាហាន អ្នកស្រីធ្លាប់ធ្វើការងារជាមួយអង្គការសមាគមការពារសិទ្ធិមនុស្ស

លោក​ ស្រេង សារ៉ែន

ស្រេង សារ៉ែន គឺជាអ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថលចាប់តាំងពីឆ្នាំ២០១៨ មក ដោយផ្តល់ការបណ្តុះបណ្តាល ប្រឹក្សាយោបល់ និងជួយគាំទ្របច្ចេកទេសផ្នែកសន្តិសុខឌីជីថលដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា។ គាត់ក៏ជាអ្នកសរសេរមាតិកាចែករំលែកលើគេហទំព័រ DigitalHub101 ដែលជាគេហទំព័រជាភាសាខ្មែរ ផ្តល់ចំណេះដឹងពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត គោលការណ៍ណែនាំ និងគន្លឹះការពារសុវត្ថិភាពតាមអនឡាញដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកអក្ខរកម្មសន្តិសុខឌីជីថល និងដើម្បីចូលរួមកាត់បន្ថយការគំរាមកំហែងសុវត្ថិភាពតាមអ៊ីនធឺណិតដែលកំពុងមានការកើនឡើងនៅកម្ពុជា។

លោក ង៉ែត ម៉ូសេ

លោក ង៉ែត ម៉ូសេ ជាអ្នកប្រឹក្សាផ្នែកសន្ដិសុខលើប្រព័ន្ធឌីជីថល។ លោកបានទទួលបទពិសោធន៍ការងារពីអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដូចជាការធ្វើការតស៊ូមតិ ការអប់រំស្ដីពីច្បាប់ សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិឌីជីថល។ លោក ម៉ូសេ ធ្លាប់បម្រើការជាអ្នកសម្របសម្រួលគម្រោងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង និងប្រធានគម្រោងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ហើយក្រោយមកជាអ្នកជំនាញសន្តិសុខលើប្រព័ន្ធឌីជីថលចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ លោកបានធ្វើការនៅក្នុងគម្រោងជាច្រើនពាក់ព័ន្ធនឹងសន្តិសុខនៅលើប្រព័ន្ធឌីជីថល ដែលនៅក្នុងនោះមានតួនាទីជាអ្នកប្រឹក្សាឯកជនមួយ។ លោកជាសហស្ថាបនិករបស់អ៊ីនធឺណិតបើកទូលាយ ដែលជាព្រឹត្តិការណ៍មួយផ្ដោតទៅលើសិទ្ធិឌីជីថល បង្កើតឡើងដើម្បីលើកកម្ពស់សុវត្ថិភាពឌីជីថល និងការអនុវត្តប្រកបដោយសុវត្ថិភាពក្នុងចំណោមយុវជនកម្ពុជា។ លោកមានជំនាញ និងបទពិសោធន៍នៅក្នុងសន្ដិសុខលើប្រព័ន្ធឌីជីថលជាង១០ឆ្នាំ និងធ្វើការនៅក្នុងគម្រោងជាច្រើនដូចជា អ្នកការពារសិទ្ធិមនុស្សនៅក្នុងយុគសម័យអ៊ីនធឺណឺត ទប់ស្កាត់ការរឹតត្បិតនៅក្នុងប្រព័ន្ធអនឡាញ និងលើកកម្ពស់ការទទួលបានការប្រើប្រាស់អ៊ីនធឺណឺត ការការពារផ្នែកឌីជីថល និងសុខភាពផ្លូវចិត្ត និងការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងស្រុកទាក់ទងនឹងសន្តិសុខលើប្រព័ន្ធឌីជីថល។

លោកស្រី Puangchomphu (Rammuang) Suwansirisilp

លោកស្រី Puangchomphu (Rammuang) Suwansirisilp គឺជាប្រធាននៃវិទ្យាស្ថានបច្ចេកវិទ្យាសង្គម (STI) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ មានគោលដៅប្រើប្រាស់បច្ចេកវិទ្យាដើម្បីទទួលបាននូវការឆ្នៃប្រឌិតសង្គម និងលើកកម្ពស់ការចូលរួមដោះស្រាយបញ្ហារបស់ពលរដ្ឋតាមរយៈបច្ចេកវិទ្យា។ លោកស្រីមានបទពិសោធន៍ដឹកនាំកម្មវិធីមេគង្គអាយស៊ីធីខែមចាប់តាំងពីឆ្នាំ២០០៨ រហូតដល់ពេលថ្មីៗនេះ ដែលនៅក្នុងនោះធ្វើការផ្ដោតទៅលើការរៀបចំសិក្ខាសាលាថ្នាក់តំបន់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា និងការបណ្ដុះបណ្ដាលស្ដីពីបច្ចេកវិទ្យាឌីជីថលទៅដល់អង្គការមិនមែនរដ្ឋាភិបាលនៅតាមអនុតំបន់មេគង្គ។ លោកស្រី ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ និងឯកជន ពីដេប៉ាតឺម៉ង់រដ្ឋបាលសាធារណៈនៅវិទ្យាស្ថានជាតិដើម្បីការអភិវឌ្ឍសាធារណៈ (NIDA) នៅប្រទេសថៃ។

លោកបណ្ឌិត James Gomez

លោកបណ្ឌិត James Gomez គឺជាប្រធានប្រចាំតំបន់នៃអង្គការ Asia Centre ដែលជាវិទ្យាស្ថានស្រាវជ្រាវមួយទទួលបាន Special Consultative Status ពីក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ។ លោក ជាអ្នកជំនាញផ្នែកទំនាក់ទំនងដ៏ពូកែមួយ ដែលមានបទពិសោធន៍ជាង ៣០ឆ្នាំ ធ្វើការជាមួយអង្គការអន្តរជាតិ អង្គការរដ្ឋាភិបាលអន្តរជាតិ សាកលវិទ្យាល័យរដ្ឋ និងឯកជន និងវិទ្យាស្ថានស្រាវជ្រាវនានា។ នៅអង្គការ Asia Centre លោកកំពុងដឹកនាំកិច្ចការក្នុងការធានាថាស្ថាប័ន និងកម្មវិធីរបស់ស្ថាប័នត្រៀមខ្លួនជាស្រេចជាមួយបញ្ញាសិប្បនិម្មិត ហើយគម្រោងរបស់ស្ថាប័នក៏ពិចារណាពីផលប៉ះពាល់នៃការអភិវឌ្ឍរបស់បច្ចេកវិទ្យាផងដែរ។ គំនិតផ្ដូចផ្ដើមជាក់លាក់ដែលលោកកំពុងដឹកនាំអនុវត្តរួមមាន ការធ្វើបរិវត្តកម្មឌីជីថលដើម្បីចាប់យកឧបករណ៍បញ្ញាសិប្បនិម្មិតទៅប្រើប្រាស់នៅក្នុងការប្រតិបត្តិរបស់ស្ថាប័ន ការស្រាវជ្រាវគោលនយោបាយសម្រាប់ភាគីពាក់ព័ន្ធធ្វើការពិនិត្យ និងផ្ដល់ជាធាតុចូលនៅក្នុងរៀបចំក្របខ័ណ្ឌច្បាប់ទាក់ទងនឹងបញ្ញាសិប្បនិម្មិត ការដោះស្រាយផលប៉ះពាល់នៃការអភិវឌ្ឍរបស់បច្ចេកវិទ្យាទៅលើសន្តិសុខលើប្រព័ន្ធឌីជីថល និងការធ្វើការផែនការរៀបចំសន្និសីទឆ្នាំ២០២៥ របស់អង្គការ Asia Centre ស្ដីពី បញ្ញាសិប្បនិម្មិត និងអភិបាលកិច្ចនៅអាស៊ី៖ សង្គមស៊ីវិល ប្រជាធិបតេយ្យ និងប្រព័ន្ធផ្សព្វផ្សាយ

លោក ស ម៉ូរី

លោក​ស​ម៉ូ​រី​គឺជា​អ្នកសម្របសម្រួល​កម្មវិធី​នៃ​អង្គការ​ជំនួយ​របស់​វិហារ​ដា​ណឺ​ម៉ាក​(​ឌី​ស៊ី​អេ​)​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។​នៅ​អង្គការ​ឌី​ស៊ី​អេ​លោក​មាន​ទំនួល​ខុស​ត្រូវ​ទៅ​លើ​ការងារ​ដូច​ជា​ការ​ចូលរួម​

លោក ជី​ សុ​ផាត

លោក​ជី​សុ​ផាត គឺជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​បារ​ខែ​ម​កម្ពុជា​និង​ជា​អ្នកនិពន្ធ​មាតិកាឌី​ជី​ថ​ល​នៅ​ប្រទេស​កម្ពុជា​។​លោក​មាន​បទ​ពិសោធន៍​ក្នុង​ការ​របៀប​ចំ​ព្រឹត្តិការណ៍​និង​ចូលរួម​ចំណែក​ជាមួយ​សហគមន៍​បច្ចេកវិទ្យា​ជា​ច្រើន​ក្នុង​រយៈពេល​