ក្រុមស្ម័គ្រចិត្ត

ប្រាក់ ស្រីតូច
ប្រាក់ ស្រីតូច

ប្រាក់ ស្រីតូច
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ស្រីតូចកំពុងធ្វើការឯករាជ្យលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទីផ្សារ ព្រមទាំងជាសហស្ថាបនិកនៅគេហទំព័រអប់រំមួយឈ្មោះ “វិនាទី-Vineaty”។ គាត់ធ្លាប់បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែង ស្ម័គ្រចិត្ត និងវេទិការអប់រំជាច្រើន ហើយលើកនេះក៏មានសេចក្តីរំពឹងយ៉ាងខ្ពស់លើកម្មវិធីកម្ពុជា អាយស៊ីធីខេម ឆ្នាំ២០២២ ថានឹងពាំនាំមកនៅបទពិសោធន៍ថ្មីៗ និងពិសេសដែលគាត់មិនធ្លាប់ជួបពីមុន។ បន្ថែមពីនេះ គាត់ក៏បានបង្ហាញចំណាប់អារម្មណ៍ទៅលើកម្មវិធី ដោយលើកឡើងពីភាពពិសេសនៃប្រធានបទថាមានភាពទាក់ទាញ និងគុណប្រយោជន៍ ដោយគ្របដណ្តប់ទៅលើផ្នែកផ្សេងៗនៃបច្ចេកវិទ្យាឌីជីថល សាកសមសម្រាប់គ្រប់ភាគីពាក់ព័ន្ធ និងអ្នកដែលចាប់អារម្មណ៍តាមដានផ្នែកនេះចូលរួម។ គាត់បន្ថែមទៀតថា ការចូលរួមស្ម័គ្រចិត្តលើនេះ គាត់មានការតាំងចិត្តខ្ពស់ និងសង្ឃឹមថាអាចរៀនសូត្រច្រើនជាងមុន ក៏ដូចជាការស្គាល់មនុស្សថ្មីៗផងដែរ។

ហ៊ាន ម៉េងហាំង
ហ៊ាន ម៉េងហាំង

ហ៊ាន ម៉េងហាំង
ម៉េងហាំង ជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។ បច្ចុប្បន្ន គាត់ក៏កំពុងធ្វើការជាអ្នកបង្កើតកម្មវិធីទូរស័ព្ទក្រៅម៉ោងនៅ Edtech Startups ក្នុងស្រុកមួយ។ សម្រាប់បទពិសោធន៍កន្លងមក គាត់ធ្លាប់ជាអ្នកណែនាំទាំងផ្នែកសរសេរកម្មវិធី និងផ្នែកគណិតវិទ្យាផងដែរ។ គាត់កំពុងទន្ទឹងរង់ចាំកម្មវិធី កម្ពុជា អាយស៊ីធីខែម ព្រោះវាមិនត្រឹមតែជួយពង្រឹងជំនាញទន់របស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំនាញបច្ចេកទេសដែលទាក់ទងនឹងជំនាញរបស់គាត់ផងដែរ។

គង់ ម៉ៃដាលីន
គង់ ម៉ៃដាលីន

គង់ ម៉ៃដាលីន
បច្ចុប្បន្ន ម៉ៃដាលីន ជាអ្នកអភិវឌ្ឍអាជីវកម្មនៅ Happen Space ដែលជាក្រុមហ៊ុន Start up Metaverse Event Community App។ គាត់បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងទេសចរណ៍ពីសាកលវិទ្យាល័យបាងកកអន្តរជាតិ ហើយគាត់ចាប់អារម្មណ៍លើការគ្រប់គ្រងរៀបចំកម្មវិធី និងចង់ស្វែងយល់បន្ថែមអំពីជំនាញ អាយ ស៊ី ធី ពីវាគ្មិនផ្សេងៗ ហើយអនុវត្តវាទៅក្នុងបរិបទនៃការគ្រប់គ្រងរៀបចំកម្មវិធី។ គាត់ចូលចិត្តធ្វើការក្នុងបរិយាកាសជាក្រុម ហើយគាត់ចាត់ទុកខ្លួនឯងជាសមាជិកក្រុមដែលគិតពីគោលដៅក្រុមជាគោល។ គាត់ពិតជារំភើបខ្លាំងណាស់ថានឹងជួបអ្នកទាំងអស់គ្នានៅកម្មវិធី កម្ពុជាអាយស៊ីធីខែម!

គង់ រដ្ឋាវី
គង់ រដ្ឋាវី

គង់ រដ្ឋាវី
រដ្ឋាវី ជានិស្សិតផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ក្នុងគោលបំណងពង្រឹងចំណេះដឹងរបស់ខ្លួនបន្ថែមទៅលើជំនាញទន់ និងទទួលយកបទពិសោធន៍ថ្មីៗ គាត់បានចូលរួមក្នុងការធ្វើការងារស្ម័គ្រចិត្តជាច្រើន។ គាត់ពិតជាមានភាពរីករាយក្នុងការចូលរួមជាលើកដំបូងនៅក្នុងកម្មវិធី កម្ពុជាអាយស៊ីធីខែម ឆ្នាំ២០២២ នេះ។

គុជ ស៊ីកុល
គុជ ស៊ីកុល

គុជ ស៊ីកុល
ស៊ីកុល ជានិស្សិតឆ្នាំទីពីរនៅដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វ្សាយ និងសារគមនាគមន៍។ សព្វថ្ងៃ គាត់កំពុងតែធ្វើការស្ម័គ្រចិត្តផ្នែកសរសេរព័ត៌មាននៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា។ គាត់ពិតជារំភើបសប្បាយរីករាយណាស់ ដែលត្រូវបានជ្រើសរើសធ្វើជាអ្នកចូលរួមស្ម័គ្រចិត្តនៅ Cambodia ICT Camp 2022។ គាត់ទន្ទឹងរង់ចាំក្នុងការបង្កើតមិត្តភក្តិថ្មីៗ និងមានទំនាក់ទំនងល្អជាមួយមនុស្សទាំងអស់ដែលបានចូលរួមកម្មវិធីនេះ និងសិក្សាស្វែងយល់ពីចំណេះដឹងថ្មីៗ។

ឡាំ សុធារី
ឡាំ សុធារី

ឡាំ សុធារី
បច្ចុប្បន្ន ធារី កំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិក្សាអន្តរជាតិនៅវិទ្យាស្ថានភាសាបរទេស ព្រមទាំងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលមួយឆ្នាំក្នុងផ្នែករចនា UX/UI នៅវិទ្យាស្ថាន TUX Global Institute។ គាត់ពេញចិត្តក្នុងការក្លាយជាអ្នកស្ម័គ្រចិត្តនៅ ICT Camp ដោយសារតែគាត់ចង់ស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាពីវាគ្មិនបរទេស និងក្នុងស្រុក ហើយគាត់រំពឹងថា ជំរុំនេះនឹងផ្តល់ឱ្យគាត់នូវឱកាសដ៏ល្អបំផុតក្នុងការស្វែងរក និងរៀនអ្វីដែលថ្មីនៅក្នុងសង្គម ក៏ដូចជាពង្រឹងសមត្ថភាព និងចំណេះដឹងរបស់គាត់នាពេលអនាគត។ គាត់ក៏ចង់ចំណាយពេលទំនេររបស់គាត់ឱ្យមានតម្លៃក្នុងធ្វើអំពើល្អសម្រាប់ខ្លួនឯង និង សហគមន៍ ហើយគាត់ក៏ជាប្រភេទមនុស្សដែលមានចិត្តចង់ស្វែងរកអ្វីថ្មីៗផងដែរ។

ម៉ាន់ ហ៊ុយលាង
ម៉ាន់ ហ៊ុយលាង

ម៉ាន់ ហ៊ុយលាង
ម៉ាន់ ហ៊ុយលាង ជានិស្សិតឆ្នាំទី ៣ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចប្បន្ន ហ៊ុយលាងក៏កំពុងបំពេញការងារជាអ្នករាយការណ៍ព័ត៌មាននៅស្ថាប័ន AMS ផងដែរ។ ថែមលើនេះ គាត់ចូលចិត្តសាកល្បងនូវអ្វីដែលថ្មី ដើម្បីបានស្គាល់មនុស្សកាន់តែច្រើន និងទទួលបានបទពិសោធថ្មីៗបន្ថែមទៀត។

ម៉ៅ ប៊ុនណៃ
ម៉ៅ ប៊ុនណៃ

ម៉ៅ ប៊ុនណៃ
បច្ចុប្បន្ន ប៊ុនណៃ គឺជានិស្សិតឆ្នាំទី ៣ នៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ជំនាញផ្នែកវិទ្យសាស្ត្រកុំព្យូទ័រ។ លោកមានបទពិសោធន៏ធ្វើការជាអ្នកអភិវឌ្ឍន៏គេហទំព័រ និងជាជំនួយការផ្នែករដ្ឋបាលនៅក្នុងនាយកដ្ឋានផងដែរ។ លើសពីនេះទៅទៀត លោកក៏ធ្លាប់ធ្វើការងារស្ម័គ្រចិត្តជាអ្នកសម្របសម្រួលការបង្រៀនមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យា និងប្រើប្រាស់មីក្រូប៊ីតសម្រាប់ការអនុវត្តផងដែរ។ លោកជឿជាក់ថា កម្មវិធី កម្ពុជាអាយស៊ីធីខែមនឹងទទួលបានបទពិសោធន៏ថ្មី និងស្គាល់មនុស្សថ្មីៗនៅក្នុងកម្មវិធីនេះផងដែរ។ លោកសង្ឃឹមថានឹងបានជួបអ្នកទាំងអស់គ្នានៅក្នុងកម្មវិធីចាប់ពីថ្ងៃទី ២៣ ដល់ ២៥ ខែមិថុនា ឆ្នាំ ២០២២ នៅខេត្តសៀមរាប!

ពៅ ខែមរក្សា
ពៅ ខែមរក្សា

ពៅ ខែមរក្សា
រក្សា ជានិស្សិតឆ្នាំទី ៣ ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។ គាត់ធ្លាប់បង្រៀន C++ និង Arduino ដល់សិស្សដែលត្រៀមចូលរួមប្រកួតក្នុង World Robotics Olympiad Cambodian Round ហើយសព្វថ្ងៃគាត់កំពុងហាត់ការជាមួយសាកលវិទ្យាល័យជា Mobile Developer។ គាត់ជឿជាក់ថាការស្ម័គ្រចិត្តនៅក្នុង អាយស៊ីធីខែម នឹងផ្ដល់ឱកាសឲ្យគាត់បានសិក្សាពីបុគ្គលដែលមានចំណេះដឹងនិងបទពិសោធន៍ក្នុងវិស័យអាយស៊ីធី។ នៅពេលទំនេរគាត់ចូលចិត្តលេងបាល់និងជជែកគ្នាលេងជាមូយមិត្តភក្តិ។

ព្រំ ដានីកា
ព្រំ ដានីកា

ព្រំ ដានីកា
ដានីកា គឺជានិស្សិតឆ្នាំទី ១ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្កន។ ជាមួយនឹងគោលបំណងក្នុងការសិក្សាពីអ្វីដែលថ្មីៗនៅក្នុងជីវិត គាត់ពិតជាពេញចិត្តក្នុងការចូលរួមធ្វើកិច្ចការងារសង្គម និងចែករំលែកនៅទស្សនៈរបស់គាត់ជាមួយមនុស្សផ្សេងៗគ្នាដែលមកពីតំបន់ផ្សេងៗទៀត។ គាត់ក៏មានបំណងក្នុងការទទួលបាននូវបទពិសោធក៏ដូចជាឱកាសដោយការសាកល្បងនៅអ្វីដែលប្រកួតប្រជែង ដើម្បីពង្រីកការយល់ដឹងឲ្យកាន់ល្អប្រសើរ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ពិតជារំភើប និងរីករាយចំពោះលើកទី ១ នៃការចូលរួមធ្វើជាអ្នកស្ម័គ្រចិត្តជាមួយកម្មវិធី កម្ពុជាអាយស៊ីធីខែម ឆ្នាំ២០២២ នេះ ព្រមទាំងរំពឹងថានឹងអាចសិក្សារៀនសូត្របានច្រើនពីវិស័យបច្ចេកវិទ្យាផងដែរ។
អ្នករៀបចំកម្មវិធី

បាន ចន្ទផល្លា
បណ្ណាធិការ – អ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គម
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
បាន ចន្ទផល្លា

បាន ចន្ទផល្លា
បណ្ណាធិការ – អ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គម
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
កំឡុងពេលកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២២ លោកនឹងទទួលបន្ទុកក្នុងការផលិតអត្ថបទប្លក់ ដើម្បីបង្ហាញ និងរំលេចសកម្មភាពសំខាន់ៗជាច្រើននៅលើគេហទំព័ររបស់ខែម។ លើសពីនេះទៀត ផល្លាក៏នឹងសម្របសម្រួល និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកស្ម័គ្រចិត្ត ដើម្បីគាំទ្រពួកគេក្នុងការកត់ត្រាចំណុចសំខាន់ៗចេញពីបទបង្ហាញនីមួយៗដែលបានកើតឡើងនៅកម្ពុជាអាយស៊ីធីខែម ឆ្នាំ២០២២ ផងដែរ។

ជី លីម៉េង
បណ្ណាធិការ – អ្នកស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ច
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ជី លីម៉េង

ជី លីម៉េង
បណ្ណាធិការ – អ្នកស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ច
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
សម្រាប់កម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២២ លីម៉េង ទទួលខុសត្រូវជាចម្បងលើការសរសេរ ការកែសម្រួល និងការបោះពុម្ពផ្សាយប្លុកដែលបង្ហាញពីកម្មវិធី និងការបង្ហោះប្លក់ផ្សេងទៀតដែលនិយាយអំពីវគ្គនីមួយៗក្រោមប្រធានបទផ្សេងៗគ្នា។ តួនាទីមួយទៀតរបស់លោកគឺគាំទ្រក្រុមអ្នកស្ម័គ្រចិត្ត ដើម្បីកត់សម្គាល់ចំណុចសំខាន់ៗក្នុងកម្មវិធីទាំងមូល។ លោកក៏ជួយសម្រួលដល់វាគ្មិន អ្នកស្ម័គ្រចិត្ដ និងអ្នកផ្សេងទៀតតាមការចាំបាច់។

ហាង វិសិដ្ឋ
អ្នកស្រាវជ្រាវទិន្នន័យការវិនិយោគ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ហាង វិសិដ្ឋ

ហាង វិសិដ្ឋ
អ្នកស្រាវជ្រាវទិន្នន័យការវិនិយោគ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
នៅអូឌីស៊ី វិសិដ្ឋទទួលខុសត្រូវក្នុងការស្រាវជ្រាវ និងប្រមូលទិន្នន័យអំពីការវិនិយោគបរទេសពីប្រភពពហុភាសា និងធ្វើការបកប្រែ។ សម្រាប់កម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២២ លោកជួយលើការបកប្រែផ្ទាល់មាត់ (ពេលបន្ទាន់) និងជាអ្នកផ្តល់សម្ភារៈប្រើប្រាស់នៅក្នុងកម្មវិធី។ ក្រៅពីនោះ លោកជាវាគ្មិនក្នុងវគ្គចែករំលែកមួយ ដែលនិយាយអំពីវិនិយោគបរទេសនៅកម្ពុជាដែលមាននៅលើគេហទំព័រថ្មីរបស់អង្គការអូឌីស៊ី។

គឹម ឈួនវួច
បណ្ណាធិការ - អ្នកស្រាវជ្រាវផ្នែកធនធានធម្មជាតិនិងដីធ្លី
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
គឹម ឈួនវួច

គឹម ឈួនវួច
បណ្ណាធិការ - អ្នកស្រាវជ្រាវផ្នែកធនធានធម្មជាតិនិងដីធ្លី
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ឈួនវួចធ្វើការយ៉ាងជិតស្និតជាមួយនឹងក្រុមការងារខែមក្នុងការសម្របសម្រួលជាមួយអ្នកចូលរួមក្នុងការរៀបចំកន្លែងស្នាក់នៅ ឯកសារ និងមធ្យោបាយធ្វើដំណើរ។ គាត់ក៏ចូលរួមក្នុងការត្រួតពិនិត្យនៅក្នុងវគ្គចែករំលែករបស់វាគ្មិន ក៏ដូចជាសរសេរប្លុកផងដែរ។

គ្រី សូរសិរីបុត្រ
អ្នកគ្រប់គ្រងភាពជាដៃគូ និងទំនាក់ទំនង
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
គ្រី សូរសិរីបុត្រ

គ្រី សូរសិរីបុត្រ
អ្នកគ្រប់គ្រងភាពជាដៃគូ និងទំនាក់ទំនង
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
សិរីបុត្រ ទទួលខុសត្រូវចំពោះគុណភាពវេទិកា និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អូឌីស៊ី។ លោកគ្រប់គ្រងជាចម្បង និងផលិតខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយសង្គម ការរចនាសម្ភារៈទំនាក់ទំនង និងផលិតផលប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតទាំងអស់។ នៅក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២២ លោកចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍នេះ ដោយគាំទ្រការសម្របសម្រួលជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងការឌីហ្សាញក្រាហ្វិក ផលិតសម្ភារៈទំនាក់ទំនង គ្របដណ្តប់លើការងារថតរូប និងវីដេអូរបស់កម្មវិធី។

គួច ឡាយហេង
បណ្ណាធិការ - អ្នកស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ច
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
គួច ឡាយហេង

គួច ឡាយហេង
បណ្ណាធិការ - អ្នកស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ច
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
សម្រាប់ កម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២២ ឡាយហេងទទួលខុសត្រូវចំពោះការគាំទ្រក្រុមឡូជីស្ទីក ការសរសេរប្លុក ការបោះពុម្ពផ្សាយប្រវត្តិរូបនៅលើគេហទំព័ររបស់កម្ពុជា អាយស៊ីធីខែម និងសម្របសម្រួលក្នុងកម្មវិធី។

ឡុច កល្យាណ
អ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ឡុច កល្យាណ

ឡុច កល្យាណ
អ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
នៅក្នុងកម្មវិធីកម្ពុជាអាយស៊ីធីខែមនាពេលខាងមុខនេះ កល្យាណរីករាយនឹងបំពេញការងារជាអ្នកត្រួតពិនិត្យ និង រចនាឈ្មោះអ្នកចូលរួម និងវាគ្មិនកិតិ្តយសទាំងអស់ ដើម្បីបំពេញនៅការតាក់តែងវិញ្ញានបត្រនៅក្នុងការចូលរួមកម្មវិធីកម្ពុជា អាយស៊ីធីខែម។

ង៉ូវ ជីហ័រ
ប្រធានគ្រប់គ្រងកម្មវិធី កម្ពុជា អាយស៊ីធីខែម
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ង៉ូវ ជីហ័រ

ង៉ូវ ជីហ័រ
ប្រធានគ្រប់គ្រងកម្មវិធី កម្ពុជា អាយស៊ីធីខែម
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ជីហ័រ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មុនចូលបម្រើការងារនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) លោកធ្លាប់ធ្វើជាបុគ្គលិកហាត់ការនៅមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) និងអង្គការឃែរ (CARE Deutschland) ប្រទេសអាល្លឺម៉ង់។ បន្ថែមពីនេះ លោកក៏ធ្លាប់ធ្វើជាអ្នកស្ម័គ្រចិត្ត ផ្នែកទំនាក់ទំនងសាធារណៈ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ផងដែរ។ លោកចូលរួមជាមួយអូឌីស៊ីនៅឆ្នាំ ២០២០ ក្នុងនាមជាមន្ត្រីផ្នែកទំនាក់ទំនង។ សព្វថ្ងៃ លោកទទួលខុសត្រូវលើការរៀបចំផែនការនិងសម្របសម្រួលកម្មវិធី កម្ពុជា អាយស៊ីធីខែម។

ភី សាខឿន
ប្រធានផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ភី សាខឿន

ភី សាខឿន
ប្រធានផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ទាក់ទងទៅនឹងកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២២ លោកដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលការរៀបចំការងាររដ្ឋបាល និងឡូជីស្ទីក (ភ័ស្តុភារកម្ម) សម្រាប់កម្មវិធីទាំងមូល។ លោកជាអ្នកស្វែងរកមធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាព ធ្វើការយ៉ាងជិតស្និទជាមួយសណ្ឋាគារ ដើម្បីឲ្យប្រាកដថា អាហារ ការស្នាក់នៅ និងបន្ទប់ប្រជុំ ត្រូវបានរៀបចំដោយរលូនសម្រាប់កម្មវិធីនេះ។ បន្ថែមពីនេះទៅទៀត លោកបានសហការណ៌ជាមួយ មន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល ក្នុងការបោះពុម្ពសម្ភារៈមួយចំនួនមានដូចជា អាវយឺត ថង់យួរ និងសម្ភារៈផ្សេងៗទៀត។

ស៊ឺន វិជ្ជរ៉ា
មន្ត្រីផ្នែកអភិវឌ្ឍន៍គេហទំព័រ និងព័ត៌មានវិទ្យា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ស៊ឺន វិជ្ជរ៉ា

ស៊ឺន វិជ្ជរ៉ា
មន្ត្រីផ្នែកអភិវឌ្ឍន៍គេហទំព័រ និងព័ត៌មានវិទ្យា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
នៅអូឌីស៊ី វិជ្ជរ៉ាទទួលបន្ទុកជាចម្បងក្នុងការធានាឱ្យមានដំណើរការល្អនៃប្រព័ន្ធបណ្តាញព័ត៌មានវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធរួមទាំងឧបករណ៍ និងកម្មវិធី។ ការទទួលខុសត្រូវចម្បងរបស់លោក គឺការត្រួតពិនិត្យសន្តិសុខឌីជីថល ការតំឡើងប្រព័ន្ធ និងការគាំទ្រដែលទាក់ទងនឹងព័ត៌មានវិទ្យា។ លោកក៏ជួយគាំទ្រការអភិវឌ្ឍ និងថែរក្សាគេហទំព័រផងដែរ។ ក្នុងអំឡុងពេលកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២២ តួនាទីសំខាន់របស់លោកបានផ្តោតជុំវិញជំនួយបច្ចេកទេសសម្រាប់កម្មវិធីទាំងមូល។

ស៊ីវ វឌ្ឍនា
ប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ស៊ីវ វឌ្ឍនា

ស៊ីវ វឌ្ឍនា
ប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
វឌ្ឍនាបានធ្វើការយ៉ាងសកម្មសម្រាប់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ចាប់តាំងពីឆ្នាំ ២០១៦ ក្នុងតួនាទីជា បណ្ណាធិការ-អ្នកស្រាវជ្រាវ និងជាមន្ត្រីផ្នែកស្រាវជ្រាវ និងមាតិកា។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ វឌ្ឍនាត្រូវបានទទួលស្គាល់ពីតួនាទីនាំមុខក្នុងការសម្របសម្រួលនិងចាត់ចែងក្រុមការងារមាតិកានិងក្រុមអភិវឌ្ឍន៍គេហទំព័រក្នុងការពង្រីកធនធានលើអ៊ីនធឺណិត។ នៅចុងឆ្នាំ ២០២០ នាងត្រូវបានតំឡើងមុខតំណែងជាប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រ។
វឌ្ឍនាបានចូលរួមក្នុងកម្មវិធី មេគង្គអាយស៊ីខែម ឆ្នាំ២០១៧ និង កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០១៨ ក្នុងនាមជាអ្នកសម្រួបសម្រួលកម្មវិធី ដោយជួយរៀបចំលិខិតអញ្ជើញ និងដំណើរការឯកសារចាំបាច់នានា ដើម្បីគាំទ្រដល់អ្នកស្ម័គ្រចិត្ត អ្នកចូលរួម វាគ្មិន និងភ្ញៀវកិត្តិយសផ្សេងៗទៀត ដើម្បីចូលរួមក្នុងកម្មវិធីនេះ ក៏ដូចជាការរៀបចំភស្តុភារជាដើម។ សម្រាប់កម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២២ វឌ្ឍនាបានដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាយោបល់ និងចុះត្រួតពិនិត្យទីកន្លែងប្រារព្ធកម្មវិធី។ វឌ្ឍនាក៏ជួយដល់ប្រធានគ្រប់គ្រងកម្មវិធីកម្ពុជា អាយស៊ីធីខែម និងក្រុមការងារផ្សេងទៀតលើកិច្ចការមួយចំនួនផ្សេងទៀតដែលចាំបាច់ រួមទាំងការអភិវឌ្ឍមាតិកា និងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរក្នុងអំឡុងកម្មវិធីខែមផងដែរ។

សុខ ស្រីលុច
បុគ្គលិកហាត់ការផ្នែកទំនាក់ទំនង
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
សុខ ស្រីលុច

សុខ ស្រីលុច
បុគ្គលិកហាត់ការផ្នែកទំនាក់ទំនង
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ស្រីលុចបានចូលរួមជាមួយអូឌីស៊ីនៅក្នុងខែឧសភា ឆ្នាំ២០២២ ជាបុគ្គលិកហាត់ការផ្នែកទំនាក់ទំនងដែលស្ថិតនៅក្រោមក្រុមភាពជាដៃគូ និងទំនាក់ទំនង។ ដោយបំពាក់នូវចំណេះដឹងទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ គាត់ជួយក្នុងការផលិតសម្ភារៈទំនាក់ទំនង រួមមាន ការផលិតសៀវភៅកម្មវិធី មាតិកា និងថតរូបនៅក្នុងកម្មវិធី។

អ៊ី ពុទ្ធាលី
មន្ត្រីផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
អ៊ី ពុទ្ធាលី

អ៊ី ពុទ្ធាលី
មន្ត្រីផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ពុទ្ធាលី ទទួលខុសត្រូវស្រាវជ្រាវពីប្រភពទិន្នន័យសាធារណៈស្តីពីការអភិវឌ្ឍ បញ្ហាសេដ្ឋកិច្ច និងបរិស្ថានសម្រាប់ការបោះពុម្ពផ្សាយក្នុងស្ថាប័ន និងជាសាធារណៈរួមជាមួយការវិភាគទិន្នន័យ និងទិដ្ឋភាពសំខាន់ៗបន្ថែមទៀត។ ក្នុងកម្មវិធី កម្ពុជាអាយស៊ីធីខែម លោកមានតួនាទីធ្វើបទបង្ហាញលើសំណុំទិន្នន័យ និងប្រធានបទគម្រោងវិនិយោគទុនក្នុងកម្ពុជា គ្រប់គ្រង និងសម្របសម្រួលការសង្គ្រោះបថម ស្វាគមន៍ភ្លៀវកិត្តិយសបរិភោគអាហារពេលល្ងាច ជួយតាមដាន និងពិនិត្យវត្តមានអ្នកចូលរួម និងការងារបន្ទាប់បន្សំមួយចំនួន។

យ៉ា សុម៉ារី
មន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង រដ្ឋបាល
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
យ៉ា សុម៉ារី

យ៉ា សុម៉ារី
មន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង រដ្ឋបាល
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
សម្រាប់កម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២២ សុម៉ារី ដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំសំណើរសាច់ប្រាក់ដើម្បីចំណាយសម្រាប់កម្មវិធីទាំងមូល និងបោះពុម្ពសម្ភារៈមួយចំនួនមានដូចជា អាវយឺត ថង់យូរ និងសម្ភារៈផ្សេងៗទៀត។ គាត់ជាអ្នកទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ដើម្បីធ្វើយ៉ាងណាអោយសម្ភារៈទាំងអស់រួចរាល់ទាន់ពេលវេលា សម្រាប់ចែកជូនអ្នកចូលរួម។ គាត់ក៏ដើរតួនាទីជាជំនួយការរបស់ប្រធានផ្នែករដ្ឋបាល និង ហិរញ្ញវត្ថុក្នុងការសម្របសម្រួលរៀបចំការងាររដ្ឋបាល និងឡូជីស្ទីក (ភ័ស្តុភារកម្ម) សម្រាប់កម្មវិធីទាំងមូល។
គណកម្មាធិការប្រឹក្សាយោបល់

បេ ចន្ត្រា
ប្រធានមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
បេ ចន្ត្រា

បេ ចន្ត្រា
ប្រធានមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
លោក បេ ចន្ត្រា ត្រូវបានគេស្គាល់ច្រើននៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្ម (startup ecosystem) នៅកម្ពុជាថា ជាអ្នកបង្កើតសហគមន៍ Tech & Startup។ ចាប់តាំងពីឆ្នាំ ២០០៨ លោកបានធ្វើរៀបចំព្រឹត្តិការណ៍ Tech & Startup ជាច្រើនរួមមាន Startup Weekend Phnom Penh, BarCamp Cambodia, Digital Cambodia។

ចក់ សុភាព
នាយកប្រតិបត្តិ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)
ចក់ សុភាព

ចក់ សុភាព
នាយកប្រតិបត្តិ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)
លោកស្រី ចក់ សុភាព ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ដែលជាអង្គការសិទ្ធិមនុស្សធ្វើការដើម្បីលើកកម្ពស់ និងការពារសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋនៅកម្ពុជា។ ក្នុងនាមជាអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សដ៏លេចធ្លោម្នាក់នៅក្នុងប្រទេស លោកស្រីសុភាពត្រូវបានការទទួលស្គាល់ពីសំណាក់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា។ លោកស្រីជាជ័យលាភីពានរង្វាន់ Indian-ASEAN Youth Award (ផ្នែកស្ត្រីជោគជ័យវ័យក្មេង) និងពានរង្វាន់ Franco-German Prize ខាងផ្នែកសិទ្ធិមនុស្ស និងនីតិរដ្ឋ។ លោកស្រីបានទទួលបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកការសិក្សាសន្តិភាពអន្តរជាតិពីសាកលវិទ្យាអន្តរជាតិនៃប្រទេសជប៉ុន ហើយលោកស្រីក៏ជាអ្នកសរសេរប្លុកពីសិទ្ធិមនុស្សផងដែរ (http://sopheapfocus.com/)។

ចេង ម៉េងជូ
មន្ត្រីសម្របសម្រួលផ្នែកទំនាក់ទំនងនិងកៀរគរធនធាន
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
ចេង ម៉េងជូ

ចេង ម៉េងជូ
មន្ត្រីសម្របសម្រួលផ្នែកទំនាក់ទំនងនិងកៀរគរធនធាន
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
កញ្ញា ចេង ម៉េងជូ បានទទួលសញ្ញាប័ត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយពីដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកពលរដ្ឋសាកល អត្តសញ្ញាណ និងសិទ្ធិមនុស្ស ពីសាកលវិទ្យាល័យន័តធីងហែម ប្រទេសអង់គ្លេស។ កញ្ញាមានបទពិសោធក្នុងវិស័យសារព័ត៌មាន ផ្នែកធ្វើសេចក្តីរាយការណ៍ព័ត៌មាន និងសម្របសម្រួលលើព័ត៌មានគ្របដណ្តប់ការបោះឆ្នោតសម្រាប់កាសែតអាស៊ីសេរីជាភាសាខ្មែរ។ បច្ចុប្បន្ននេះ កញ្ញាជាសាស្ត្រាចារ្យផ្នែកផ្សព្វផ្សាយសារព័ត៌មាន នៅដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ថែមលើការងារជាអ្នករាយការណ៍ឯករាជ្យ។

ជី សុផាត
អ្នករៀបចំ
ព្រឹត្តិការណ៍បារខែមកម្ពុជា
ជី សុផាត

ជី សុផាត
អ្នករៀបចំ
ព្រឹត្តិការណ៍បារខែមកម្ពុជា
សុផាតមានដើមកំណើតមកពីខេត្តបន្ទាយមានជ័យ។ គាត់បានចូលរួមជាមួយសកម្មភាពសង្គមជាច្រើន ចាប់តាំងពីឆ្នាំ ២០០៦ អំឡុងពេលសិក្សានៅវិទ្យាល័យ និងសាកលវិទ្យាល័យ។ បច្ចុប្បន្ននេះគាត់ជាអ្នកជំនាញឌីហ្សាញឌីជីថលនៅគម្រោង Development Innovations ។ សុផាត មានចំណូលចិត្តជាមួយការងារ រចនាបែបឌីជីថលយ៉ាងខ្លាំង គាត់បាននាំយកគំនិតច្នៃប្រឌិតរបស់គាត់ដើម្បីឲ្យការងាររចនា មានភាពរស់រវើក ។ សុផាតបានការងាររចនា សម្រាប់បាខែមខេមកម្ពុជា Technovation Cambodia, StartUp Weekend Cambodia, Inno-tech Festival Cambodia, Mobile Camp Asia, Google Developer Group ភ្នំពេញនិងឌីជីថលកម្ពុជា។

ចន វីកស៍
អ្នករចនាក្រាហ្វិក និងគេហទំព័រ - នាយក
House 32 Web Design
ចន វីកស៍

ចន វីកស៍
អ្នករចនាក្រាហ្វិក និងគេហទំព័រ - នាយក
House 32 Web Design
លោក ចន វីកស៍ (John WEEKS) គឺជាអ្នកផ្តល់ការអប់រំ និងជាអ្នកមានចំណង់ចំណូលចិត្តខ្ពស់លើ វិស័យព័ត៌មានវិទ្យា និងប្រភពបើកទូលាយ។ លោក បានធ្វើការសម្របសម្រួលគម្រោងព័ត៌មានវិទ្យា ប្រកបដោយការទទួលខុសត្រូវផ្នែកសង្គមជាច្រើននៅក្នុងអាស៊ីអាគ្នេយ៍ តាមរយៈក្រុមហ៊ុនរចនាគេហទំព័រ House 32 Web Design ហើយបច្ចុប្បន្នលោកកំពុងគ្រប់គ្រងលើគេហទំព័រ Open-Comics.net។

ម៉ៅ ចាន់ឌី
អ្នកគ្រប់គ្រងផ្នែកផលិតផល
InSTEDD iLab Southeast Asia
ម៉ៅ ចាន់ឌី

ម៉ៅ ចាន់ឌី
អ្នកគ្រប់គ្រងផ្នែកផលិតផល
InSTEDD iLab Southeast Asia
លោក ចាន់ឌី មានបទពិសោធន៍ជាច្រើនក្នុងការរចនា និងគ្រប់គ្រងគម្រោងទាក់ទងនឹងការច្នៃប្រឌិត ព្រមទាំងការបង្កើតមាតិកាឌីជីថលផ្សេងៗ រួមមានការថតរូប ការបង្កើតវីដេអូ និងការរចនាគេហទំព័រ។ ចាន់ឌី ចាប់អារម្មណ៍ខ្លាំងទាក់ទងនឹងបច្ចេកវិទ្យា និងការយល់ដឹងបន្ថែមលើផ្នែកបទពិសោធន៍របស់អ្នកប្រើប្រាស់។ ចាន់ឌី បានចូលរួមក្នុងការបណ្តុះបណ្តាលប្រជាជនកម្ពុជារាប់រយអ្នកទៅលើ ប្រធានបទសំខាន់ៗទាក់ទងនឹង ICT ក៏ដូចជាបានរៀបចំកម្មវិធីដើម្បីជាជំនួយដល់ការសិក្សាស្រាវជ្រាវទៅលើការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា ។

ង៉ែត ម៉ូសេ
អ្នកប្រឹក្សាផ្នែកសន្តិសុខលើប្រព័ន្ធឌីជីថល និងសុវត្ថិភាពលើបណ្តាញអ៉ីធើណេត
ង៉ែត ម៉ូសេ

ង៉ែត ម៉ូសេ
អ្នកប្រឹក្សាផ្នែកសន្តិសុខលើប្រព័ន្ធឌីជីថល និងសុវត្ថិភាពលើបណ្តាញអ៉ីធើណេត
លោក ង៉ែត ម៉ូសេ មានដើមកំណើតនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ លោកបានបម្រើការជាប្រធានផ្នែកផលិត និងជានិពន្ធនាយកនៃស្ថានីយ៍វិទ្យុក្នុងតំបន់អស់រយៈពេល៣ឆ្នាំ ជាមន្ត្រីផ្នែកសម្របសម្រួលនៃគម្រោងទំនាក់ទំនង និងបច្ចេកវិទ្យា ICT រយៈពេល ១០ឆ្នាំ ជាប្រធានផ្នែក ICT និងប្រព័ន្ធផ្សព្វផ្សាយអស់រយៈពេលជិត ៣ ឆ្នាំ ហើយចាប់តាំងពីឆ្នាំ ២០១៨ រហូតមកដល់សព្វថ្ងៃនេះ លោកម៉ូសេជាអ្នកជំនាញ និងអ្នកផ្តល់ប្រឹក្សាផ្នែកសន្តិសុខឌីជីថល។
លោកធ្វើការបណ្តុះបណ្តាលផ្នែកសន្តិសុខ និងសុវត្ថិភាពឌីជីថលតាមអ៉ីធើណេតដល់យុវជនក៏ដូចជាអ្នកសារព័ត៌មានពលរដ្ឋ និងអ្នកសារព័ត៌មានអាជីព។ លោកក៏ជាសហស្ថាបនិកនៃកម្មវិធី Open Cyber Talk – ដែលជាព្រឹត្តិការណ៍មួយផ្តោតអំពីសិទិ្ធឌីជីថល។ លោកផ្តល់នូវការប្រឹក្សាយោបល់អំពីការគំរាមកំហែងតាមអ៉ីធើណេតដល់ទាំងបុគ្គល និងអង្គការមិនស្វែងរកប្រាក់ចំណេញ ដើម្បីការពារការវាយប្រហារឌីជីថលកា របំពានទិន្នន័យ និងការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួន។

ណុប វី
នាយកប្រតិបត្តិ
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
ណុប វី

ណុប វី
នាយកប្រតិបត្តិ
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
លោក ណុប វី គឺជានាយកប្រតិបត្តិ និងជាសហស្ថាបនិកម្នាក់របស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)។ លោកធ្លាប់ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ខេមបូចា អំឡុងពេលដែលលោកធ្វើនាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឍមណ្ឌលព័ត៌មានឯករាជ្យកម្ពុជា។ ចាប់ពីឆ្នាំ២០០១មក លោក ណុប វី បានធ្វើការជាអ្នកធ្វើការងារសង្គម អ្នករាយការណ៍ព័ត៌មាន បណ្ណាធិការ និងជានិពន្ធនាយក។ លោកបានបញ្ចប់កាសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកច្បាប់ និងបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកច្បាប់ឯកជនពីសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាប័ត្ររងផ្នែកសារព័ត៌មានពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ស ម៉ូរី
មន្ត្រីជាន់ខ្ពស់ផ្នែកបណ្ដុះបណ្ដាលនិងទំនាក់ទំនង
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល
ស ម៉ូរី

ស ម៉ូរី
មន្ត្រីជាន់ខ្ពស់ផ្នែកបណ្ដុះបណ្ដាលនិងទំនាក់ទំនង
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល
លោក ស ម៉ូរី គឺជា សហស្ថាបនិក និងជាអនុប្រធានបណ្តាញយុវជនកម្ពុជា (CYN)។ សព្វថ្ងៃ លោកជាមន្ត្រីជាន់ខ្ពស់ផ្នែកបណ្ដុះបណ្ដាលនិងទំនាក់ទំនងនៅមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោកមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការធ្វើការជាមួយយុវជននិងសហគមន៍ លើផ្នែកសិទ្ធិមនុស្ស សិទ្ធិឌីជីថល និងបញ្ហាបរិស្ថាន។ លោកក៏ជាអ្នកអប់រំផ្នែកសិទ្ធិមនុស្ស ដែលបានផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនស្តីពីសិទ្ធិមនុស្ស និងសិទ្ធិបរិស្ថាន ផ្តោតលើការគាំទ្រនិស្សិតសាកលវិទ្យាល័យ សកម្មជនយុវជន និងសហគមន៍ទីជនបទ ដែលពួកគេបានរងផលប៉ះពាល់ដោយសារតែគម្រោងអភិវឌ្ឍន៍នានា។ លោក ស ម៉ូរី បានបញ្ចប់កាសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកច្បាប់សិទ្ធិមនុស្សអន្តរជាតិពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ។

ធី ទ្រី
នាយកប្រតិបត្តិ/និពន្ធនាយក
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ធី ទ្រី

ធី ទ្រី
នាយកប្រតិបត្តិ/និពន្ធនាយក
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ធី ទ្រី ជានាយកប្រតិបត្តិ/និពន្ធនាយកនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ គាត់បានលើកកម្ពស់ទិន្នន័យបើកទូលាយ សហគមន៍ទិន្នន័យបើកទូលាយរឹងមាំ និងកិច្ចសន្យាបើកទូលាយ ដើម្បីលើកកម្ពស់តម្លាភាព និងគណនេយ្យភាព សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា និងតំបន់មេគង្គទាំងមូល។
ក្នុងនាមជានាយកប្រតិបត្តិ/និពន្ធនាយក គាត់បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើនការចូលប្រើជាសាធារណៈនូវទិន្នន័យបច្ចុប្បន្ន និងប្រវត្តិសាស្ត្រ និងព័ត៌មានអំពីនិន្នាការនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ គេហទំព័រទិន្នន័យបើកទូលាយ អូឌីស៊ី គឺជាវិធីចម្បង សម្រាប់ចងក្រងទិន្នន័យដែលអាចរកបានដោយសេរីពីប្រភពសាធារណៈជាច្រើន។
នៅឆ្នាំ២០១៥ គាត់បានចូលរួមក្នុងកម្មវិធីមេគង្គអាយស៊ីធីខែម នៅប្រទេសថៃ ក្នុងនាមជាអ្នកចូលរួម ហើយបន្ទាប់មកក្នុងឆ្នាំ២០១៧ អង្គការរបស់គាត់ទទួលបានឱកាសល្អក្នុងការធ្វើជាម្ចាស់ផ្ទះ មេគង្គអាយស៊ីធីខែម នៅឆ្នាំ២០១៧ នៅខាងក្រៅប្រទេសថៃ។ បន្ទាប់ពីការរៀបចំកម្មវិធីនេះប្រកបដោយជោគជ័យ អង្គការអូឌីស៊ីត្រូវបានលើកទឹកចិត្តដោយសមាជិកគណៈកម្មាធិការនៃមេគង្គអាយស៊ីធីខែម និងសហគមន៍ទិន្នន័យបើកទូលាយដើម្បីរៀបចំ កម្ពុជាអាយស៊ីធីខែមជាលើកដំបូងនៅឆ្នាំ២០១៨។ ទ្រីក៏ដើរតួយ៉ាងសំខាន់នៅក្នុងយុទ្ធនាការកៀរគរថវិកាសម្រាប់កម្មវិធីនេះផងដែរ។
ទ្រី គឺជាសមាជិកម្នាក់នៃគណៈកម្មាធិការប្រឹក្សាយោបល់របស់មជ្ឈមណ្ឌលសាកលដើម្បីសិក្សាតំបន់មេគង្គ (GCMS) នៅកម្ពុជា។