បេ ចន្ត្រា

បេ​ ច​ន្ត្រា​ គឺជា​អ្នកដឹកនាំ​រៀបចំ​ព្រឹត្តិការណ៍​បា​ខែ​ម​កម្ពុជា​ ដែល​ជាស​ន្និ​សិ​ទ​មួយ​ស្តី​អំពី​ បច្ចេកវិទ្យា​ ដែល​មាន​លក្ខណៈ​អន្តរជាតិ​ ច្នៃប្រឌិត​ និង​បើក​ទូលាយ​។​ គាត់​ទទួលខុសត្រូវ​ទូទៅ​ ក្នុង​ការ​ធ្វើ​ផែនការ​រៀបចំ​ព្រឹត្តិការណ៍​ ការ​ស្វែងរក​ថវិកា​ និង​ការ​សម្របសម្រួល​នូវ​រាល់​សកម្មភាព​ ទាំងឡាយ​ ដើម្បី​ធានា​ឲ្យ​ព្រឹត្តិការណ៍​នោះ​អាច​ដំណើរការ​ទៅ​មុខ​បាន​ដោយ​រលូន​ និង​អាច​ទទួល​ បាន​លទ្ធផល​ដែល​បាន​រំពឹង​ទុក​។​ គាត់​ក៏​បាន​រៀបចំ​ និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​ និង​ សិក្ខាសាលា​ជា​ច្រើន​ទៀត​ផង​ដែរ​មាន​ដូច​ជា​ កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​អ្នក​សរសេរ​ប្លក់​ (Blogger​ Summit)​ ការ​ជួប​ប្រជុំ​គ្នា​នៅ​ចុង​ស​ប្តា​ហ៍​ (Startup​ Weekend)​ វេទិការ​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​ (TechCamp​ Phnom​ Penh)​ វេទិការ​អ្នក​សរសេរ​ប្លក់​ជនជាតិ​ខ្មែរ​ (Clogger​ Corner)​ សិក្ខាសាលា​ បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា​ផ្ទាល់ខ្លួន​ (Personal​ ICT​ Camp)​ វេទិការ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា​មេគង្គ​ (Mekong​ ICT​ Camp)​ វេទិការ​យុវជន​ និង​បា​ខែ​ម​ប្រចាំ​តំបន់​ដទៃ​ទៀត​ (Regional​ Bar​ Camps)​។​ គោលដៅ​របស់​គាត់​គឺ​ ដើម្បី​លើកកម្ពស់​ឲ្យ​មានការ​ប្រើប្រាស់​ ឧបករណ៍​បច្ចេកវិទ្យា​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ទាំង​នៅ​ក្នុង​ស្ថាប័ន​ និង​មុខ​ជំនួញ​។​ គាត់​បាន​ធ្វើ​ ការងារ​ផ្នែក​រៀបចំ​ព្រឹត្តិការណ៍​ឯកជន​ និង​យុទ្ធនាការ​ផ្សេងៗ​ ដើម្បី​ឲ្យ​មាន​ចលនា​សង្គម​។​ ក្រៅពី​ ការងារ​គ្រប់គ្រង​ព្រឹត្តិការណ៍​ទាំងនោះ​ គាត់​ក៏​ជា​អ្នកជំនាញ​ផ្នែក​មាតិកា​អន​ឡាញ​ ប្រព័ន្ធ​ផ្សព្វ​ ផ្សាយ​សង្គម​ និង​ផ្នែក​ទីផ្សារ​ផង​ដែរ​។​ គាត់​ ច​ន្ត្រា​ ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ ភិ​បាល​របស់​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ កាលពី​ខែតុលា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​។​