ចក់ សុភាព

លោកស្រី​ ចក់​ សុភាព​ ជានា​យក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (ម.ស.ម.ក​) ដែល​ជា​អង្គការ​សិទ្ធិមនុស្ស​ធ្វើការ​ដើម្បី​លើកកម្ពស់​ និង​ការពារ​សិទ្ធិ​នយោបាយ​ និង​សិទ្ធិពល​រដ្ឋ​នៅ​កម្ពុជា​។ ក្នុងនាម​ជា​អ្នកតស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ​ម្នាក់​នៅក្នុង​ប្រទេស​ លោកស្រី​សុភាព​ត្រូវ​បានការ​ទទួលស្គាល់​ពីសំណាក់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​។ លោកស្រី​ជា​ជ័យលាភី​ពានរង្វាន់​ Indian​-ASEAN​ Youth​ Award​ (ផ្នែក​ស្ត្រី​ជោគជ័យ​វ័យក្មេង​) និង​ពានរង្វាន់​ Franco​-German​ Prize​ ខាង​ផ្នែក​សិទ្ធិមនុស្ស​ និង​នីតិរដ្ឋ​។ លោកស្រី​បាន​ទទួល​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែកការ​សិក្សា​សន្តិភាព​អន្តរជាតិ​ពីសា​កល​វិទ្យា​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ ហើយ​លោកស្រី​ក៏​ជា​អ្នក​សរសេរ​ប្លុក​ពី​សិទ្ធិមនុស្ស​ផង​ដែរ​ (http​://sopheapfocus.com​/)។