ជា សឹង្ហតារាឬទ្ធិ

សឹង្ហតារាឫទ្ធិ មានសមត្ថភាពធ្វើការលើជំនាញផ្សេងៗដូចជា៖ ជំនាញសារព័ត៌មាន ជំនាញរចនាក្រាហ្វិក ជំនាញផលិតវីដេអូឯកសារ និងជំនាញស្រាវជ្រាវផ្នែកទំនាក់ទំនង។ លោកមានបទពិសោធន៍ធ្វើការក្នុងអាជីពជាអ្នកសារព័ត៌មាននៅក្នុងស្ថាប័នវិទ្យុក្នុងស្រុក និងជំនួយការស្រាវជ្រាវនៅវិទ្យាស្ថាន​បណ្តុះបណ្តាល​ និង​ស្រាវ​ជ្រាវ​ដើម្បី​អភិ​វឌ្ឍន៍​កម្ពុជា​​ (CDRI)​។ លោកក៏ធ្លាប់មានបទពិសោធន៍ធ្វើការជាមន្រ្តីទំនាក់ទំនងនៅអង្គការតម្លាភាពកម្ពុជាផងដែរ។ លោកបានបញ្ចប់ការសិក្សា ផ្នែកទំនាក់ទំនង និងគ្រប់គ្រង់ប្រព័ន្ធផ្សព្វផ្សាយ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ២០១៦។