ចេង ម៉េងជូ
កញ្ញា ចេង ម៉េងជូ បានទទួលសញ្ញាប័ត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយពីដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកពលរដ្ឋសាកល អត្តសញ្ញាណ និងសិទ្ធិមនុស្ស ពីសាកលវិទ្យាល័យន័តធីងហែម ប្រទេសអង់គ្លេស។ កញ្ញាមានបទពិសោធក្នុងវិស័យសារព័ត៌មាន ផ្នែកធ្វើសេចក្តីរាយការណ៍ព័ត៌មាន និងសម្របសម្រួលលើព័ត៌មានគ្របដណ្តប់ការបោះឆ្នោតសម្រាប់កាសែតអាស៊ីសេរីជាភាសាខ្មែរ។ បច្ចុប្បន្ននេះ កញ្ញាជាសាស្ត្រាចារ្យផ្នែកផ្សព្វផ្សាយសារព័ត៌មាន នៅដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ថែមលើការងារជាអ្នករាយការណ៍ឯករាជ្យ។