ចេង​ ម៉េ​ងជូ​

កញ្ញា​ ចេង​ ម៉េ​ងជូ​ បាន​ទទួល​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ពី​ដេ​ប៉ាតឺ​ម៉ង់​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គមនាគមន៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​ពលរដ្ឋ​សាកល​ អត្តសញ្ញាណ​ និង​សិទ្ធិមនុស្ស​ ពីសា​កល​វិទ្យាល័យ​ន័​តធីង​ហែម​ ប្រទេស​អង់គ្លេស​។ កញ្ញា​មាន​បទ​ពិសោធ​ក្នុង​វិស័យ​សារព័ត៌មាន​ ផ្នែក​ធ្វើ​សេចក្តី​រាយការណ៍​ព័ត៌មាន​ និង​សម្របសម្រួល​លើ​ព័ត៌មាន​គ្រប​ដណ្តប់​ការបោះឆ្នោត​សម្រាប់​កាសែត​អាស៊ី​សេរី​ជា​ភាសាខ្មែរ​។ បច្ចុប្បន្ន​នេះ​ កញ្ញា​ជា​សាស្ត្រា​ចារ្យ​ផ្នែក​ផ្សព្វផ្សាយ​សារព័ត៌មាន​ នៅ​ដេ​ប៉ាតឺ​ម៉ង់​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គមនាគមន៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បន្ថែម​លើ​ការងារ​ជា​អ្នករាយការណ៍​ឯករាជ្យ​។