ឌុច សុធាវីន
ធ្វើការជាមួយអង្គការទិន្នន័យអំពីអភិវឌ្ឍរយៈពេលជាងមួយឆ្នាំ ក្នុងនាមជាមន្ត្រីស្រាវជ្រាវ និងភាពជាដៃគូ វីនបានចូលរួមក្នុងការគ្រប់គ្រង និងសម្របសម្រួលគម្រោង/កម្មវិធីសិក្ខាសាលា/វគ្គបណ្តុះបណ្តាលក៏ដូចជា កម្មវិធីអ្នកស្ម័គ្រចិត្តសម្រាប់អូឌីស៊ី។ ជាផ្នែកមួយនៃកម្មវិធីកម្ពុជាអាយស៊ីធីខែមនាពេលខាងមុខនេះ វីនធ្វើការជាមួយក្រុមអ្នកស្ម័គ្រចិត្ត ដើម្បីគាំទ្រដល់សកម្មភាពរបស់ខែម ក៏ដូចជាដើរតួនាទីជាពិធីការិនីក្នុងកម្មវិធីនេះ។ បន្ថែមលើបទពិសោធន៏របស់គាត់ក្នុងការសម្របសម្រួលដំណើរការអនុវត្តគម្រោងពានរង្វាន់គ្រាប់ពូជ នៅក្នុងកម្មវិធីមេគង្គអាយស៊ីធីខែម ឆ្នាំ២០១៧ នៅឆ្នាំនេះគាត់នឹងគាំទ្រការសម្របសម្រួលនៃ Cambodia ICT Innovation Funds និងដំណើរការអនុវត្តរបស់គម្រោង។