លោកបណ្ឌិត James Gomez
លោកបណ្ឌិត James Gomez គឺជាប្រធានប្រចាំតំបន់នៃអង្គការ Asia Centre ដែលជាវិទ្យាស្ថានស្រាវជ្រាវមួយទទួលបាន Special Consultative Status ពីក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ។ លោក ជាអ្នកជំនាញផ្នែកទំនាក់ទំនងដ៏ពូកែមួយ ដែលមានបទពិសោធន៍ជាង ៣០ឆ្នាំ ធ្វើការជាមួយអង្គការអន្តរជាតិ អង្គការរដ្ឋាភិបាលអន្តរជាតិ សាកលវិទ្យាល័យរដ្ឋ និងឯកជន និងវិទ្យាស្ថានស្រាវជ្រាវនានា។ នៅអង្គការ Asia Centre លោកកំពុងដឹកនាំកិច្ចការក្នុងការធានាថាស្ថាប័ន និងកម្មវិធីរបស់ស្ថាប័នត្រៀមខ្លួនជាស្រេចជាមួយបញ្ញាសិប្បនិម្មិត ហើយគម្រោងរបស់ស្ថាប័នក៏ពិចារណាពីផលប៉ះពាល់នៃការអភិវឌ្ឍរបស់បច្ចេកវិទ្យាផងដែរ។ គំនិតផ្ដូចផ្ដើមជាក់លាក់ដែលលោកកំពុងដឹកនាំអនុវត្តរួមមាន ការធ្វើបរិវត្តកម្មឌីជីថលដើម្បីចាប់យកឧបករណ៍បញ្ញាសិប្បនិម្មិតទៅប្រើប្រាស់នៅក្នុងការប្រតិបត្តិរបស់ស្ថាប័ន ការស្រាវជ្រាវគោលនយោបាយសម្រាប់ភាគីពាក់ព័ន្ធធ្វើការពិនិត្យ និងផ្ដល់ជាធាតុចូលនៅក្នុងរៀបចំក្របខ័ណ្ឌច្បាប់ទាក់ទងនឹងបញ្ញាសិប្បនិម្មិត ការដោះស្រាយផលប៉ះពាល់នៃការអភិវឌ្ឍរបស់បច្ចេកវិទ្យាទៅលើសន្តិសុខលើប្រព័ន្ធឌីជីថល និងការធ្វើការផែនការរៀបចំសន្និសីទឆ្នាំ២០២៥ របស់អង្គការ Asia Centre ស្ដីពី “បញ្ញាសិប្បនិម្មិត និងអភិបាលកិច្ចនៅអាស៊ី៖ សង្គមស៊ីវិល ប្រជាធិបតេយ្យ និងប្រព័ន្ធផ្សព្វផ្សាយ” នៅថ្ងៃទី២០-២២ ខែសីហា ឆ្នាំ២០២៥។