Júlia G. Puig

Júlia​ (ជូលៀ) បច្ចុប្បន្ន​ជា​អ្នក​ស្រាវជ្រាវ​នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ជា​កន្លែង​ដែល​គាត់​ធ្វើការ​នៅ​លើ​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ផ្សេងៗ​។​ គាត់​បាន​ចូលរួម​ក្នុង​ការ​រៀបចំ​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​ តាម​រយៈ​ការ​រៃ​អង្គាស​មូលនិធិ​ ក៏​ដូច​ជា​ការ​ចូលរួម​ក្នុង​ការ​បង្កើត​មាតិកា​លើ​គេហទំព័រ​របស់​ខែ​ម​។​ នៅ​ក្នុង​កម្មវិធី​នេះ​ គាត់​នឹង​ចងក្រង​ជា​ឯកសារ​អំពី​សកម្មភាព​ ដែល​បាន​រៀបចំ​ឡើង​ក្នុង​ពេល​បណ្តុះបណ្តាល​ និង​សិក្ខាសាលា​។​ គាត់​ក៏​ស្ថិត​នៅ​ក្នុង​ក្រុម​ថតរូប​ ដើម្បី​ផ្តិត​យក​នូវ​ពេលវេលា​ដ៏​ល្អ​បំផុត​នេះ​។​