គង់​ ម៉ៃ​ដា​លី​ន​

បច្ចុប្បន្ន​ ម៉ៃ​ដា​លី​ន ​ជា​អ្នក​អភិវឌ្ឍ​អាជីវកម្ម​នៅ​ Happen​ Space ដែលជា​ក្រុមហ៊ុន​ Start​ up​ Metaverse​ Event​ Community​ App​។​ គាត់​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​ទេសចរណ៍​ពី​សាកលវិទ្យាល័យ​បាងកក​អន្តរជាតិ​ ហើយគាត់​​ចាប់អារម្មណ៍​លើ​ការ​គ្រប់គ្រង​រៀបចំ​កម្មវិធី ​និង​ចង់​ស្វែង​យល់​បន្ថែម​អំពី​ជំនាញ​ អាយ ស៊ី ធី ពី​វាគ្មិន​ផ្សេងៗ​ ហើយ​អនុវត្ត​វា​ទៅ​ក្នុង​បរិបទ​នៃ​ការ​គ្រប់គ្រង​រៀបចំ​កម្មវិធី​។​ គាត់ចូល​ចិត្ត​ធ្វើការ​ក្នុង​បរិយាកាស​ជា​ក្រុម​ ហើយ​គាត់ចាត់​ទុក​ខ្លួនឯង​ជា​សមាជិក​ក្រុម​ដែល​គិត​ពី​គោ​ល​ដៅ​ក្រុម​ជា​គោល​។​ គាត់ពិតជា​រំភើប​ខ្លាំង​ណាស់​ថា​នឹង​ជួប​អ្នក​ទាំងអស់​គ្នា​នៅ​កម្មវិធី​ កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​!