ឡាំ​ សុធា​រី​

បច្ចុប្បន្ន​ ធា​រី​ កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សិក្សា​អន្តរជាតិ​នៅ​វិទ្យាស្ថាន​ភាសាបរទេស​ ព្រមទាំង​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រយៈពេល​មួយ​ឆ្នាំ​ក្នុង​ផ្នែក​រចនា​ UX/UI​ នៅ​វិទ្យាស្ថាន​ TUX​ Global​ Institute​។​ គាត់​ពេញចិត្ត​ក្នុង​ការ​ក្លាយជា​អ្នក​ស្ម័គ្រចិត្ត​នៅ​ ICT​ Camp​ ដោយសារ​តែ​គាត់ចង់​ស្វែង​យល់​បន្ថែម​អំពី​បច្ចេកវិទ្យា​ពី​វាគ្មិន​បរទេស​ និង​ក្នុងស្រុក​ ហើយ​គាត់​រំពឹង​ថា​ ជំរុំ​នេះ​នឹង​ផ្តល់​ឱ្យ​គាត់នូវ​ឱកាស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ស្វែងរក​ និង​រៀន​អ្វី​ដែល​ថ្មី​នៅ​ក្នុង​សង្គម​ ក៏​ដូច​ជា​ពង្រឹងសមត្ថភាព​ និង​ចំណេះដឹង​របស់​គាត់នា​ពេល​អនាគត​។​ គាត់​ក៏​ចង់​ចំណាយ​ពេល​ទំនេរ​របស់​គាត់ឱ្យមាន​តម្លៃក្នុង​ធ្វើ​អំពើ​ល្អ​សម្រាប់​ខ្លួន​ឯង​ និង​ សហគមន៍​ ហើយ​គាត់​ក៏​ជា​ប្រភេទ​មនុស្ស​ដែល​មាន​ចិត្ត​ចង់​ស្វែង​រក​អ្វី​ថ្មីៗ​ផង​ដែរ​។​