ឡាយ គឹមជូ
ឡាយ គឹមជូ គឺជាអ្នកទីផ្សារបែបឌីជីថល នៅក្រុមហ៊ុន The Idea Consultancy ហើយក៏ជានិស្សិតកំពុងសិក្សានៅឆ្នាំចុងក្រោយ នៃថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស នៅឯវិទ្យាស្ថានភាសាបរទេសផងដែរ។ ក្នុងនាមជាអ្នកទីផ្សារបែបឌីជីថល គាត់ពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរៀនសូត្រពីបច្ចេកវិទ្យាថ្មីៗ។ កម្ពុជា អាយស៊ីខែមនឹងជួយឱ្យគាត់អាចយល់ដឹងពីបច្ចេកវិទ្យា ដែលពិភពលោកកំពុងប្រើប្រាស់ តាមរយៈការចែករំលែកចំណេះដឹងទាក់ទងនឹងវិស័យអាយស៊ីធី ពីវាគ្មិនមកពីបណ្ដាប្រទេសផ្សេងៗ។ គាត់ចាត់ទុកខ្លួនគាត់ជាមនុស្សឧស្សាហ៍ព្យាយាម អត់ធ្មត់ និងមានចំណង់ចំណូលចិត្តក្នុងការរៀន និងពង្រីកជំនាញក្នុងវិស័យបច្ចេកវិទ្យា។ លើសពីនេះទៅទៀត គាត់មានជំនាញផ្នែកទំនាក់ទំនងល្អ ដោយគាត់អាចធ្វើការដោយឯករាជ្យ ក៏ដូចជាធ្វើការជាក្រុម។ និយាយដោយស្មោះត្រង់ទៅ គាត់ពិតជារំភើបណាស់ ដែលត្រូវបានជ្រើសរើសឱ្យក្លាយជាអ្នកស្ម័គ្រចិត្ត នៅក្នុងកម្ពុជា អាយស៊ីខែម លើកទី១ ឆ្នាំ២០១៨ នេះ។ គាត់សង្ឃឹមថា នឹងជួបអ្នកទាំងអស់គ្នា នៅកម្ពុជា អាយស៊ីខែម ចាប់ពីថ្ងៃទី ១៧ ដល់ ២១ ខែធ្នូ នៅក្នុងខេត្តសៀមរាបនេះ!