លឹម រស្មី

រស្មី​ធ្លាប់​ជា​អ្នក​ស្ម័គ្រចិត្ត​ម្នាក់​នៅ​កម្មវិធី​ មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៧​ នៅ​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា​។​ គាត់​ដើរតួ​នាទី​ជា​ច្រើន​ក្នុងអំឡុងពេល​នៃ​កម្មវិធី​នេះ​ដូច​ជា​ សម្របសម្រួល​ តាមដាន​ ធ្វើ​កំណត់​ត្រា​ និង​ផ្តល់​មតិយោបល់​ ដើម្បី​ធ្វើ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​សម្រាប់​ថ្ងៃ​បន្ទាប់​នៃ​ខែ​ម​។​ គាត់​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​វាគ្មិន​ជា​ច្រើន​ ដោយ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ អ្នកចូលរួម​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​វគ្គ​នីមួយៗ​។​ ដោយ​មានបទពិសោធន៍​កាលពីមុន​ជាមួយ​អាយ​ស៊ី​ធី​ខែ​ម​ គាត់​នឹង​ចូលរួម​ជាមួយ​កម្មវិធី​ កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​ ក្នុង​នាម​ជា​អ្នក​ស្ម័គ្រចិត្ត​។​