ង៉ូ​វ​ ជី​ហ័​​រ

ជី​ហ័​​រ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មុនចូលបម្រើការងារនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) លោកធ្លាប់ធ្វើជាបុគ្គលិកហាត់ការនៅមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) និងអង្គការឃែរ (CARE Deutschland) ប្រទេសអាល្លឺម៉ង់។ បន្ថែមពីនេះ លោកក៏ធ្លាប់ធ្វើជាអ្នកស្ម័គ្រចិត្ត ផ្នែកទំនាក់ទំនងសាធារណៈ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ផងដែរ។ លោកចូលរួមជាមួយអូឌីស៊ីនៅឆ្នាំ ២០២០ ក្នុងនាមជាមន្ត្រីផ្នែកទំនាក់ទំនង។ សព្វថ្ងៃ លោកទទួលខុសត្រូវលើការរៀបចំផែនការនិងសម្របសម្រួលកម្មវិធី កម្ពុជា អាយស៊ីធីខែម។