លោក ណុ​ប​ វី​

លោក​ ណុ​ប​ វី​ គឺជា​នាយក​ប្រតិបត្តិ​ និង​ជា​សហ​ស្ថាបនិក​ម្នាក់​របស់​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ខេ​ម​បូ​ចា​)​។​ លោក​ ធ្លាប់​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ខេ​ម​បូ​ចា​អំឡុង​ពេល​ដែល​លោក​ធ្វើ​ជានា​យក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។​ ចាប់តាំងពី​ឆ្នាំ​២០០១​ មក​ លោក​ ណុ​ប​ វី​ បាន​ធ្វើការ​ជា​បុគ្គលិក​សង្គមកិច្ច​ អ្នករាយការណ៍​ព័ត៌មាន​ បណ្ណាធិការ​ និង​ជា​និពន្ធ​នាយក​។​ លោក​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ផ្នែក​ច្បាប់​ និង​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់ឯកជន​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និង​បរិញ្ញាប័ត្រ​រង​ផ្នែក​សារព័ត៌មាន​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​