លោក​ ស្រេង សារ៉ែន

ស្រេង សារ៉ែន គឺជាអ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថលចាប់តាំងពីឆ្នាំ២០១៨ មក ដោយផ្តល់ការបណ្តុះបណ្តាល ប្រឹក្សាយោបល់ និងជួយគាំទ្របច្ចេកទេសផ្នែកសន្តិសុខឌីជីថលដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា។ គាត់ក៏ជាអ្នកសរសេរមាតិកាចែករំលែកលើគេហទំព័រ DigitalHub101 ដែលជាគេហទំព័រជាភាសាខ្មែរ ផ្តល់ចំណេះដឹងពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត គោលការណ៍ណែនាំ និងគន្លឹះការពារសុវត្ថិភាពតាមអនឡាញដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកអក្ខរកម្មសន្តិសុខឌីជីថល និងដើម្បីចូលរួមកាត់បន្ថយការគំរាមកំហែងសុវត្ថិភាពតាមអ៊ីនធឺណិតដែលកំពុងមានការកើនឡើងនៅកម្ពុជា។

លោក ង៉ែត ម៉ូសេ

លោក ង៉ែត ម៉ូសេ ជាអ្នកប្រឹក្សាផ្នែកសន្ដិសុខលើប្រព័ន្ធឌីជីថល។ លោកបានទទួលបទពិសោធន៍ការងារពីអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដូចជាការធ្វើការតស៊ូមតិ ការអប់រំស្ដីពីច្បាប់ សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិឌីជីថល។ លោក ម៉ូសេ ធ្លាប់បម្រើការជាអ្នកសម្របសម្រួលគម្រោងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង និងប្រធានគម្រោងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ហើយក្រោយមកជាអ្នកជំនាញសន្តិសុខលើប្រព័ន្ធឌីជីថលចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ លោកបានធ្វើការនៅក្នុងគម្រោងជាច្រើនពាក់ព័ន្ធនឹងសន្តិសុខនៅលើប្រព័ន្ធឌីជីថល ដែលនៅក្នុងនោះមានតួនាទីជាអ្នកប្រឹក្សាឯកជនមួយ។ លោកជាសហស្ថាបនិករបស់អ៊ីនធឺណិតបើកទូលាយ ដែលជាព្រឹត្តិការណ៍មួយផ្ដោតទៅលើសិទ្ធិឌីជីថល បង្កើតឡើងដើម្បីលើកកម្ពស់សុវត្ថិភាពឌីជីថល និងការអនុវត្តប្រកបដោយសុវត្ថិភាពក្នុងចំណោមយុវជនកម្ពុជា។ លោកមានជំនាញ និងបទពិសោធន៍នៅក្នុងសន្ដិសុខលើប្រព័ន្ធឌីជីថលជាង១០ឆ្នាំ និងធ្វើការនៅក្នុងគម្រោងជាច្រើនដូចជា អ្នកការពារសិទ្ធិមនុស្សនៅក្នុងយុគសម័យអ៊ីនធឺណឺត ទប់ស្កាត់ការរឹតត្បិតនៅក្នុងប្រព័ន្ធអនឡាញ និងលើកកម្ពស់ការទទួលបានការប្រើប្រាស់អ៊ីនធឺណឺត ការការពារផ្នែកឌីជីថល និងសុខភាពផ្លូវចិត្ត និងការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងស្រុកទាក់ទងនឹងសន្តិសុខលើប្រព័ន្ធឌីជីថល។

លោកស្រី Puangchomphu (Rammuang) Suwansirisilp

លោកស្រី Puangchomphu (Rammuang) Suwansirisilp គឺជាប្រធាននៃវិទ្យាស្ថានបច្ចេកវិទ្យាសង្គម (STI) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ មានគោលដៅប្រើប្រាស់បច្ចេកវិទ្យាដើម្បីទទួលបាននូវការឆ្នៃប្រឌិតសង្គម និងលើកកម្ពស់ការចូលរួមដោះស្រាយបញ្ហារបស់ពលរដ្ឋតាមរយៈបច្ចេកវិទ្យា។ លោកស្រីមានបទពិសោធន៍ដឹកនាំកម្មវិធីមេគង្គអាយស៊ីធីខែមចាប់តាំងពីឆ្នាំ២០០៨ រហូតដល់ពេលថ្មីៗនេះ ដែលនៅក្នុងនោះធ្វើការផ្ដោតទៅលើការរៀបចំសិក្ខាសាលាថ្នាក់តំបន់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា និងការបណ្ដុះបណ្ដាលស្ដីពីបច្ចេកវិទ្យាឌីជីថលទៅដល់អង្គការមិនមែនរដ្ឋាភិបាលនៅតាមអនុតំបន់មេគង្គ។ លោកស្រី ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ និងឯកជន ពីដេប៉ាតឺម៉ង់រដ្ឋបាលសាធារណៈនៅវិទ្យាស្ថានជាតិដើម្បីការអភិវឌ្ឍសាធារណៈ (NIDA) នៅប្រទេសថៃ។

លោកបណ្ឌិត James Gomez

លោកបណ្ឌិត James Gomez គឺជាប្រធានប្រចាំតំបន់នៃអង្គការ Asia Centre ដែលជាវិទ្យាស្ថានស្រាវជ្រាវមួយទទួលបាន Special Consultative Status ពីក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ។ លោក ជាអ្នកជំនាញផ្នែកទំនាក់ទំនងដ៏ពូកែមួយ ដែលមានបទពិសោធន៍ជាង ៣០ឆ្នាំ ធ្វើការជាមួយអង្គការអន្តរជាតិ អង្គការរដ្ឋាភិបាលអន្តរជាតិ សាកលវិទ្យាល័យរដ្ឋ និងឯកជន និងវិទ្យាស្ថានស្រាវជ្រាវនានា។ នៅអង្គការ Asia Centre លោកកំពុងដឹកនាំកិច្ចការក្នុងការធានាថាស្ថាប័ន និងកម្មវិធីរបស់ស្ថាប័នត្រៀមខ្លួនជាស្រេចជាមួយបញ្ញាសិប្បនិម្មិត ហើយគម្រោងរបស់ស្ថាប័នក៏ពិចារណាពីផលប៉ះពាល់នៃការអភិវឌ្ឍរបស់បច្ចេកវិទ្យាផងដែរ។ គំនិតផ្ដូចផ្ដើមជាក់លាក់ដែលលោកកំពុងដឹកនាំអនុវត្តរួមមាន ការធ្វើបរិវត្តកម្មឌីជីថលដើម្បីចាប់យកឧបករណ៍បញ្ញាសិប្បនិម្មិតទៅប្រើប្រាស់នៅក្នុងការប្រតិបត្តិរបស់ស្ថាប័ន ការស្រាវជ្រាវគោលនយោបាយសម្រាប់ភាគីពាក់ព័ន្ធធ្វើការពិនិត្យ និងផ្ដល់ជាធាតុចូលនៅក្នុងរៀបចំក្របខ័ណ្ឌច្បាប់ទាក់ទងនឹងបញ្ញាសិប្បនិម្មិត ការដោះស្រាយផលប៉ះពាល់នៃការអភិវឌ្ឍរបស់បច្ចេកវិទ្យាទៅលើសន្តិសុខលើប្រព័ន្ធឌីជីថល និងការធ្វើការផែនការរៀបចំសន្និសីទឆ្នាំ២០២៥ របស់អង្គការ Asia Centre ស្ដីពី បញ្ញាសិប្បនិម្មិត និងអភិបាលកិច្ចនៅអាស៊ី៖ សង្គមស៊ីវិល ប្រជាធិបតេយ្យ និងប្រព័ន្ធផ្សព្វផ្សាយ

លោក ស ម៉ូរី

លោក​ស​ម៉ូ​រី​គឺជា​អ្នកសម្របសម្រួល​កម្មវិធី​នៃ​អង្គការ​ជំនួយ​របស់​វិហារ​ដា​ណឺ​ម៉ាក​(​ឌី​ស៊ី​អេ​)​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។​នៅ​អង្គការ​ឌី​ស៊ី​អេ​លោក​មាន​ទំនួល​ខុស​ត្រូវ​ទៅ​លើ​ការងារ​ដូច​ជា​ការ​ចូលរួម​

លោក ជី​ សុ​ផាត

លោក​ជី​សុ​ផាត គឺជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​បារ​ខែ​ម​កម្ពុជា​និង​ជា​អ្នកនិពន្ធ​មាតិកាឌី​ជី​ថ​ល​នៅ​ប្រទេស​កម្ពុជា​។​លោក​មាន​បទ​ពិសោធន៍​ក្នុង​ការ​របៀប​ចំ​ព្រឹត្តិការណ៍​និង​ចូលរួម​ចំណែក​ជាមួយ​សហគមន៍​បច្ចេកវិទ្យា​ជា​ច្រើន​ក្នុង​រយៈពេល​

លោក ណុ​ប​ វី​

លោក​ណុ​ប​វី​គឺជា​នាយក​ប្រតិបត្តិ​និង​ជា​សហ​ស្ថាបនិក​ម្នាក់​របស់​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​(​ខេ​ម​បូ​ចា​)​។​លោក​ធ្លាប់​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ខេ​ម​បូ​ចា​អំឡុង​ពេល​ដែល​លោក​ធ្វើ​ជានា​យក​

សុខ​ ស្រី​លុ​ច​

ស្រី​លុ​ច​បាន​ចូលរួម​ជាមួយ​អូឌីស៊ីនៅ​ក្នុង​ខែឧសភា​ឆ្នាំ​២០២២ ជា​បុគ្គលិក​ហាត់​ការ​ផ្នែក​ទំនាក់ទំនង​ដែល​ស្ថិត​នៅ​ក្រោមក្រុម​ភាព​ជា​ដៃ​គូ​និង​ទំនាក់​ទំនង​។​ដោយបំពាក់នូវចំណេះដឹងទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ គាត់ជួយក្នុងការផលិតសម្ភារៈទំនាក់ទំនង រួមមាន ការ​ផលិត​សៀវភៅ​កម្មវិធី​មាតិកា​និង​ថតរូប​នៅ​ក្នុង​កម្មវិធី។

ហ៊ាន​ ម៉េ​ង​ហាំ​ង

ម៉េ​ង​ហាំ​ង​ជា​និស្សិត​ឆ្នាំ​ទី​៣​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​ផារ៉ាហ្គន​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​។​បច្ចុប្បន្ន​គាត់​ក៏​កំពុងធ្វើការ​ជា​អ្នក​បង្កើត​កម្មវិធី​ទូរស័ព្ទ​ក្រៅ​ម៉ោង​នៅ​Edtech​Startups​ក្នុងស្រុក​មួយ​។​សម្រាប់​បទ​ពិសោធន៍​កន្លង​មក​គាត់​ធ្លាប់​ជា​