ភី​ សា​ខឿន​

ទាក់ទង​ទៅ​នឹង​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ២០២២​ លោក​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​សម្រប​សម្រួលការ​រៀបចំ​ការងារ​រដ្ឋបាល​ និង​ឡូ​ជី​ស្ទីក ​(​ភ័ស្តុភារកម្ម​​)​ សម្រាប់​កម្មវិធី​ទាំង​មូល​។​ លោក​ជា​អ្នក​ស្វែងរក​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​មាន​សុវត្ថិភាព​ ធ្វើការ​យ៉ាង​ជិត​ស្និ​ទ​ជាមួយ​សណ្ឋាគារ​ ដើម្បី​ឲ្យ​ប្រាកដ​ថា​ អាហារ​ ការ​ស្នាក់​នៅ​ និង​បន្ទប់​ប្រជុំ​ ត្រូវ​បាន​រៀបចំ​ដោយ​រលូន​សម្រាប់​កម្មវិធី​នេះ​។​ បន្ថែម​ពី​នេះ​ទៅ​ទៀត​ លោកបាន​សហការ​ណ៌​ជាមួយ​ មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​ និង​រដ្ឋបាល​ ក្នុង​ការ​បោះពុម្ព​សម្ភារៈ​មួយ​ចំនួន​មាន​ដូច​ជា​ អាវយឺត​ ថង់​យួរ​ និង​សម្ភារៈ​ផ្សេងៗ​ទៀត​។​