Puangchomphu Rammuang

Puangchomphu Rammuang (ជម្ភូ) បានធ្វើការជាមួយ Thai Fund Foundation (TFF) តាំងពីឆ្នាំ២០០៣ ជាអ្នកគ្រប់គ្រងការកៀរគរធនធាន។ គាត់ទទួលបានជោគជ័យក្នុងការកៀរគរធនធានទៅឱ្យ TFF ដែលផ្តល់ឱ្យអង្គការមិនមែនរដ្ឋាភិបាលតូចៗនៅកម្រិតមូលដ្ឋាននៅទូទាំងប្រទេសថៃ នៅតាមផ្នែកដូចជា ១)បរិស្ថាន និងសុខភាព ២) សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

គាត់មានបទពិសោធន៍ទាំងក្នុងវិស័យឯកជន និងវិស័យមិនរកប្រាក់ចំណេញ។ មុនពេលធ្វើការជាមួយ TFF គាត់គឺជាអ្នកគ្រប់គ្រងនៅសហគ្រាសសង្គម Shelter Co., Ltd. ដែលមានគោលបំណងរកប្រាក់ចំណូលសម្រាប់ មូលនិធិ Habour House Foundation ដែលបានរៀបចំកម្មវិធី ដើម្បីជួយសង្គ្រោះក្មេងស្រីដែលមានហានិភ័យក្នុងការរកស៊ីផ្លូវភេទ។

Chomphu ក្លាយជាអ្នកគ្រប់គ្រងគម្រោងមេគង្គអាយស៊ីធីខែម តាំងពីឆ្នាំ២០០៨។ គាត់ក៏បានដឹកនាំគម្រោងជាច្រើនដូចជា អង្គការមិនមែនរដ្ឋាភិបាល ពង្រឹងសមត្ថភាពដែលផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់អង្គការមិនមែនរដ្ឋាភិបាលស្តីពី ការកៀរគរធនធាន និងទំនាក់ទំនង “រង្វាន់សហគមន៍សម្រាប់ការស្តារ និងអភិរក្សព្រៃឈើ” ដែលធ្វើការជាមួយធនាគារ Siam Commercial Bank រយៈពេលជាង១០ឆ្នាំ។