សំអាន ម៉ារឌី
ធ្លាប់ជាអ្នកចូលរួមម្នាក់ក្នុងកម្មវិធី មេគង្គ អាយស៊ីធីខែម ឆ្នាំ២០១៧ ដែលបានប្រារព្ធឡើងនៅកម្ពុជា ឥឡូវនេះ ម៉ារឌី ក្លាយទៅជាអ្នកសម្របសម្រួលម្នាក់ក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម ក្នុងឆ្នាំនេះ ។ បច្ចុប្បន្ន គាត់ជាជំនួយការផ្នែកអភិវឌ្ឍន៍គេហទំព័រនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។
សម្រាប់ កម្មវិធី កម្ពុជា អាយស៊ីធីខែម ម៉ារឌីទទួលបន្ទុកផ្នែករចនា និងអភិវឌ្ឍគេហទំព័រ ក៏ដូចជាធ្វើបច្ចុប្បន្នភាពទៅលើព័ត៌មាននៅលើគេហទំព័រ មុនពេល កំឡុងពេល និងក្រោយបញ្ចប់កម្មវិធី ។ លើសពីនេះទៅទៀត គាត់ក៏ផ្តល់ជំនួយ និងដំណោះស្រាយទាក់ទងនឹងព័ត៌មានវិទ្យា ក្នុងដំណើរការប្រព្រឹត្តទៅនៃកម្មវិធីផងដែរ។