ស ម៉ូ​រី​

លោក​ ស​ ម៉ូ​រី​ គឺជា​ សហ​ស្ថាបនិក​ និង​ជា​អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ (CYN)​។​ សព្វថ្ងៃ​ លោក​ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​បណ្ដុះបណ្ដាល​និង​ទំនាក់ទំនង​នៅ​​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។​ លោក​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​ធ្វើការ​ជាមួយ​យុវជន​និង​សហគមន៍​ លើ​ផ្នែក​សិទ្ធិ​មនុស្ស​ សិទ្ធិ​ឌី​ជី​ថ​ល​ និង​បញ្ហា​បរិស្ថាន​។​ លោក​ក៏​ជា​អ្នក​អប់រំ​ផ្នែក​សិទ្ធិ​មនុស្ស​ ដែល​បាន​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ជា​ច្រើន​ស្តី​ពី​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​បរិស្ថាន​ ផ្តោត​លើ​ការ​គាំទ្រ​និស្សិត​សាកលវិទ្យាល័យ​ សកម្មជន​យុវជន​ និង​សហគមន៍​ទី​ជនបទ​ ដែល​ពួក​គេ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​តែ​គម្រោង​អភិវឌ្ឍន៍​នានា​។​ លោក​ ស​ ម៉ូ​រី​ បាន​បញ្ចប់​កា​សិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ពី​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​។​