លោក ស ម៉ូរី
លោក ស ម៉ូរី គឺជាអ្នកសម្របសម្រួលកម្មវិធីនៃអង្គការជំនួយរបស់វិហារដាណឺម៉ាក (ឌីស៊ីអេ) ប្រចាំនៅប្រទេសកម្ពុជា។ នៅអង្គការឌីស៊ីអេ លោកមានទំនួលខុសត្រូវទៅលើការងារដូចជា ការចូលរួមរបស់យុវជន សិទ្ធិឌីជីថល អនុលោមភាពច្បាប់ និងការគ្រប់គ្រងជំនួយដែលស្ថិតនៅក្រោមកម្មវិធីប្រឆាំងនឹងវិសមភាព ដោយ រួមមានគម្រោងដែលពាក់ព័ន្ធនឹងសិទ្ធិឌីជីថលផងដែរ។
មុនពេលចូលបម្រើការងារនៅអង្គការឌីស៊ីអេ លោកមានបទពិសោធន៍ការងារជាង១០ ឆ្នាំជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញ និងវិស័យអភិវឌ្ឍន៍នានា។ លោកមានបទពិសោធន៍ជាច្រើននៅក្នុងការពង្រឹងសិទ្ធិអំណាចរបស់យុវជន ការអប់រំអំពីសិទ្ធិមនុស្ស ការធ្វើយុទ្ធនាការ ឬលើកកម្ពស់ការយល់ដឹងស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិឌីជីថល ការតស៊ូមតិផ្នែកគោលនយោបាយ និងការកសាងសមត្ថភាពស្ដីពីក្របខ័ណ្ឌច្បាប់ទៅដល់អង្គការសង្គមស៊ីវិល។
លោក ម៉ូរី ជាសហស្ថាបនិកម្នាក់របស់សមាគមបណ្ដាញយុវជនកម្ពុជា ដែលជាសមាគមយុវជនធ្វើការផ្តោតទៅលើការពង្រឹងសិទ្ធិអំណាចរបស់យុវជន ការអប់រំពលរដ្ឋ និងការចូលរួមរបស់យុវជននៅក្នុងកិច្ចការសង្គម។ នៅពេលនោះ លោកបានចូលរួមបង្កើតព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ ដែលជាវេទិកាមួយបង្កើតឡើងក្នុងគោលបំណងអប់រំ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរអំពីសិទ្ធិអ៊ីនធឺណិត សុវត្ថិភាពឌីជីថល និងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាដើម្បីលើកកម្ពស់សេរីភាពខាងការបញ្ចេញមតិនៅលើប្រព័ន្ធអនឡាញ។