សៀន វ៉ាន់ធាវ
បច្ចុប្បន្ន វ៉ាន់ធាវគឺជានិស្សិតឆ្នាំទី៤ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។ គាត់ធ្លាប់ហ្វឹកហាត់ការងារនៅ KOKOPON ក្នុងនាមជាអ្នកអភិវឌ្ឍន៍គេហទំព័រ។ នៅឆ្នាំ២០១៧ គាត់បានស្ម័គ្រចិត្តធ្វើជាមន្ត្រីទំនាក់ទំនង នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន (ASEAN TELMIN) នៅខេត្តសៀមរាប។ គាត់ជឿជាក់ថា កម្មវិធី កម្ពុជាអាយស៊ីធីខែម នឹងជួយធ្វើឱ្យជំនាញផ្នែកឌីជីថលរបស់គាត់កាន់តែប្រសើរឡើង កសាងបណ្ដាញ និងជួបមនុស្សថ្មីៗ។ គាត់ចាត់ទុកខ្លួនគាត់ជាមនុស្សឧស្សាហ៌ព្យាយាម និងធ្វើការជាក្រុមបានយ៉ាងល្អ ជាមួយនឹងការចូលចិត្តរៀនសូត្រ និងធ្វើការងារ។ គាត់ត្រៀមខ្លួនរួចជាស្រេចសម្រាប់កម្មវិធី កម្ពុជាអាយស៊ីធីខែម ឆ្នាំ២០១៨។ គាត់សង្ឃឹមថា នឹងបានជួបអ្នកទាំងអស់គ្នានៅកម្មវិធី កម្ពុជាអាយស៊ីធីខែម ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប!