ស៊ីវ ​វឌ្ឍនា

វ​ឌ្ឍ​នា​បាន​ធ្វើការ​យ៉ាង​សកម្ម​សម្រាប់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ចាប់តាំងពី​ឆ្នាំ​ ២០១៦​ ក្នុង​តួនាទី​ជា​ បណ្ណាធិការ​-​អ្នក​ស្រាវជ្រាវ​ និង​ជា​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​ និង​មាតិកា​។​ ជាមួយនឹង​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​ វ​ឌ្ឍ​នា​ត្រូវ​បាន​ទទួលស្គាល់​ពី​តួនាទី​នាំមុខ​ក្នុង​ការ​សម្របសម្រួល​និង​ចាត់ចែង​ក្រុមការងារ​មាតិកា​និង​ក្រុម​អភិវឌ្ឍន៍​គេហទំព័រ​ក្នុង​ការ​ពង្រីក​ធនធាន​លើ​អ៊ីនធឺណិត​។​ នៅ​ចុងឆ្នាំ​ ២០២០​ នាង​ត្រូវ​បាន​តំឡើង​មុខ​តំណែង​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​គ្រប់គ្រង​មាតិកា​គេហទំព័រ​។​

​វ​ឌ្ឍ​នា​បាន​ចូលរួម​ក្នុង​កម្មវិធី​ មេគង្គ​អាយ​ស៊ី​ខែ​ម​ ឆ្នាំ​២០១៧​ និង​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​ ក្នុង​នាម​ជា​អ្នក​ស​ម្រួ​ប​សម្រួល​កម្មវិធី​ ដោយ​ជួយ​រៀបចំ​លិខិត​អញ្ជើញ​ និង​ដំណើរការ​ឯកសារ​ចាំបាច់​នានា​ ដើម្បី​គាំទ្រ​ដល់​អ្នក​ស្ម័គ្រចិត្ត​ អ្នកចូលរួម​ វាគ្មិន​ និង​ភ្ញៀវ​កិត្តិយស​ផ្សេងៗ​ទៀត​ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ក៏​ដូច​ជា​ការ​រៀបចំ​ភស្តុ​ភារ​ជាដើម​។​ សម្រាប់​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០២២​ វ​ឌ្ឍ​នា​បាន​ដើរតួ​នាទី​ជា​អ្នកសម្របសម្រួល​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​ និង​ចុះ​ត្រួតពិនិត្យ​ទីកន្លែង​ប្រារព្ធ​កម្មវិធី​។​ វ​ឌ្ឍ​នា​ក៏​ជួយ​ដល់​ប្រធាន​គ្រប់គ្រង​កម្មវិធី​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ និង​ក្រុមការងារ​ផ្សេង​ទៀត​លើ​កិច្ចការ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ចាំបាច់​ រួម​ទាំង​ការ​អភិវឌ្ឍ​មាតិកា​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផង​ដែរ​ក្នុង​អំឡុង​កម្មវិធី​ខែ​ម​ផង​ដែរ​។​