យ៉ា​ សុ​ម៉ា​រី​

សម្រាប់​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០២២​ សុ​ម៉ា​រី​ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រៀបចំ​សំណើរ​សាច់ប្រាក់​ដើម្បី​ចំណាយ​សម្រាប់​កម្មវិធី​ទាំងមូល​ និង​បោះពុម្ព​សម្ភារៈ​មួយ​ចំនួន​មាន​ដូច​ជា​ អាវយឺត​ ថង់​យូរ​ និង​សម្ភារៈ​ផ្សេងៗ​ទៀត​។​ គាត់​ជា​អ្នក​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្គត់ផ្គង់​ដើម្បី​ធ្វើ​យ៉ាងណា​អោយ​សម្ភារៈ​ទាំងអស់​រួចរាល់​ទាន់​ពេលវេលា​ សម្រាប់​ចែក​ជូន​អ្នកចូលរួម​។​ ​គាត់​ក៏ដើរតួ​នាទី​ជា​ជំនួយការ​របស់​ប្រធាន​ផ្នែក​រដ្ឋបាល​ និង​ ហិរញ្ញវត្ថុ​ក្នុង​ការ​សម្របសម្រួល​រៀបចំ​ការងារ​រដ្ឋបាល​ និង​ឡូ​ជី​ស្ទីក​ (​ភ័ស្តុភារ​កម្ម​)​ សម្រាប់​កម្មវិធី​ទាំងមូល​។​